ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ಡೆವಲಪ್‌ಮೆಂಟ್ ಕಮಿಟಿ ಆಫ್ ಇಸ್ಲಾಮಿಕ್ ಸೊಸೈಟಿ

ಪುಟ ಸಂಖ್ಯೆ:close

external-link copy
12 : 7

قَالَ مَا مَنَعَكَ أَلَّا تَسۡجُدَ إِذۡ أَمَرۡتُكَۖ قَالَ أَنَا۠ خَيۡرٞ مِّنۡهُ خَلَقۡتَنِي مِن نَّارٖ وَخَلَقۡتَهُۥ مِن طِينٖ

អល់ឡោះបានមានបន្ទូលថាៈ តើអ្វីដែលបានរារាំងឯងមិនឱ្យស៊ូជូតនៅពេលដែលយើងបានបញ្ជាឯង? អ៊ីព្លីសឆ្លើយថាៈ ខ្ញុំ ល្អប្រសើរជាងវា(អាដាំ)ដែលទ្រង់បានបង្កើតខ្ញុំពីភ្លើង ហើយទ្រង់ បានបង្កើតវាពីដី។ info
التفاسير:

external-link copy
13 : 7

قَالَ فَٱهۡبِطۡ مِنۡهَا فَمَا يَكُونُ لَكَ أَن تَتَكَبَّرَ فِيهَا فَٱخۡرُجۡ إِنَّكَ مِنَ ٱلصَّٰغِرِينَ

អល់ឡោះបានមានបន្ទូលទៀតថាៈ ចូរឯងចុះចេញពី ឋានសួគ៌ភ្លាម. មិនសក្ដិសមទេចំពោះឯងដែលកេ្អងក្អាងនៅទីនេះ។ ដូចេ្នះចូរឯងចេញភ្លាម. ពិតប្រាកដណាស់ ឯងស្ថិតក្នុងចំណោម ពួកដែលទាបថោកបំផុត។ info
التفاسير:

external-link copy
14 : 7

قَالَ أَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ

អ៊ីព្លីសបានតបថាៈ សូមទ្រង់មេត្ដាទុកពេលឱ្យខ្ញុំរហូតដល់ ថ្ងៃដែលពួកគេ(មនុស្ស)ត្រូវបានគេធ្វើឱ្យរស់ឡើងវិញផង(ថ្ងៃ បរលោក)។ info
التفاسير:

external-link copy
15 : 7

قَالَ إِنَّكَ مِنَ ٱلۡمُنظَرِينَ

ទ្រង់បានមានបន្ទូលថាៈ ពិតប្រាកដណាស់ ឯងស្ថិតក្នុង ចំណោមពួកដែលត្រូវគេពន្យារពេល(រហូតដល់ថ្ងៃបរលោក)។ info
التفاسير:

external-link copy
16 : 7

قَالَ فَبِمَآ أَغۡوَيۡتَنِي لَأَقۡعُدَنَّ لَهُمۡ صِرَٰطَكَ ٱلۡمُسۡتَقِيمَ

អ៊ីព្លីសបានតបថាៈ ដោយសារតែទ្រង់បានធ្វើឱ្យខ្ញុំវងេ្វង ខ្ញុំប្រាកដជានឹងអូសទាញពួកគេ(កូនចៅអាដាំ)ចេញពីមាគ៌ារបស់ ទ្រង់ដ៏ត្រឹមត្រូវជាមិនខាន។ info
التفاسير:

external-link copy
17 : 7

ثُمَّ لَأٓتِيَنَّهُم مِّنۢ بَيۡنِ أَيۡدِيهِمۡ وَمِنۡ خَلۡفِهِمۡ وَعَنۡ أَيۡمَٰنِهِمۡ وَعَن شَمَآئِلِهِمۡۖ وَلَا تَجِدُ أَكۡثَرَهُمۡ شَٰكِرِينَ

ក្រោយមកខ្ញុំ(អ៊ីព្លីស)ប្រាកដជានឹងទៅរំខានពួកគេ(កូន ចៅអាដាំគ្រប់ទិសទី) ទាំងខាងមុខ និងខាងក្រោយទាំងខាងស្ដាំ និងខាងឆេ្វងពួកគេ។ ហើយទ្រង់នឹងមិនជួបប្រទះពួកគេភាគច្រើន ជាអ្នកដឹងគុណនោះឡើយ។ info
التفاسير:

external-link copy
18 : 7

قَالَ ٱخۡرُجۡ مِنۡهَا مَذۡءُومٗا مَّدۡحُورٗاۖ لَّمَن تَبِعَكَ مِنۡهُمۡ لَأَمۡلَأَنَّ جَهَنَّمَ مِنكُمۡ أَجۡمَعِينَ

ទ្រង់បានមានបន្ទូលទៀតថាៈ ចូរឯងចាកចេញពីទីនេះ (ឋានសួគ៌)ដោយត្រូវគេស្អប់ខ្ពើម និងនិរទេស។ ជាការពិតណាស់ អ្នកណាហើយដែលបានតាមឯងក្នុងចំណោមពួកគេ គឺយើងប្រាកដ ជានឹងបំពេញនរកជើហាន់ណាំក្នុងចំណោមពួកអ្នកឯងទាំងអស់ គ្នាជាមិនខាន។ info
التفاسير:

external-link copy
19 : 7

وَيَٰٓـَٔادَمُ ٱسۡكُنۡ أَنتَ وَزَوۡجُكَ ٱلۡجَنَّةَ فَكُلَا مِنۡ حَيۡثُ شِئۡتُمَا وَلَا تَقۡرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّٰلِمِينَ

ឱអាដាំ. ចូរអ្នកនិងភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌ នេះចុះ ហើយចូរអ្នកទាំងពីរទទួលទានអំពីអ្វីដែលអ្នកទាំងពីរត្រូវ ការ។ តែអ្នកទាំងពីរកុំទៅជិតដើមឈើមួយនេះឱ្យសោះ ព្រោះវា នឹងធ្វើឱ្យអ្នកទាំងពីរស្ថិតក្នុងចំណោមពួកដែលបំពាន។ info
التفاسير:

external-link copy
20 : 7

فَوَسۡوَسَ لَهُمَا ٱلشَّيۡطَٰنُ لِيُبۡدِيَ لَهُمَا مَا وُۥرِيَ عَنۡهُمَا مِن سَوۡءَٰتِهِمَا وَقَالَ مَا نَهَىٰكُمَا رَبُّكُمَا عَنۡ هَٰذِهِ ٱلشَّجَرَةِ إِلَّآ أَن تَكُونَا مَلَكَيۡنِ أَوۡ تَكُونَا مِنَ ٱلۡخَٰلِدِينَ

ហើយស្ហៃតនបានញុះញង់គេទាំងពីរ ដើម្បីលាតត្រដាង ពីភាពអាក្រាតរបស់គេទាំងពីរ ដែលគេ(អល់ឡោះ)បានបិទបាំង អំពីគេទាំងពីរ ហើយវា(ស្ហៃតន)បាននិយាយថាៈ ម្ចាស់របស់អ្នក ទាំងពីរមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះក្រៅពីខ្លាច អ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬខ្លាចអ្នកទាំងពីរស្ថិតក្នុងចំណោម អ្នកដែលមានជីវិតអមតៈ(ក្នុងឋានសួគ៌)នោះឡើយ។ info
التفاسير:

external-link copy
21 : 7

وَقَاسَمَهُمَآ إِنِّي لَكُمَا لَمِنَ ٱلنَّٰصِحِينَ

ហើយស្ហៃតនបានស្បថចំពោះគេទាំងពីរថាៈ ការពិតខ្ញុំ ស្ថិតក្នុងចំណោមពួកដែលផ្ដល់យោបល់ដល់អ្នកទាំងពីរ។ info
التفاسير:

external-link copy
22 : 7

فَدَلَّىٰهُمَا بِغُرُورٖۚ فَلَمَّا ذَاقَا ٱلشَّجَرَةَ بَدَتۡ لَهُمَا سَوۡءَٰتُهُمَا وَطَفِقَا يَخۡصِفَانِ عَلَيۡهِمَا مِن وَرَقِ ٱلۡجَنَّةِۖ وَنَادَىٰهُمَا رَبُّهُمَآ أَلَمۡ أَنۡهَكُمَا عَن تِلۡكُمَا ٱلشَّجَرَةِ وَأَقُل لَّكُمَآ إِنَّ ٱلشَّيۡطَٰنَ لَكُمَا عَدُوّٞ مُّبِينٞ

ហើយវាបានបញ្ចុះបញ្ចូលគេទាំងពីរដោយការបោក ប្រាស់។ នៅពេលដែលគេទាំងពីរបានភ្លក្សផ្លែឈើនោះ ភាពអាក្រាត របស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំងពីរ ហើយគេទាំង ពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើរាងកាយរបស់គេ ទាំងពីរ។ ពេលនោះម្ចាស់របស់គេទាំងពីរបានហៅគេទាំងពីរដោយ មានបន្ទូលថាៈ តើយើងមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើ នោះ និងបានប្រាប់អ្នកទាំងពីរថាៈ ជាការពិតណាស់ ស្ហៃតនគឺជា សត្រូវយ៉ាងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ? info
التفاسير: