ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ

ಪುಟ ಸಂಖ್ಯೆ:close

external-link copy
34 : 8

وَمَا لَهُمۡ أَلَّا يُعَذِّبَهُمُ ٱللَّهُ وَهُمۡ يَصُدُّونَ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَمَا كَانُوٓاْ أَوۡلِيَآءَهُۥٓۚ إِنۡ أَوۡلِيَآؤُهُۥٓ إِلَّا ٱلۡمُتَّقُونَ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

ហើយតើអ្វីមួយដែលអាចរារាំងមិនឲ្យ(អល់ឡោះជាម្ចាស់)ដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេបានប្រព្រឹត្តប្រការដែលចាំបាច់ត្រូវតែទទួលនូវទណ្ឌកម្មដោយសារតែពួកគេបានរារាំងមនុស្សមិនឲ្យតវ៉ាហ្វ(ប្រទក្សិណ) និងសឡាតនៅក្នុងម៉ាស្ជិតហារ៉មនោះ? ហើយពួកមុស្ហរីគីនទាំងនោះ មិនមែនជាអ្នកគាំពាររបស់អល់ឡោះជាម្ចាស់នោះឡើយ ពីព្រោះអ្នកគាំពាររបស់អល់ឡោះនោះ គឺមានតែអ្នកដែលកោតខ្លាចទ្រង់ប៉ុណ្ណោះដែលពួកគេកោតខ្លាចទ្រង់ដោយគោរពប្រតិបត្តិតាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែទ្រង់បានហាមឃាត់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកមុស្ហរីគីនមិនដឹងនោះទេនៅពេលដែលពួកគេអះអាងថា ពិតណាស់ ពួកគេគឺជាអ្នកគាំពាររបស់អល់ឡោះនោះ ក្នុងខណៈដែលពួកគេមិនមែនជាអ្នកគាំពាររបស់អល់ឡោះនោះឡើយ។ info
التفاسير:

external-link copy
35 : 8

وَمَا كَانَ صَلَاتُهُمۡ عِندَ ٱلۡبَيۡتِ إِلَّا مُكَآءٗ وَتَصۡدِيَةٗۚ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ

ហើយការគោរពសក្ការៈរបស់ពួកមុស្ហរីគីននៅម៉ាស្ជិតហារ៉មនោះ គ្មានអ្វីក្រៅពីការហួចលេង និងទះដៃនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក្សរសជាតិទណ្ឌកម្មដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកនៅថ្ងៃសមរភូមិហ្ពាហ្ទើរចុះ ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះ និងការបដិសេធរបស់ពួកអ្នកចំពោះអ្នកនាំសាររបស់ទ្រង់។ info
التفاسير:

external-link copy
36 : 8

إِنَّ ٱلَّذِينَ كَفَرُواْ يُنفِقُونَ أَمۡوَٰلَهُمۡ لِيَصُدُّواْ عَن سَبِيلِ ٱللَّهِۚ فَسَيُنفِقُونَهَا ثُمَّ تَكُونُ عَلَيۡهِمۡ حَسۡرَةٗ ثُمَّ يُغۡلَبُونَۗ وَٱلَّذِينَ كَفَرُوٓاْ إِلَىٰ جَهَنَّمَ يُحۡشَرُونَ

ជាការពិតណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់នោះ ពួកគេចំណាយទ្រព្យសម្បត្តិរបស់ពួកគេដើម្បីរារាំងមនុស្សពីសាសនារបស់ទ្រង់។ ពិតណាស់ ពួកគេនឹងចំណាយទ្រព្យរបស់ពួកគេ តែពួកគេមិនបានសម្រេច(ទទួលផល)ដូចអ្វីដែលពួកគេចង់បានឡើយ។ ក្រោយមក លទ្ធផលចុងក្រោយនៃការចំណាយទ្រព្យសម្បត្តិរបស់ពួកគេនោះ គឺមានតែការស្តាយក្រោយប៉ុណ្ណោះ ដោយសារតែទ្រព្យរបស់ពួកគេក៏បាត់បង់ ហើយគោលបំណងនៃការចំណាយរបស់ពួកគេក៏មិនបានសម្រេច។ ក្រោយមកទៀត ពួកគេនឹងត្រូវទទួលបរាជ័យដោយសារតែអ្នកមានជំនឿបានយកជ័យជម្នះលើពួកគេ។ ហើយនៅថ្ងៃបរលោក ពួកដែលប្រឆាំងនឹងអល់ឡោះនឹងត្រូវបានគេប្រមូលទៅកាន់នរកជើហាន់ណាំ ដោយពួកគេនឹងចូលក្នុងឋាននរកនោះជាអមតៈ។ info
التفاسير:

external-link copy
37 : 8

لِيَمِيزَ ٱللَّهُ ٱلۡخَبِيثَ مِنَ ٱلطَّيِّبِ وَيَجۡعَلَ ٱلۡخَبِيثَ بَعۡضَهُۥ عَلَىٰ بَعۡضٖ فَيَرۡكُمَهُۥ جَمِيعٗا فَيَجۡعَلَهُۥ فِي جَهَنَّمَۚ أُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ

គេនាំយកពួកប្រឆាំងដែលចំណាយទ្រព្យរបស់ពួកគេដើម្បីរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះទាំងនោះទៅកាន់ឋាននរកជើហាន់ណាំដើម្បីអល់ឡោះទ្រង់ញែកចេញ ឬបែងចែកក្រុមដែលគ្មានជំនឿដែលជាមនុស្សអាក្រក់ចេញពីក្រុមអ្នកមានជំនឿដែលជាមនុស្សល្អ។ ហើយទ្រង់នឹងដាក់អ្វីដែលអាក្រក់ៗ ដូចជាមនុស្សអាក្រក់ ទង្វើអាក្រក់ និងទ្រព្យសម្បត្តិដែលអាក្រក់គរលើគ្នាជាបន្តបន្ទាប់ រួចមក ទ្រង់នឹងដាក់វាទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ ដោយសារតែពួកគេបានខាតបង់ទាំងខ្លួនរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេនាថ្ងៃបរលោក។ info
التفاسير:

external-link copy
38 : 8

قُل لِّلَّذِينَ كَفَرُوٓاْ إِن يَنتَهُواْ يُغۡفَرۡ لَهُم مَّا قَدۡ سَلَفَ وَإِن يَعُودُواْ فَقَدۡ مَضَتۡ سُنَّتُ ٱلۡأَوَّلِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ក្នុងចំណោមក្រុមរបស់អ្នកថាៈ ប្រសិនបើពួកគេបញ្ឈប់ការប្រឆាំង(គ្មានជំនឿ)របស់ពួកគេចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបញ្ឈប់ការរារាំងពីមាគ៌ារបស់អល់ឡោះចំពោះជនណាដែលមានជំនឿនឹងទ្រង់នោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសដល់ពួកគេនូវបាបកម្មទាំងឡាយដែលពួកគេបានសាងកន្លងមក ពីព្រោះ(ការចូល)សាសនាឥស្លាម គឺបោសសម្អាត(លុបលាង)នូវរាល់អ្វី(បាបកម្ម)ដែលមានពីមុនមក។ តែប្រសិនបើពួកគេវិលត្រឡប់ទៅរកការប្រឆាំងរបស់ពួកគេវិញនោះ ពិតប្រាកដណាស់ មាគ៌ារបស់អល់ឡោះនោះបានកើតឡើងចំពោះអ្នកជំនាន់មុនរួចទៅហើយ ពោលគឺ ប្រសិនបើពួកគេបដិសេធ ហើយនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែលនោះ ទណ្ឌកម្មនឹងកើតឡើងចំពោះពួកគេភ្លាមៗ។ info
التفاسير:

external-link copy
39 : 8

وَقَٰتِلُوهُمۡ حَتَّىٰ لَا تَكُونَ فِتۡنَةٞ وَيَكُونَ ٱلدِّينُ كُلُّهُۥ لِلَّهِۚ فَإِنِ ٱنتَهَوۡاْ فَإِنَّ ٱللَّهَ بِمَا يَعۡمَلُونَ بَصِيرٞ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងសត្រូវរបស់ពួកអ្នកដែលជាពួកប្រឆាំង(គ្មានជំនឿ) រហូតទាល់តែអំពើស្ហ៊ីរិកនិងការរារាំងអ្នកមូស្លីមពីសាសនារបស់អល់ឡោះលែងកើតមាន ហើយការគោរពសាសនា(ឥស្លាម)និងការគោរពប្រតិបត្តិសម្រាប់អល់ឡោះជាម្ចាស់តែមួយដោយគ្មានស្ហ៊ីរិកចំពោះទ្រង់កើតមាន។ ហើយប្រសិនបើពួកប្រឆាំងបានបញ្ឈប់នូវអំពើស្ហ៊ីរិក និងការរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះនោះ ចូរអ្នកអំពាវនាវពួកគេចុះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវទង្វើរបស់ពួកគេដោយគ្មានអ្វីមួយលាក់បាំងពីទ្រង់នោះឡើយ។ info
التفاسير:

external-link copy
40 : 8

وَإِن تَوَلَّوۡاْ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَوۡلَىٰكُمۡۚ نِعۡمَ ٱلۡمَوۡلَىٰ وَنِعۡمَ ٱلنَّصِيرُ

តែប្រសិនបើពួកគេបែរចេញពីអ្វីដែលគេបានប្រើឲ្យពួកគេបញ្ឈប់ ដូចជាបញ្ឈប់កាប្រឆាំង និងការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះនោះ ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ជឿជាក់ចុះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកជួយពួកអ្នកឲ្យយកឈ្នះលើពួកគេ។ ទ្រង់គឺជាអ្នកគាំពារដ៏ប្រសើរបំផុតចំពោះជនណាដែលគាំពារទ្រង់ ហើយក៏ជាអ្នកជួយដ៏ល្អប្រសើរបំផុតចំពោះជនណាដែលជួយទ្រង់។ ពិតប្រាកដណាស់ ជនណាហើយដែលទ្រង់គាំពាររូបគេ ជននោះពិតជាទទួលបានជោគជ័យ ហើយជនណាដែលទ្រង់ជួយគេនោះ ជននោះនឹងទទួលបាននូវជ័យជម្នះ។ info
التفاسير:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• الصد عن المسجد الحرام جريمة عظيمة يستحق فاعلوه عذاب الدنيا قبل عذاب الآخرة.
• ការរារាំងអ្នកដទៃពីម៉ាស្ជិតហារ៉ម គឺជាបទល្មើសមួយដ៏ធំដែលសាកសមនឹងទទួលទណ្ឌកម្មភ្លាមៗក្នុងលោកិយមុននឹងទទួលទណ្ឌកម្មនាថ្ងៃបរលោក។ info

• عمارة المسجد الحرام وولايته شرف لا يستحقه إلّا أولياء الله المتقون.
• ការថែទាំ និងគ្រប់គ្រងម៉ាស្ជិតហារ៉មនិងតំបន់របស់វា គឺជាកិត្តិយសមួយដែលមិនសាកសមសម្រាប់ជនណាម្នាក់ក្រៅពីអ្នកគាំពាររបស់អល់ឡោះដែលជាអ្នកកោតខ្លាចនោះឡើយ។ info

• في الآيات إنذار للكافرين بأنهم لا يحصلون من إنفاقهم أموالهم في الباطل على طائل، وسوف تصيبهم الحسرة وشدة الندامة.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាការដាស់តឿនព្រមានដល់ពួកប្រឆាំងថា ពិតណាស់ ការចំណាយទ្រព្យសម្បត្តិរបស់ពួកគេលើផ្លូវខុសនោះ នឹងមិនទទួលបានផលដូចអ្វីដែលពួកគេចង់បាននោះទេ ហើយពួកគេនឹងទទួលបាននូវការខាតបង់ និងការសោយស្តាយជាទីបំផុត។ info

• دعوة الله تعالى للكافرين للتوبة والإيمان دعوة مفتوحة لهم على الرغم من استمرار عنادهم.
• ការអំពាវនាវរបស់អល់ឡោះទៅកាន់ពួកគ្មានជំនឿទៅកាន់ការសារភាពកំហុសនិងការមានជំនឿនោះ គឺជាការអំពាវនាវមួយដោយបើកចំហរសម្រាប់ពួកគេ បើទោះបីជាពួកគេនៅតែបន្តស្ថិតនៅលើភាពចចេសរឹងរួសរបស់ពួកគេយ៉ាងណាក៏ដោយ។ info

• من كان الله مولاه وناصره فلا خوف عليه، ومن كان الله عدوًّا له فلا عِزَّ له.
• ជនណាដែលមានអល់ឡោះជាអ្នកគាំពាររូបគេនិងជួយដល់រូបគេនោះ ពិតណាស់ គ្មានការភ័យខ្លាចណាមួយកើតឡើងចំពោះពួកគេនោះឡើយ។ រីឯជនណាដែលអល់ឡោះគឺជាសត្រូវរបស់គេនោះ ពិតណាស់រូបគេគ្មានភាពខ្លាំងពូកែអ្វីនោះឡើយ។ info