ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
53 : 8

ذَٰلِكَ بِأَنَّ ٱللَّهَ لَمۡ يَكُ مُغَيِّرٗا نِّعۡمَةً أَنۡعَمَهَا عَلَىٰ قَوۡمٍ حَتَّىٰ يُغَيِّرُواْ مَا بِأَنفُسِهِمۡ وَأَنَّ ٱللَّهَ سَمِيعٌ عَلِيمٞ

នោះគឺដោយសារតែអល់ឡោះជាម្ចាស់ទ្រង់មិនមែនជាអ្នកដែលកែប្រែឧបការគុណណាមួយ ដែលទ្រង់ប្រទានវាដល់ក្រុមណាមួយឡើយ រហូតទាល់តែពួកគេកែប្រែដោយខ្លួនឯងប៉ុណ្ណោះ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។ info
التفاسير:

external-link copy
54 : 8

كَدَأۡبِ ءَالِ فِرۡعَوۡنَ وَٱلَّذِينَ مِن قَبۡلِهِمۡۚ كَذَّبُواْ بِـَٔايَٰتِ رَبِّهِمۡ فَأَهۡلَكۡنَٰهُم بِذُنُوبِهِمۡ وَأَغۡرَقۡنَآ ءَالَ فِرۡعَوۡنَۚ وَكُلّٞ كَانُواْ ظَٰلِمِينَ

ដូចជាអ្វីដែលបានកើតឡើងចំពោះបក្សពួករបស់ហ្វៀរអោន និងអ្នកជំនាន់មុនពួកគេនោះដែរ។ ពួកគេបានបដិសេជចំពោះសញ្ញាភស្តុតាងទាំងឡាយនៃព្រះជាម្ចាស់របស់ពួកគេ។ ហេតុនេះ យើងក៏បានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយយើងបានពន្លិចបក្សពួកហ្វៀរអោនឲ្យលិចលង់(ក្នុងទឹកសមុទ្រ)។ ហើយរាល់ក្រុមទាំងនោះ ពួកគេគឺជាពួកដែលធ្លាប់បានបំពាន។ info
التفاسير:

external-link copy
55 : 8

إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلَّذِينَ كَفَرُواْ فَهُمۡ لَا يُؤۡمِنُونَ

ជាការពិតណាស់ សត្វលោកដែលអាក្រក់បំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺពួកដែលប្រឆាំង ដោយពួកគេពុំមានជំនឿឡើយ។ info
التفاسير:

external-link copy
56 : 8

ٱلَّذِينَ عَٰهَدتَّ مِنۡهُمۡ ثُمَّ يَنقُضُونَ عَهۡدَهُمۡ فِي كُلِّ مَرَّةٖ وَهُمۡ لَا يَتَّقُونَ

គឺពួកដែលអ្នក(ព្យាការីមូហាំម៉ាត់)បានចុះកិច្ចព្រមព្រៀងជាមួយនឹងពួកគេ ក្រោយមក ពួកគេបានក្បត់កិច្ចព្រមព្រៀងរបស់ពួកគេរាល់លើក ហើយពួកគេមិនកោតខ្លាច(អល់ឡោះ)ឡើយ។ info
التفاسير:

external-link copy
57 : 8

فَإِمَّا تَثۡقَفَنَّهُمۡ فِي ٱلۡحَرۡبِ فَشَرِّدۡ بِهِم مَّنۡ خَلۡفَهُمۡ لَعَلَّهُمۡ يَذَّكَّرُونَ

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានជួបពួកដែលក្បត់កិច្ចព្រមព្រៀងទាំងនោះក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេឱ្យបានខ្លាំងក្លាបំផុតរហូតដល់អ្នកផ្សេងក្រៅពីពួកគេខ្លាចរអាផងដែរ ដើម្បីឱ្យពួកគេនឹកឃើញ។ info
التفاسير:

external-link copy
58 : 8

وَإِمَّا تَخَافَنَّ مِن قَوۡمٍ خِيَانَةٗ فَٱنۢبِذۡ إِلَيۡهِمۡ عَلَىٰ سَوَآءٍۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡخَآئِنِينَ

តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការបារម្ភខ្លាចក្រុមមួយក្បត់(កិច្ចព្រមព្រៀង) ចូរអ្នកប្រាប់ឱ្យពួកគេបានដឹងពីការរំលាយកិច្ចព្រមព្រៀងដើម្បីឱ្យពួកអ្នកនិងពួកគេបានដឹងស្មើគ្នា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនស្រលាញ់ពួកដែលក្បត់កិច្ចព្រមព្រៀងឡើយ។ info
التفاسير:

external-link copy
59 : 8

وَلَا يَحۡسَبَنَّ ٱلَّذِينَ كَفَرُواْ سَبَقُوٓاْۚ إِنَّهُمۡ لَا يُعۡجِزُونَ

ហើយចូរពួកប្រឆាំងកុំគិតស្មានថា ពួកគេអាចរួចផុតពីទណ្ឌកម្ម(របស់អល់ឡោះ)ឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេមិនអាចគេចផុតពីវាបានឡើយ។ info
التفاسير:

external-link copy
60 : 8

وَأَعِدُّواْ لَهُم مَّا ٱسۡتَطَعۡتُم مِّن قُوَّةٖ وَمِن رِّبَاطِ ٱلۡخَيۡلِ تُرۡهِبُونَ بِهِۦ عَدُوَّ ٱللَّهِ وَعَدُوَّكُمۡ وَءَاخَرِينَ مِن دُونِهِمۡ لَا تَعۡلَمُونَهُمُ ٱللَّهُ يَعۡلَمُهُمۡۚ وَمَا تُنفِقُواْ مِن شَيۡءٖ فِي سَبِيلِ ٱللَّهِ يُوَفَّ إِلَيۡكُمۡ وَأَنتُمۡ لَا تُظۡلَمُونَ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួកអ្នកក្នុងការត្រៀមនូវកម្លាំងទ័ព និងទ័ពសេះដោយពួកអ្នកត្រូវបន្លាចវាដល់សត្រូវរបស់អល់ឡោះ និងសត្រូវរបស់ពួកអ្នក ព្រមទាំងក្រុមផ្សេងទៀតក្រៅពីពួកគេដែលពួកអ្នកមិនស្គាល់ពួកគេនោះទេ តែអល់ឡោះទ្រង់ស្គាល់ពួកគេ។ ហើយអ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះនោះ ទ្រង់នឹងតបស្នងដល់ពួកអ្នកវិញជាមិនខាន ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ។ info
التفاسير:

external-link copy
61 : 8

۞ وَإِن جَنَحُواْ لِلسَّلۡمِ فَٱجۡنَحۡ لَهَا وَتَوَكَّلۡ عَلَى ٱللَّهِۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

ហើយប្រសិនបើពួកគេ(សត្រូវ)ទោរទន់ទៅរកសន្តិភាព(ចរចាបញ្ចប់សង្គ្រាម)នោះ ដូច្នេះ អ្នកក៏ត្រូវទោរទន់ទៅរកសន្តិភាពវិញដែរ ហើយត្រូវប្រគល់ការទុកចិត្តលើអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។ info
التفاسير: