ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ರುವ್ವಾದ್ ಭಾಷಾಂತರ ಕೇಂದ್ರ

ಪುಟ ಸಂಖ್ಯೆ:close

external-link copy
58 : 21

فَجَعَلَهُمۡ جُذَٰذًا إِلَّا كَبِيرٗا لَّهُمۡ لَعَلَّهُمۡ إِلَيۡهِ يَرۡجِعُونَ

ពេលនោះ គាត់ក៏បានវាយកម្ទេចរូបបដិមាទាំងនោះជាបំណែកៗ លើកលែងតែបដិមាមួយដែលធំជាងគេ ដើម្បីឱ្យពួកគេត្រឡប់ទៅកាន់វា(ហើយសួរវា)។ info
التفاسير:

external-link copy
59 : 21

قَالُواْ مَن فَعَلَ هَٰذَا بِـَٔالِهَتِنَآ إِنَّهُۥ لَمِنَ ٱلظَّٰلِمِينَ

(ពេលដែលពួកគេត្រឡប់មកវិញ) ពួកគេសួរថា៖ តើអ្នកណាជាអ្នកធ្វើទង្វើនេះដាក់ព្រះនានារបស់ពួកយើង? ពិតប្រាកដណាស់ អ្នកនោះពិតជាស្ថិតក្នុងចំណោមពួកដែលបំពាន។ info
التفاسير:

external-link copy
60 : 21

قَالُواْ سَمِعۡنَا فَتٗى يَذۡكُرُهُمۡ يُقَالُ لَهُۥٓ إِبۡرَٰهِيمُ

ពួកគេមួយចំនួនបាននិយាយថា៖ ពួកយើងបានឮយុវជនម្នាក់និយាយអាក្រក់ពីវា(បដិមា) ដែលគេហៅ(យុវជនម្នាក់នោះ)ថា អ៊ីព្រហ៊ីម។ info
التفاسير:

external-link copy
61 : 21

قَالُواْ فَأۡتُواْ بِهِۦ عَلَىٰٓ أَعۡيُنِ ٱلنَّاسِ لَعَلَّهُمۡ يَشۡهَدُونَ

ពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកនាំគេមកបង្ហាញនៅចំពោះមុខមហាជនទាំងឡាយ ដើម្បីឱ្យពួកគេធ្វើជាសាក្សី។ info
التفاسير:

external-link copy
62 : 21

قَالُوٓاْ ءَأَنتَ فَعَلۡتَ هَٰذَا بِـَٔالِهَتِنَا يَٰٓإِبۡرَٰهِيمُ

ពួកគេក៏បានសួរគាត់ថា៖ តើអ្នកឬដែលបានធ្វើនូវទង្វើបែបនេះដាក់ព្រះនានារបស់ពួកយើង ឱអ៊ីព្រហ៊ីម? info
التفاسير:

external-link copy
63 : 21

قَالَ بَلۡ فَعَلَهُۥ كَبِيرُهُمۡ هَٰذَا فَسۡـَٔلُوهُمۡ إِن كَانُواْ يَنطِقُونَ

គាត់បានតបថា៖ ផ្ទុយទៅវិញ គឺរូបបដិមាដែលធំជាងគេនេះឯងដែលជាធ្វើ។ ហេតុនេះ ចូរពួកអ្នកសួរពួកវាចុះ ប្រសិនបើពួកវាអាចនិយាយបានមែននោះ។ info
التفاسير:

external-link copy
64 : 21

فَرَجَعُوٓاْ إِلَىٰٓ أَنفُسِهِمۡ فَقَالُوٓاْ إِنَّكُمۡ أَنتُمُ ٱلظَّٰلِمُونَ

ពេលនោះ ពួកគេក៏បានបែរមកធ្វើការពិចារណាលើខ្លួនឯង។ ពេលនោះ ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលបំពាន។ info
التفاسير:

external-link copy
65 : 21

ثُمَّ نُكِسُواْ عَلَىٰ رُءُوسِهِمۡ لَقَدۡ عَلِمۡتَ مَا هَٰٓؤُلَآءِ يَنطِقُونَ

ក្រោយមក ភាពចចេសរឹងរូសរបស់ពួកគេក៏បានត្រឡប់មកវិញ(ហើយពួកគេបាននិយាយថា៖) ជាការពិតណាស់ អ្នកដឹងច្បាស់ហើយថា រូបបដិមាទាំងនោះមិនអាចនិយាយអ្វីបាននោះទេ។ info
التفاسير:

external-link copy
66 : 21

قَالَ أَفَتَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكُمۡ شَيۡـٔٗا وَلَا يَضُرُّكُمۡ

គាត់ក៏បានតបថា៖ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍អ្វី ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកសោះនោះឬ? info
التفاسير:

external-link copy
67 : 21

أُفّٖ لَّكُمۡ وَلِمَا تَعۡبُدُونَ مِن دُونِ ٱللَّهِۚ أَفَلَا تَعۡقِلُونَ

គួរឱ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះនោះ។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាទេឬ? info
التفاسير:

external-link copy
68 : 21

قَالُواْ حَرِّقُوهُ وَٱنصُرُوٓاْ ءَالِهَتَكُمۡ إِن كُنتُمۡ فَٰعِلِينَ

ពួកគេក៏និយាយថា៖ ចូរពួកអ្នកដុតគេ ហើយសង្គ្រោះព្រះនានារបស់ពួកអ្នកចុះ ប្រសិនបើពួកអ្នកចង់ធ្វើ។ info
التفاسير:

external-link copy
69 : 21

قُلۡنَا يَٰنَارُ كُونِي بَرۡدٗا وَسَلَٰمًا عَلَىٰٓ إِبۡرَٰهِيمَ

យើង(អល់ឡោះ)បានមានបន្ទូលថា៖ ឱភ្លើង! ចូរឯងប្រែទៅជាត្រជាក់ ហើយផ្តល់សុវត្ថិភាពដល់អ៊ីព្រហ៊ីមចុះ។ info
التفاسير:

external-link copy
70 : 21

وَأَرَادُواْ بِهِۦ كَيۡدٗا فَجَعَلۡنَٰهُمُ ٱلۡأَخۡسَرِينَ

ហើយគេមានបំណងរៀបចំផែនការអាក្រក់ចំពោះគាត់ តែយើងបានធ្វើឱ្យពួកគេខាតបង់។ info
التفاسير:

external-link copy
71 : 21

وَنَجَّيۡنَٰهُ وَلُوطًا إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَا لِلۡعَٰلَمِينَ

ហើយយើងបានជួយសង្គ្រោះគាត់ និងព្យាការីលូតទៅកាន់ទឹកដីដែលយើងបានប្រទានពរជ័យចំពោះទឹកដីនេះសម្រាប់ពិភពទាំងអស់។ info
التفاسير:

external-link copy
72 : 21

وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَ نَافِلَةٗۖ وَكُلّٗا جَعَلۡنَا صَٰلِحِينَ

ហើយយើងបានប្រទានបន្ថែមដល់គាត់នូវព្យាការីអ៊ីស្ហាក(ជាកូន) និងព្យាការីយ៉ាក់កូប(ជាចៅ)។ ហើយយើងបានធ្វើឱ្យពួកគេពួកគេទាំងអស់ក្លាយជាអ្នកដែលសាងកុសល។ info
التفاسير: