ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
69 : 9

كَٱلَّذِينَ مِن قَبۡلِكُمۡ كَانُوٓاْ أَشَدَّ مِنكُمۡ قُوَّةٗ وَأَكۡثَرَ أَمۡوَٰلٗا وَأَوۡلَٰدٗا فَٱسۡتَمۡتَعُواْ بِخَلَٰقِهِمۡ فَٱسۡتَمۡتَعۡتُم بِخَلَٰقِكُمۡ كَمَا ٱسۡتَمۡتَعَ ٱلَّذِينَ مِن قَبۡلِكُم بِخَلَٰقِهِمۡ وَخُضۡتُمۡ كَٱلَّذِي خَاضُوٓاْۚ أُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۖ وَأُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ

(ទង្វើរបស់ពួកអ្នកនេះ) គឺដូចទៅនឹងអ្នកជំនាន់មុនពួកអ្នកដែរ។ ពួកគេមានកម្លាំងខ្លាំងក្លាជាងពួកអ្នក ហើយមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងពួកអ្នកទៅទៀត។ ពួកគេសោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកគេ។ ហើយពួកអ្នកក៏សោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកអ្នកដូចដែលអ្នកជំនាន់មុនបានសោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកគេដែរ។ ហើយពួកអ្នកនិយាយចំអក(នឹងការពិត) ដូចដែលពួកគេបាននិយាយចំអកដូចគ្នាដែរ។ ពួកទាំងនោះ ទង្វើកុសលទាំងឡាយរបស់ពួកគេត្រូវក្លាយជាអសារបង់ ហើយពួកទាំងនោះ គឺជាពួកដែលខាតបង់។ info
التفاسير:

external-link copy
70 : 9

أَلَمۡ يَأۡتِهِمۡ نَبَأُ ٱلَّذِينَ مِن قَبۡلِهِمۡ قَوۡمِ نُوحٖ وَعَادٖ وَثَمُودَ وَقَوۡمِ إِبۡرَٰهِيمَ وَأَصۡحَٰبِ مَدۡيَنَ وَٱلۡمُؤۡتَفِكَٰتِۚ أَتَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِۖ فَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ

តើមិនបានមកដល់ពួកគេទេឬនូវរឿងរ៉ាវរបស់អ្នកជំនាន់មុនពួកគេ ដូចជាក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ ក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម អ្នកស្រុកម៉ាទយ៉ាន់ និងភូមិស្រុកក្រុមរបស់ព្យាការីលូត? បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើន។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនបានបំពានលើពួកគេឡើយ។ ក៏ប៉ុន្តែ ពួកគេទៅវិញទេដែលបំពានលើខ្លួនឯងនោះ។ info
التفاسير:

external-link copy
71 : 9

وَٱلۡمُؤۡمِنُونَ وَٱلۡمُؤۡمِنَٰتُ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۚ يَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَيُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَيُطِيعُونَ ٱللَّهَ وَرَسُولَهُۥٓۚ أُوْلَٰٓئِكَ سَيَرۡحَمُهُمُ ٱللَّهُۗ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٞ

ហើយបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី គឺជាអ្នកគាំពារគ្នាទៅវិញ។ ពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ ហើយហាមឃាត់គ្នាពីអំពើអាក្រក់។ ពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេគោរពប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ អ្នកទាំងនោះហើយដែលអល់ឡោះជាម្ចាស់នឹងផ្តល់ក្តីមេត្តាករុណាដល់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
72 : 9

وَعَدَ ٱللَّهُ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَمَسَٰكِنَ طَيِّبَةٗ فِي جَنَّٰتِ عَدۡنٖۚ وَرِضۡوَٰنٞ مِّنَ ٱللَّهِ أَكۡبَرُۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ

អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រីនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ ព្រមទាំងមានគេហដ្ឋានយ៉ាងល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន។ ហើយការពេញចិត្តពីអល់ឡោះ គឺធំធេងជាងនោះទៅទៀត។ នោះគឺជាជោគជ័យដ៏ធំធេងបំផុត។ info
التفاسير: