ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
14 : 72

وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَٰٓئِكَ تَحَرَّوۡاْ رَشَدٗا

ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង មានអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម) ហើយក្នុងចំណោមពួកយើង ក៏មានអ្នកដែលល្មើសបំពានផងដែរ។ ដូច្នេះ ជនណាដែលប្រគល់ខ្លួន អ្នកទាំងនោះហើយគឺជាអ្នកដែលស្វែងរកការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
15 : 72

وَأَمَّا ٱلۡقَٰسِطُونَ فَكَانُواْ لِجَهَنَّمَ حَطَبٗا

រីឯពួកដែលល្មើសបំពានវិញ ពួកគេនឹងក្លាយជាអុសសម្រាប់នរកជើហាន់ណាំ។ info
التفاسير:

external-link copy
16 : 72

وَأَلَّوِ ٱسۡتَقَٰمُواْ عَلَى ٱلطَّرِيقَةِ لَأَسۡقَيۡنَٰهُم مَّآءً غَدَقٗا

ហើយប្រសិនបើពួកគេ(ជិននិងមនុស្សលោក)ដើរតាមមាគ៌ា(អ៊ីស្លាម) យើងពិតជានឹងផ្ដល់ឱ្យពួកគេនូវទឹកភ្លៀងយ៉ាងច្រើនជាមិនខាន info
التفاسير:

external-link copy
17 : 72

لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابٗا صَعَدٗا

ដើម្បីយើងនឹងសាកល្បងពួកគេនឹងវា។ ហើយជនណាដែលងាកចេញពីការរំលឹកនៃព្រះជាម្ចាស់របស់ខ្លួន គេនឹងបញ្ចូលរូបគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ info
التفاسير:

external-link copy
18 : 72

وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدٗا

ហើយពិតប្រាកដណាស់ ម៉ាស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហេតុនេះ ពួកអ្នកមិនត្រូវបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយនឹងអល់ឡោះឡើយ។ info
التفاسير:

external-link copy
19 : 72

وَأَنَّهُۥ لَمَّا قَامَ عَبۡدُ ٱللَّهِ يَدۡعُوهُ كَادُواْ يَكُونُونَ عَلَيۡهِ لِبَدٗا

ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំបម្រើម្នាក់របស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) បានក្រោកឈរគោរពសក្ការៈចំពោះទ្រង់ ពួកគេ(ជិន)ស្ទើរតែប្រជ្រៀតជាន់លើគ្នា(ដើម្បីស្តាប់ការសូត្រគម្ពីរគួរអាន)ទៅហើយ។ info
التفاسير:

external-link copy
20 : 72

قُلۡ إِنَّمَآ أَدۡعُواْ رَبِّي وَلَآ أُشۡرِكُ بِهِۦٓ أَحَدٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិតខ្ញុំបួងសួងសុំពីព្រះជាម្ចាស់របស់ខ្ញុំ(តែមួយគត់) ហើយខ្ញុំមិនយកអ្នកណាម្នាក់មកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ជាដាច់ខាត។ info
التفاسير:

external-link copy
21 : 72

قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرّٗا وَلَا رَشَدٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំគ្មានលទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់នោះឡើយ ហើយខ្ញុំក៏គ្មានលទ្ធភាពផ្ដល់ការចង្អុលបង្ហាញ(ដល់ពួកអ្នក)នោះដែរ។ info
التفاسير:

external-link copy
22 : 72

قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٞ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا

ចូរអ្នកពោលទៀតថា៖ គ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះរូបខ្ញុំពី(ទណ្ឌកម្ម)អល់ឡោះបានឡើយ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាក្រៅពីទ្រង់នោះដែរ។ info
التفاسير:

external-link copy
23 : 72

إِلَّا بَلَٰغٗا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦۚ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا

ប៉ុន្តែ ខ្ញុំអាចផ្សព្វផ្សាយពីអល់ឡោះ និងសាររបស់ទ្រង់។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ សម្រាប់រូបគេ គឺនរកជើហាន់ណាំដោយរូបគេស្ថិតនៅក្នុងវាជាអមតៈ។ info
التفاسير:

external-link copy
24 : 72

حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ فَسَيَعۡلَمُونَ مَنۡ أَضۡعَفُ نَاصِرٗا وَأَقَلُّ عَدَدٗا

លុះដល់ពេលដែលពួកគេ(ពួកមុស្ហរីគីន)បានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកគេ នៅពេលនោះ ពួកគេនឹងដឹងថា តើអ្នកណាជាអ្នកដែលមានអ្នកជួយដ៏ខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ? info
التفاسير:

external-link copy
25 : 72

قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٞ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនដឹងទេថា តើអ្វីដែលគេបានសន្យាចំពោះពួកអ្នកនោះនឹងកើតឡើងឆាប់ៗ ឬក៏ព្រះជាម្ចាស់របស់ខ្ញុំធ្វើឲ្យវានៅមានពេលវែង(ទៅមុខ)ទៀត? info
التفاسير:

external-link copy
26 : 72

عَٰلِمُ ٱلۡغَيۡبِ فَلَا يُظۡهِرُ عَلَىٰ غَيۡبِهِۦٓ أَحَدًا

(ទ្រង់)ជាអ្នកដឹងនូវប្រការអាថ៌កំបាំង។ ដូចនេះ ទ្រង់មិនលាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ដឹងឡើយ info
التفاسير:

external-link copy
27 : 72

إِلَّا مَنِ ٱرۡتَضَىٰ مِن رَّسُولٖ فَإِنَّهُۥ يَسۡلُكُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ رَصَدٗا

លើកលែងតែជនណាដែលទ្រង់ពេញចិត្តក្នុងចំណោមអ្នកនាំសារ(របស់ទ្រង់)ប៉ុណ្ណោះ។ ហើយទ្រង់បានចាត់តាំងអ្នកយាម(ម៉ាឡាអ៊ីកាត់)នៅពីខាងមុខនិងនៅពីក្រោយអ្នកនាំសារនោះ។ info
التفاسير:

external-link copy
28 : 72

لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا

ដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ដឹងថា ជាការពិតណាស់ ពួកគេ(អ្នកនាំសារទាំងឡាយ)ពិតជាបានផ្សព្វផ្សាយសារនៃព្រះជាម្ចាស់របស់ពួកគេប្រាកដមែន។ ហើយទ្រង់ដឹងជ្រួតជ្រាបបំផុតចំពោះអ្វីដែលមាននៅនឹងពួកគេ។ ហើយទ្រង់ដឹងពីចំនួននៃគ្រប់អ្វីៗទាំងអស់។ info
التفاسير: