ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

external-link copy
42 : 9

لَوۡ كَانَ عَرَضٗا قَرِيبٗا وَسَفَرٗا قَاصِدٗا لَّٱتَّبَعُوكَ وَلَٰكِنۢ بَعُدَتۡ عَلَيۡهِمُ ٱلشُّقَّةُۚ وَسَيَحۡلِفُونَ بِٱللَّهِ لَوِ ٱسۡتَطَعۡنَا لَخَرَجۡنَا مَعَكُمۡ يُهۡلِكُونَ أَنفُسَهُمۡ وَٱللَّهُ يَعۡلَمُ إِنَّهُمۡ لَكَٰذِبُونَ

ប្រសិនបើវា(ការធ្វើដំណើរដែលអ្នកអំពាវនាវពួកគេទៅកាន់នោះ)ជាទ្រព្យជ័យភណ្ឌដែលនៅជិត(ងាយយកបាន) ហើយការធ្វើដំណើរមិនលំបាកទេនោះ ប្រាកដជាពួកគេ(ពួកពុតត្បុត)នឹងគោរពតាមអ្នក(ចេញទៅប្រយុទ្ធជាមួយអ្នក)ជាមិនខាន។ ក៏ប៉ុន្តែ ផ្លូវធ្វើដំណើរ គឺវែងឆ្ងាយ លំបាកដល់ពួកគេ(ទើបពួកគេមិនចេញទៅជាមួយពួកអ្នក)។ ហើយពួកគេនឹងស្បថ(កុហក)ចំពោះអល់ឡោះថា៖ ប្រសិនបើពួកយើងមានលទ្ធភាពនោះ ពួកយើងប្រាកដជានឹងចេញទៅ(ប្រយុទ្ធ)ជាមួយពួកអ្នកជាមិនខានឡើយ។ ពួកគេកំពុងតែបំផ្លាញខ្លួនឯង។ ហើយអល់ឡោះទ្រង់ដឹងបំផុតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។ info
التفاسير: