ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ

external-link copy
144 : 4

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۚ أَتُرِيدُونَ أَن تَجۡعَلُواْ لِلَّهِ عَلَيۡكُمۡ سُلۡطَٰنٗا مُّبِينًا

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំយកពួកដែលប្រឆាំងនឹងអល់ឡោះធ្វើជាមិត្តជិតស្និទ្ធ ដោយពួកអ្នកយកពួកគេធ្វើជាអ្នកគាំពារផ្សេងពីបណ្ដាអ្នកមានជំនឿឲ្យសោះ។ តើពួកអ្នកធ្វើបែបនេះដើម្បីចង់បង្កើតភស្តុតាងដ៏ច្បាស់លាស់មួយសម្រាប់អល់ឡោះដាក់បន្ទុកលើពួកអ្នកដែលចង្អុលបង្ហាញប្រាប់ថា ពួកអ្នកសាកសមនឹងទទួលទណ្ឌកម្មឬ? info
التفاسير:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• بيان صفات المنافقين، ومنها: حرصهم على حظ أنفسهم سواء كان مع المؤمنين أو مع الكافرين.
• បកស្រាយបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ពួកពុតត្បុត ក្នុងនោះមានដូចជា ពួកគេព្យាយាមចង់ទទួលបានចំណែក(ផលប្រយោជន៍)សម្រាប់ខ្លួនរបស់ពួកគេ មិនថាពេលដែលពួកគេនៅជាមួយអ្នកមានជំនឿ ឬនៅជាមួយពួកគ្មានជំនឿនោះឡើយ។ info

• أعظم صفات المنافقين تَذَبْذُبُهم وحيرتهم واضطرابهم، فلا هم مع المؤمنين حقًّا ولا مع الكافرين.
• លក្ខណៈសម្បត្តិដ៏ចម្បងបំផុតរបស់ពួកពុតត្បុតគឺ ពួកគេមានភាពស្ទាក់ស្ទើរ ច្របូកច្របល់ និងស្រពេចស្រពិល ដោយពួកគេមិនស្ថិតក្នុងចំណោមអ្នកមានជំនឿឱ្យប្រាកដ ហើយក៏មិនស្ថិតនៅជាមួយពួកប្រឆាំង(ពួកគ្មានជំនឿ)ដែរ។ info

• النهي الشديد عن اتخاذ الكافرين أولياء من دون المؤمنين.
• ហាមឃាត់យ៉ាងដាច់អហង្ការចំពោះការយកពួកដែលប្រឆាំងមកធ្វើជាអ្នកគាំពារផ្សេងពីបណ្ដាអ្នកមានជំនឿ។ info

• أعظم ما يتقي به المرء عذاب الله تعالى في الآخرة هو الإيمان والعمل الصالح.
• កត្តាចម្បងដែលអ្នកមានជំនឿដែលខ្លាចទណ្ឌកម្មរបស់អល់ឡោះនាថ្ងៃបរលោកត្រូវធ្វើនោះ គឺការមានជំនឿ និងការសាងនូវទង្វើកុសល។ info