ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ

ಪುಟ ಸಂಖ್ಯೆ:close

external-link copy
49 : 2

وَإِذۡ نَجَّيۡنَٰكُم مِّنۡ ءَالِ فِرۡعَوۡنَ يَسُومُونَكُمۡ سُوٓءَ ٱلۡعَذَابِ يُذَبِّحُونَ أَبۡنَآءَكُمۡ وَيَسۡتَحۡيُونَ نِسَآءَكُمۡۚ وَفِي ذَٰلِكُم بَلَآءٞ مِّن رَّبِّكُمۡ عَظِيمٞ

ហើយចូរពួកអ្នកចងចាំ ឱអម្បូរអ៊ីស្រាអែល! នៅពេលដែលយើងបានសង្គ្រោះពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន(ផារ៉ាអុង) ដែលពួកគេបានឱ្យពួកអ្នកភ្លក្សរសជាតិទារុណកម្មយ៉ាងព្រៃផ្សៃបំផុត ដោយពួកគេសម្លាប់កូនប្រុសរបស់ពួកអ្នកដើម្បីកុំឲ្យមានអ្នកបន្តវង្សត្រកូលតទៅទៀត និងទុកជីវិតកូនស្រីរបស់ពួកអ្នកដើម្បីទុកធ្វើជាខ្ញុំបម្រើរបស់ពួកគេ ដោយពួកគេព្យាយាមធ្វើឱ្យពួកអ្នកអាម៉ាស់ និងអាប់ឱន។ ហើយការរំដោះពួកអ្នកពីកណ្តាប់ដៃហ្វៀរអោន(ផារ៉ាអុង) និងបក្សពួករបស់គេនោះ គឺជាការសាកល្បងមួយយ៉ាងធំពីម្ចាស់របស់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។ info
التفاسير:

external-link copy
50 : 2

وَإِذۡ فَرَقۡنَا بِكُمُ ٱلۡبَحۡرَ فَأَنجَيۡنَٰكُمۡ وَأَغۡرَقۡنَآ ءَالَ فِرۡعَوۡنَ وَأَنتُمۡ تَنظُرُونَ

ហើយចូរពួកអ្នកចងចាំនូវឧបការគុណដែលយើងប្រទានឱ្យពូកអ្នក(អម្បូរអ៊ីស្រាអែល) នៅពេលដែលយើងបានញែកសមុទ្រសម្រាប់ពួកអ្នក ដោយយើងបានធ្វើឱ្យវាក្លាយជាផ្លូវស្ងួតដើម្បីឱ្យពួកអ្នកអាចដើរកាត់តាមវាបាន ហើយយើងក៏បានរំដោះពួកអ្នក និងបានពន្លិចសត្រូវរបស់ពួកអ្នក គឺហ្វៀរអោន និងបក្សពួករបស់គេនៅចំពោះមុខពួកអ្នក ខណៈដែលពួកអ្នកមើលឃើញពួកគេផ្ទាល់នឹងភ្នែក។ info
التفاسير:

external-link copy
51 : 2

وَإِذۡ وَٰعَدۡنَا مُوسَىٰٓ أَرۡبَعِينَ لَيۡلَةٗ ثُمَّ ٱتَّخَذۡتُمُ ٱلۡعِجۡلَ مِنۢ بَعۡدِهِۦ وَأَنتُمۡ ظَٰلِمُونَ

ហើយចូរពួកអ្នកចងចាំ ក្នុងចំណោមឧបការគុណនេះដែរ គឺនៅពេលដែលយើងបានសន្យា(កំណត់ពេល)ជាមួយព្យាការីមូសា(ម៉ូសេ)រយៈពេលសែសិបយប់ ដើម្បីបំពេញនូវការបញ្ចុះគម្ពីតាវរ៉ត(គម្ពីរតូរ៉ា) ដែលជាពន្លឺនិងជាការចង្អុលបង្ហាញ។ ក្រោយមក ពួកអ្នកបានយករូបសំណាកកូនគោមកគោរពសក្ការៈនៅក្នុងអំឡុងពេលនោះ(អំឡុងពេលសែសិបយប់នោះ) ហើយតាមរយៈទង្វើរបស់ពួកអ្នកនេះ ពួកអ្នកគឺជាពួកដែលបំពាន។ info
التفاسير:

external-link copy
52 : 2

ثُمَّ عَفَوۡنَا عَنكُم مِّنۢ بَعۡدِ ذَٰلِكَ لَعَلَّكُمۡ تَشۡكُرُونَ

ក្រោយមក យើងបានអធ្យាស្រ័យឱ្យពួកអ្នកបន្ទាប់ពីពួកអ្នកបានទទួលសារភាពកំហុស ដោយយើងមិនយកទោសពៃរ៍ពីពួកអ្នកឡើយ។ សង្ឃឹមថា ពួកអ្នកនឹងដឹងគុណអល់ឡោះដោយធ្វើការគោរពសក្ការៈ និងគោរពប្រតិបត្តិទ្រង់ឲ្យបានល្អ។ info
التفاسير:

external-link copy
53 : 2

وَإِذۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَٱلۡفُرۡقَانَ لَعَلَّكُمۡ تَهۡتَدُونَ

ហើយចូរពួកអ្នកចងចាំ ក្នុងចំណោមឧបការគុណនេះដែរ គឺនៅពេលដែលយើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ដែលជាការវែកញែករវាងខុសនិងត្រូវ និងបែងចែករវាងការចង្អុលបង្ហាញនិងភាពវង្វេង។ សង្ឃឹមថាតាមរយៈគម្ពីរនេះ ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។ info
التفاسير:

external-link copy
54 : 2

وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِۦ يَٰقَوۡمِ إِنَّكُمۡ ظَلَمۡتُمۡ أَنفُسَكُم بِٱتِّخَاذِكُمُ ٱلۡعِجۡلَ فَتُوبُوٓاْ إِلَىٰ بَارِئِكُمۡ فَٱقۡتُلُوٓاْ أَنفُسَكُمۡ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ عِندَ بَارِئِكُمۡ فَتَابَ عَلَيۡكُمۡۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ

ហើយចូរពួកអ្នកចងចាំ ក្នុងចំណោមឧបការគុណនេះផងដែរ គឺនៅពេលដែលអល់ឡោះបានផ្តល់ការចង្អុលបង្ហាញពួកអ្នកឲ្យធ្វើការសារភាពកំហុសពីការគោរពសក្ការៈរូបសំណាក់កូនគោនោះ ដោយព្យាការីមូសាបានពោលទៅកាន់ពួកអ្នកថាៈ ពួកអ្នកពិតជាបានបំពានលើខ្លួនឯងដោយយករូបសំណាក់កូនគោមកគោរពសក្ការៈធ្វើជាព្រះ។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសនិងវិលត្រឡប់ទៅកាន់(អល់ឡោះ)ម្ចាស់ដែលបង្កើតនិងធ្វើឲ្យពួកអ្នកមានវត្តមានវិញ ដោយពួកអ្នកត្រូវសម្លាប់គ្នាទៅវិញទៅមក។ ការទទួលសារភាពកំហុសបែបនេះ គឺវាល្អប្រសើរសម្រាប់ពួកអ្នកជាងការបន្តស្ថិតក្នុងភាពគ្មានជំនឿដែលនាំទៅរកការស្ថិតនៅជាអមតៈនៅក្នុងឋាននរក។ បើពួកអ្នកបានធ្វើដូចេ្នះ ដោយមានការចង្អុលបង្ហាញនិងការជួយពីអល់ឡោះនោះ ទ្រង់ពិតជាអភ័យទោសឱ្យពួកអ្នក ព្រោះថា ទ្រង់ជាអ្នកទទួលយកការសារភាពកំហុសបំផុត និងជាអ្នកអាណិតស្រឡាញ់បំផុតចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់។ info
التفاسير:

external-link copy
55 : 2

وَإِذۡ قُلۡتُمۡ يَٰمُوسَىٰ لَن نُّؤۡمِنَ لَكَ حَتَّىٰ نَرَى ٱللَّهَ جَهۡرَةٗ فَأَخَذَتۡكُمُ ٱلصَّٰعِقَةُ وَأَنتُمۡ تَنظُرُونَ

ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែល)ចងចាំ នៅពេលដែលជីដូនជីតារបស់ពួកអ្នកបាននិយាយទៅកាន់ព្យាការីមូសាដោយភាពក្លាហានថាៈ ពួកយើងនឹងមិនជឿលើអ្នកជាដាច់ខាត លុះត្រាតែពួកយើងបានឃើញអល់ឡោះផ្ទាល់នឹងភ្នែក។ ពេលនោះ រន្ទះបានបាញ់សម្លាប់ពួកអ្នកភ្លាម ខណៈដែលពួកអ្នកកំពុងឃើញគ្នាទៅវិញទៅមក។ភ្លាម ខណៈដែលពួកអ្នកកំពុងឃើញគ្នាទៅវិញទៅមក។ info
التفاسير:

external-link copy
56 : 2

ثُمَّ بَعَثۡنَٰكُم مِّنۢ بَعۡدِ مَوۡتِكُمۡ لَعَلَّكُمۡ تَشۡكُرُونَ

ក្រោយមក យើងបានប្រោសពួកអ្នកឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកអ្នក សង្ឃឹមថាពួកអ្នកដឹងគុណអល់ឡោះលើការប្រោសប្រទានរបស់ទ្រង់ដល់ពួកអ្នកនេះ។ info
التفاسير:

external-link copy
57 : 2

وَظَلَّلۡنَا عَلَيۡكُمُ ٱلۡغَمَامَ وَأَنزَلۡنَا عَلَيۡكُمُ ٱلۡمَنَّ وَٱلسَّلۡوَىٰۖ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ

ហើយក្នុងចំណោមឧបការគុណរបស់យើងចំពោះពួកអ្នក(អម្បូរអ៊ីស្រាអែល)ផងដែរ គឺំយើងបានបញ្ជូនពពកឲ្យបាំងជាម្លប់ដល់ពួកអ្នកពីកម្តៅថ្ងៃ ហើយយើងបានបញ្ចុះទៅលើពួកអ្នកអំពីឧបការគុណរបស់យើងនូវភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ និងបក្សីតូចដែលសាច់វាមានរសជាតិឆ្ងាញ់ដែលស្រដៀងនឹងសត្វក្រួច។ ហើយយើងបានមានបន្ទូលទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយតាមរយៈការប្រឆាំង និងការរមិលគុណរបស់ពួកគេចំពោះឧបការគុណនេះ ពួកគេមិនបានធ្វើឱ្យយើងខាតបង់អ្វីបន្តិចឡើយ។ ផ្ទុយទៅវិញ ពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយខាតបង់នូវផលបុណ្យ និងត្រូវប្រឈមនឹងទណ្ឌកម្មនោះ។ info
التفاسير:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• عِظَمُ نعم الله وكثرتها على بني إسرائيل، ومع هذا لم تزدهم إلا تكبُّرًا وعنادًا.
• ឧបការគុណដ៏ធំធេងនិងច្រើនអនេករបស់អល់ឡោះចំពោះអម្បូរអ៊ីស្រាអែល ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាមិនបានបន្ថែមអ្វីដល់ពួកគេឡើយ ក្រៅតែពីភាពក្អេងក្អាងនិងរឹងរូសប៉ុណ្ណោះ។ info

• سَعَةُ حِلم الله تعالى ورحمته بعباده، وإن عظمت ذنوبهم.
• អល់ឡោះជាម្ចាស់ទ្រង់មានភាពទន់ភ្លន់ និងការអាណិតស្រលាញ់យ៉ាងធំធេងចំពោះខ្ញុំបម្រើរបស់ទ្រង់ ទោះបីជាបាបកម្មរបស់ពួកគេធ្ងង់ធ្ងរយ៉ាងណាក៏ដោយ។ info

• الوحي هو الفَيْصَلُ بين الحق والباطل.
• វ៉ាហ៊ី(សារដែលអល់ឡោះជាម្ចាស់បញ្ចុះទៅកាន់ព្យាការីរបស់ទ្រង់) គឺជាការវែកញែករវាងប្រការត្រឹមត្រូវ និងប្រការមិនត្រឹមត្រូវ។ info