ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ

អាល់វ៉ាគីអះ

ಅಧ್ಯಾಯದ ಉದ್ದೇಶಗಳು:
بيان أحوال العباد يوم المعاد.
បញ្ជាក់ពីស្ថានភាពនៃខ្ញុំបម្រើរបស់អល់ឡោះនៅថ្ងៃបរលោក។ info

external-link copy
1 : 56

إِذَا وَقَعَتِ ٱلۡوَاقِعَةُ

នៅពេលដែលថ្ងៃបរលោកកើតឡើង ដោយវាមិនអាចចៀសផុតបានឡើយ។ info
التفاسير:

external-link copy
2 : 56

لَيۡسَ لِوَقۡعَتِهَا كَاذِبَةٌ

នៅថ្ងៃនោះ គ្មានបុគ្គលណាម្នាក់អាចបដិសេធ(មិនជឿ)ចំពោះវា ដូចដែលពួកគេធ្លាប់បានបដិសេធ(មិនជឿ)កាលនៅលើលោកិយទៀតនោះឡើយ។ info
التفاسير:

external-link copy
3 : 56

خَافِضَةٞ رَّافِعَةٌ

(នៅថ្ងៃនោះ) គេនឹងទម្លាក់ពួកដែលប្រឆាំង(គ្មានជំនឿ)ដែលបំពាន ដោយបញ្ចូលពួកគេទៅក្នុងឋាននរក ហើយនិងលើកបណ្តាអ្នកមានជំនឿដែលកោតខ្លាច ដោយបញ្ចូលពួកគេទៅក្នុងឋានសួគ៌។ info
التفاسير:

external-link copy
4 : 56

إِذَا رُجَّتِ ٱلۡأَرۡضُ رَجّٗا

នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យរង្គោះរង្គើយ៉ាងខ្លាំងបំផុត info
التفاسير:

external-link copy
5 : 56

وَبُسَّتِ ٱلۡجِبَالُ بَسّٗا

និងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំបែកឲ្យបែកខ្ទេចខ្ទី info
التفاسير:

external-link copy
6 : 56

فَكَانَتۡ هَبَآءٗ مُّنۢبَثّٗا

ដោយសារតែការបំបែកឲ្យបែកខ្ទេចខ្ទីនេះ វា(ភ្នំ)បានក្លាយជាធូលីដែលរាយប៉ាយ ដោយពុំស្ថិតស្ថេរឡើយ។ info
التفاسير:

external-link copy
7 : 56

وَكُنتُمۡ أَزۡوَٰجٗا ثَلَٰثَةٗ

នៅថ្ងៃនោះ ពួកអ្នកត្រូវបានបែងចែកជាបីក្រុម ៖ info
التفاسير:

external-link copy
8 : 56

فَأَصۡحَٰبُ ٱلۡمَيۡمَنَةِ مَآ أَصۡحَٰبُ ٱلۡمَيۡمَنَةِ

ក្រុមខាងស្តាំ គឺជាក្រុមដែលបានទទួលសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេពីខាងស្តាំដៃពួកគេ។ ខ្ពង់ខ្ពស់ អស្ចារ្យយ៉ាងណាទៅឋានៈរបស់ពួកគេ! info
التفاسير:

external-link copy
9 : 56

وَأَصۡحَٰبُ ٱلۡمَشۡـَٔمَةِ مَآ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ

និងក្រុមខាងឆ្វេង គឺជាពួកដែលបានទទួលសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេពីខាងឆ្វេងដៃពួកគេ។ ថោកទាប និងអាក្រក់យ៉ាងណាទៅឋានៈរបស់ពួកគេ។ info
التفاسير:

external-link copy
10 : 56

وَٱلسَّٰبِقُونَ ٱلسَّٰبِقُونَ

ហើយនិងក្រុមដែលនាំមុខគេក្នុងការសាងទង្វើកុសលកាលនៅក្នុងលោកិយ ពួកគេក៏ជាអ្នកដែលនាំមុខគេនៅថ្ងៃបរលោកក្នុងការចូលឋានសួគ៌ដែរ។ info
التفاسير:

external-link copy
11 : 56

أُوْلَٰٓئِكَ ٱلۡمُقَرَّبُونَ

អ្នកទាំងនោះ គឺជាអ្នកដែល(មានឋានៈ)នៅជិតនឹងអល់ឡោះជាម្ចាស់ info
التفاسير:

external-link copy
12 : 56

فِي جَنَّٰتِ ٱلنَّعِيمِ

ដោយ(ពួកគេ)ស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។ ពួកគេសោយសុខជាមួយនឹងឧបការគុណជាច្រើនប្រភេទ។ info
التفاسير:

external-link copy
13 : 56

ثُلَّةٞ مِّنَ ٱلۡأَوَّلِينَ

មួយក្រុម គឺមកពីប្រជាជាតិនេះ(ប្រជាជាតិព្យាការីមូហាំម៉ាត់ និងមកពីប្រជាជាតិជំនាន់មុនៗ។ info
التفاسير:

external-link copy
14 : 56

وَقَلِيلٞ مِّنَ ٱلۡأٓخِرِينَ

ហើយភាគតិចនៃពួកមនុស្សជំនាន់ក្រោយ គឺជាពួកនាំមុខគេ និងជាអ្នកដែលនៅក្បែរអល់ឡោះ។ info
التفاسير:

external-link copy
15 : 56

عَلَىٰ سُرُرٖ مَّوۡضُونَةٖ

(ពួកគេ)នៅលើគ្រែដែលធ្វើអំពីមាសនិងត្បូងពេជ្រដ៏មានតម្លៃ info
التفاسير:

external-link copy
16 : 56

مُّتَّكِـِٔينَ عَلَيۡهَا مُتَقَٰبِلِينَ

ដោយទម្រេតខ្លួននៅលើគ្រែនេះដោយបែរមុខរកគ្នា ដោយពួកគេម្នាក់ៗមិនសម្លឹងមើលទៅកាន់ខ្នងរបស់អ្នកដទៃឡើយ។ info
التفاسير:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• دوام تذكر نعم الله وآياته سبحانه موجب لتعظيم الله وحسن طاعته.
• ការលើកឡើងអំពីឧបការគុណរបស់អល់ឡោះដដែលៗ និងភស្តុតាងទាំងឡាយរបស់ទ្រង់ គឺចាំបាច់ត្រូវតែលើកតម្កើងទ្រង់ ត្រូវគោរពប្រតិបត្តិទ្រង់ឲ្យបានល្អ។ info

• انقطاع تكذيب الكفار بمعاينة مشاهد القيامة.
• ការបដិសធ មិនជឿរបស់ពួកប្រឆាំងត្រូវបានបញ្ចប់ នៅពេលដែលពួកគេបានឃើញថ្ងៃបរលោកដោយផ្ទាល់ភ្នែក។ info

• تفاوت درجات أهل الجنة بتفاوت أعمالهم.
• ភាពខុសគ្នានៃឋានៈរបស់អ្នកចូលឋានសួគ៌ អាស្រ័យទៅតាមភាពខុសគ្នានៃទង្វើកុសលរបស់ពួកគេ។ info