ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ

external-link copy
117 : 6

إِنَّ رَبَّكَ هُوَ أَعۡلَمُ مَن يَضِلُّ عَن سَبِيلِهِۦۖ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ

ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះអ្នកដែលធ្វើឲ្យមនុស្សលោកវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយនៅក្នុងរឿងនេះ។ info
التفاسير:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• يجب أن يكون الهدف الأعظم للعبد اتباع الحق، ويطلبه بالطرق التي بيَّنها الله، ويعمل بذلك، ويرجو عَوْن ربه في اتباعه، ولا يتكل على نفسه وحوله وقوته.
• គោលបំណងដ៏ចម្បងជាងគេសម្រាប់ខ្ញុំបម្រើរបស់អល់ឡោះនោះ គឺការដើតាមសេចក្តីពិត ហើយស្វែងរកវាតាមមធ្យោបាយទាំងឡាយដែលអល់ឡោះបានបញ្ជាក់ប្រាប់រួច និងអនុវត្តតាមមធ្យោបាយនោះ និងរំពឹងនូវជំនួយពីម្ចាស់របស់គេក្នុងការដើរតាមមធ្យោបាយនោះ ហើយមិនត្រូវពឹងផ្អែកលើខ្លួនឯង សមត្ថភាព និងភាពខ្លាំងក្លារបស់ខ្លួននោះឡើយ។ info

• من إنصاف القرآن للقلة المؤمنة العالمة إسناده الجهل والضلال إلى أكثر الخلق.
• ក្នុងចំណោមភាពយុត្តិធម៌នៃគម្ពីរគួរអាន គឺមានមនុស្សតិចតួចប៉ុណ្ណោះដែលមានជំនឿ និងដឹងអំពីមូលដ្ឋានរបស់វា ខណៈដែលមនុស្សភាគច្រើនមិនបានដឹង និងវង្វេងចេញពីវា។ info

• من سنّته تعالى في الخلق ظهور أعداء من الإنس والجنّ للأنبياء وأتباعهم؛ لأنّ الحقّ يعرف بضدّه من الباطل.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់នោះ គឺការបង្ហាញនូវសត្រូវជាច្រើនអំពីមនុស្សលោកនិងជិនទៅចំពោះបណ្តាព្យាការីទាំងឡាយរបស់ទ្រង់និងអ្នកដែលដើរតាមពួកគេ ពីព្រោះសេចក្តីពិត គឺគេអាចដឹងបានតាមរយៈប្រការមិនពិតដែលផ្ទុយអំពីវានោះ។ info

• القرآن صادق في أخباره، عادل في أحكامه،لا يُعْثَر في أخباره على ما يخالف الواقع، ولا في أحكامه على ما يخالف الحق.
• គម្ពីរគួរអានពោរពេញទៅដោយដំណឹងដែលពិត មានភាពយុត្តិធម៌នៅក្នុងក្បួនច្បាប់របស់វា ដោយដំណឹងរបស់វាគ្មានភាពផ្ទុយទៅនឹងភាពពិតជាក់ស្តែងដែលបានកើតឡើងនោះទេ ហើយក៏គ្មានក្បួនច្បាប់ណាមួយដែលផ្ទុយពីការពិត(មិនត្រឹមត្រូវ លម្អៀង អយុត្តិធម៌)នោះដែរ។ info