ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಖಮರ್ ಅನುವಾದ - ಡೆವಲಪ್‌ಮೆಂಟ್ ಕಮಿಟಿ ಆಫ್ ಇಸ್ಲಾಮಿಕ್ ಸೊಸೈಟಿ

អើររ៉ោះម៉ាន

external-link copy
1 : 55

ٱلرَّحۡمَٰنُ

អល់ឡោះមហាសប្បុរស។ info
التفاسير:

external-link copy
2 : 55

عَلَّمَ ٱلۡقُرۡءَانَ

ទ្រង់បានបង្រៀនគម្ពីរគួរអាន(ដល់មនុស្សលោក)។ info
التفاسير:

external-link copy
3 : 55

خَلَقَ ٱلۡإِنسَٰنَ

ទ្រង់បានបង្កើតមនុស្សលោក។ info
التفاسير:

external-link copy
4 : 55

عَلَّمَهُ ٱلۡبَيَانَ

ទ្រង់បានបង្រៀនគេឱ្យចេះបរិយាយសព្វបែបយ៉ាង។ info
التفاسير:

external-link copy
5 : 55

ٱلشَّمۡسُ وَٱلۡقَمَرُ بِحُسۡبَانٖ

ព្រះអាទិត្យ និងព្រះច័ន្ទធ្វើដំណើរតាមការកំណត់ដ៏ជាក់ លាក់។ info
التفاسير:

external-link copy
6 : 55

وَٱلنَّجۡمُ وَٱلشَّجَرُ يَسۡجُدَانِ

ហើយរុក្ខជាតិនិងដើមឈើនានាស៊ូជូត(ចំពោះអល់ឡោះ)។ info
التفاسير:

external-link copy
7 : 55

وَٱلسَّمَآءَ رَفَعَهَا وَوَضَعَ ٱلۡمِيزَانَ

ហើយមេឃ ទ្រង់បានលើកវាឱ្យខ្ពស់ ហើយទ្រង់បានបង្កើត ឱ្យមានភាពយុត្ដិធម៌(នៅលើផែនដី) info
التفاسير:

external-link copy
8 : 55

أَلَّا تَطۡغَوۡاْ فِي ٱلۡمِيزَانِ

ដើម្បីកុំឱ្យពួកអ្នកបំពានលើភាពយុត្ដិធម៌នោះ។ info
التفاسير:

external-link copy
9 : 55

وَأَقِيمُواْ ٱلۡوَزۡنَ بِٱلۡقِسۡطِ وَلَا تُخۡسِرُواْ ٱلۡمِيزَانَ

ហើយចូរពួកអ្នកប្រតិបត្ដិក្នុងការថ្លឹងឱ្យបានត្រឹមត្រូវ ហើយ កុំធ្វើឱ្យខ្វះភ្នែកជញ្ជីងឱ្យសោះ។ info
التفاسير:

external-link copy
10 : 55

وَٱلۡأَرۡضَ وَضَعَهَا لِلۡأَنَامِ

ហើយផែនដី ទ្រង់បានបង្កើតវា(រាបស្មើ)សម្រាប់សត្វ លោក។ info
التفاسير:

external-link copy
11 : 55

فِيهَا فَٰكِهَةٞ وَٱلنَّخۡلُ ذَاتُ ٱلۡأَكۡمَامِ

ដោយនៅលើវា មានផ្លែឈើ និងដើមល្មើដែលមានចង្កោម ផ្លែជាច្រើន។ info
التفاسير:

external-link copy
12 : 55

وَٱلۡحَبُّ ذُو ٱلۡعَصۡفِ وَٱلرَّيۡحَانُ

និងគ្រាប់ធញ្ញជាតិដែលមានសំបក ព្រមទាំងរុក្ខជាតិដែល មានក្លិនក្រអូប។ info
التفاسير:

external-link copy
13 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
14 : 55

خَلَقَ ٱلۡإِنسَٰنَ مِن صَلۡصَٰلٖ كَٱلۡفَخَّارِ

ទ្រង់បានបង្កើតមនុស្សលោក(អាដាំ)ពីដីឥដ្ឋស្ងួត ដូចជា ដីដែលគេសូនជាសំភារៈ។ info
التفاسير:

external-link copy
15 : 55

وَخَلَقَ ٱلۡجَآنَّ مِن مَّارِجٖ مِّن نَّارٖ

ហើយទ្រង់បានបង្កើតជិនអំពីអណ្ដាតភ្លើង។ info
التفاسير:

external-link copy
16 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
17 : 55

رَبُّ ٱلۡمَشۡرِقَيۡنِ وَرَبُّ ٱلۡمَغۡرِبَيۡنِ

(អល់ឡោះ)ជាម្ចាស់កន្លែងទាំងពីរនៃព្រះអាទិត្យរះ (ពេលរដូវក្ដៅ និងរដូវរងា) និងជាម្ចាស់កន្លែងទាំងពីរនៃព្រះ អាទិត្យលិច(ពេលរដូវក្ដៅ និងរដូវរងា)។ info
التفاسير:

external-link copy
18 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير: