ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ಡೆವಲಪ್‌ಮೆಂಟ್ ಕಮಿಟಿ ಆಫ್ ಇಸ್ಲಾಮಿಕ್ ಸೊಸೈಟಿ

ಪುಟ ಸಂಖ್ಯೆ:close

external-link copy
87 : 9

رَضُواْ بِأَن يَكُونُواْ مَعَ ٱلۡخَوَالِفِ وَطُبِعَ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَفۡقَهُونَ

ពួកគេរីករាយនឹងនៅជាមួយពួកដែលមិនបានទៅធ្វើ សង្គ្រាម ហើយគេ(អល់ឡោះ)បានបោះត្រាភ្ជិតលើចិត្ដរបស់ពួក គេ។ ដូច្នោះហើយពួកគេមិនយល់អី្វឡើយ។ info
التفاسير:

external-link copy
88 : 9

لَٰكِنِ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ جَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۚ وَأُوْلَٰٓئِكَ لَهُمُ ٱلۡخَيۡرَٰتُۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

ប៉ុន្ដែអ្នកនាំសារ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគេ (មូហាំម៉ាត់)ពួកគេបានតស៊ូធ្វើសង្គ្រាមដោយទ្រព្យសម្បតិ្ដ និងខ្លួន ប្រាណរបស់ពួកគេ(ដើម្បីអល់ឡោះ)។ ហើយអ្នកទាំងនោះនឹង ទទួលបានផលល្អ ហើយអ្នកទាំងនោះជាអ្នកដែលជោគជ័យ។ info
التفاسير:

external-link copy
89 : 9

أَعَدَّ ٱللَّهُ لَهُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ

អល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ទាំងនោះហើយជាជោគជ័យដ៏ធំធេង។ info
التفاسير:

external-link copy
90 : 9

وَجَآءَ ٱلۡمُعَذِّرُونَ مِنَ ٱلۡأَعۡرَابِ لِيُؤۡذَنَ لَهُمۡ وَقَعَدَ ٱلَّذِينَ كَذَبُواْ ٱللَّهَ وَرَسُولَهُۥۚ سَيُصِيبُ ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابٌ أَلِيمٞ

ហើយពួកដែលដោះសាក្នុងចំណោមពួកអារ៉ាប់ជនបទបាន មកជួប(មូហាំម៉ាត់) ដើម្បីសុំគាត់ឱ្យអនុញ្ញាតដល់ពួកគេ(មិនទៅ ធ្វើសង្គ្រាម)។ ហើយពួកដែលបានភូតកុហកអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់បានអង្គុយនៅផ្ទះ(យ៉ាងព្រហើនដោយមិនបានមក សុំការអនុញ្ញាតពីមូហាំម៉ាត់)។ ពួកដែលបានប្រឆាំងក្នុងចំណោម ពួកគេនឹងត្រូវទទួលទារុណកម្មយ៉ាងឈឺចាប់។ info
التفاسير:

external-link copy
91 : 9

لَّيۡسَ عَلَى ٱلضُّعَفَآءِ وَلَا عَلَى ٱلۡمَرۡضَىٰ وَلَا عَلَى ٱلَّذِينَ لَا يَجِدُونَ مَا يُنفِقُونَ حَرَجٌ إِذَا نَصَحُواْ لِلَّهِ وَرَسُولِهِۦۚ مَا عَلَى ٱلۡمُحۡسِنِينَ مِن سَبِيلٖۚ وَٱللَّهُ غَفُورٞ رَّحِيمٞ

គ្មានទោសពៃរ៍ចំពោះអ្នកទន់ខ្សោយ និងអ្នកមានជំងឺ និងអ្នកគ្មានលទ្ធភាពបរិច្ចាគ(ក្នុងមាគ៌ារបស់អល់ឡោះ)ឡើយ ប្រសិនបើពួកគេស្មោះត្រង់នឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ នោះ។ គ្មានហេតុផលណាដែលត្រូវបន្ទោសបណ្ដាអ្នកដែលសាង អំពើល្អឡើយ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិត ស្រឡាញ់។ info
التفاسير:

external-link copy
92 : 9

وَلَا عَلَى ٱلَّذِينَ إِذَا مَآ أَتَوۡكَ لِتَحۡمِلَهُمۡ قُلۡتَ لَآ أَجِدُ مَآ أَحۡمِلُكُمۡ عَلَيۡهِ تَوَلَّواْ وَّأَعۡيُنُهُمۡ تَفِيضُ مِنَ ٱلدَّمۡعِ حَزَنًا أَلَّا يَجِدُواْ مَا يُنفِقُونَ

ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះបណ្ដាអ្នកដែលបាន មកជួបអ្នក(មូហាំម៉ាត់)ដើម្បីឱ្យអ្នកផ្ដល់ជំនិះដល់ពួកគេដោយអ្នក បានពោលថាៈ ខ្ញុំមិនអាចរកជំនិះសម្រាប់ពួកអ្នកជិះបានឡើយ។ ពួកគេបានវិលត្រឡប់ទៅវិញទាំងស្រក់ទឹកភ្នែកដោយភាពទុក្ខ ព្រួយព្រោះតែពួកគេគ្មានលទ្ធភាពបរិច្ចាគ។ info
التفاسير:

external-link copy
93 : 9

۞ إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَسۡتَـٔۡذِنُونَكَ وَهُمۡ أَغۡنِيَآءُۚ رَضُواْ بِأَن يَكُونُواْ مَعَ ٱلۡخَوَالِفِ وَطَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَعۡلَمُونَ

តាមពិត វិធីដាក់ទោសនោះ គឺចំពោះតែពួកដែលសុំអនុ-ញ្ញាតពីអ្នក(មិនទៅធ្វើសង្គ្រាម)ក្នុងករណីពួកគេជាអ្នកមានទ្រព្យ សម្បត្ដិប៉ុណ្ណោះ។ ពួកគេពេញចិត្ដនៅជាមួយពួកដែលអសមត្ថភាព ហើយអល់ឡោះក៏បានបោះត្រាភ្ជិតលើចិត្ដពួកគេ។ ដូចេ្នះពួកគេមិន ដឹងឡើយ។ info
التفاسير: