ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

អាស់ហ្សារីយ៉ាត

external-link copy
1 : 51

وَٱلذَّٰرِيَٰتِ ذَرۡوٗا

(អល់ឡោះ)ស្បថនឹងខ្យល់ដែលបក់បោកល្អងធូលី។ info
التفاسير:

external-link copy
2 : 51

فَٱلۡحَٰمِلَٰتِ وِقۡرٗا

(ទ្រង់)ស្បថនឹងពពកដែលនាំទឹកភ្លៀងដ៏ច្រើន។ info
التفاسير:

external-link copy
3 : 51

فَٱلۡجَٰرِيَٰتِ يُسۡرٗا

(ទ្រង់)ស្បថនឹងសំពៅដែលធ្វើដំណើរដោយភាពងាយស្រួល។ info
التفاسير:

external-link copy
4 : 51

فَٱلۡمُقَسِّمَٰتِ أَمۡرًا

(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលបែងចែកកិច្ចការទាំងឡាយ។ info
التفاسير:

external-link copy
5 : 51

إِنَّمَا تُوعَدُونَ لَصَادِقٞ

ពិតប្រាកដណាស់ អ្វីដែលគេបានសន្យានឹងពួកអ្នក គឺជាការពិត។ info
التفاسير:

external-link copy
6 : 51

وَإِنَّ ٱلدِّينَ لَوَٰقِعٞ

ហើយការជំនុំជម្រះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
7 : 51

وَٱلسَّمَآءِ ذَاتِ ٱلۡحُبُكِ

(ទ្រង់)ស្បថនឹងមេឃដែលមានភាពស្រស់ស្អាត។ info
التفاسير:

external-link copy
8 : 51

إِنَّكُمۡ لَفِي قَوۡلٖ مُّخۡتَلِفٖ

ជាការពិតណាស់ ពួកអ្នកស្ថិតនៅលើពាក្យសម្តីខុសៗគ្នា(ចំពោះគម្ពីរគួរអាន និងព្យាការីមូហាំម៉ាត់)។ info
التفاسير:

external-link copy
9 : 51

يُؤۡفَكُ عَنۡهُ مَنۡ أُفِكَ

គេបង្វែរចេញអំពីវានូវជនដែលត្រូវបានគេបង្វែរចេញ(ពីការមានជំនឿ)។ info
التفاسير:

external-link copy
10 : 51

قُتِلَ ٱلۡخَرَّٰصُونَ

ពួកដែលភូតកុហកត្រូវបានគេដាក់បណ្តាសា។ info
التفاسير:

external-link copy
11 : 51

ٱلَّذِينَ هُمۡ فِي غَمۡرَةٖ سَاهُونَ

គឺពួកដែលស្ថិតក្នុងភាពគ្មានជំនឿ ជាអ្នកដែលព្រងើយកន្តើយ។ info
التفاسير:

external-link copy
12 : 51

يَسۡـَٔلُونَ أَيَّانَ يَوۡمُ ٱلدِّينِ

ពួកគេសួរថា៖ តើថ្ងៃជំនុំជម្រះនឹងកើតឡើងនៅពេលណា? info
التفاسير:

external-link copy
13 : 51

يَوۡمَ هُمۡ عَلَى ٱلنَّارِ يُفۡتَنُونَ

គឺនៅថ្ងៃដែលពួកគេត្រូវបានគេដាក់ទណ្ឌកម្មនៅលើភ្លើងនរក។ info
التفاسير:

external-link copy
14 : 51

ذُوقُواْ فِتۡنَتَكُمۡ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَسۡتَعۡجِلُونَ

(មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ទណ្ឌកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំឱ្យវាឆាប់មកដល់នោះ។ info
التفاسير:

external-link copy
15 : 51

إِنَّ ٱلۡمُتَّقِينَ فِي جَنَّٰتٖ وَعُيُونٍ

ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតក្នុងឋានសួគ៌ និងប្រភពទឹកជាច្រើន។ info
التفاسير:

external-link copy
16 : 51

ءَاخِذِينَ مَآ ءَاتَىٰهُمۡ رَبُّهُمۡۚ إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُحۡسِنِينَ

ពួកគេទទួលយកនូវអ្វីដែលព្រះជាម្ចាស់របស់ពួកគេបានប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ កាលពីមុននោះ ពួកគេធ្លាប់ជាអ្នកដែលសាងអំពើល្អ។ info
التفاسير:

external-link copy
17 : 51

كَانُواْ قَلِيلٗا مِّنَ ٱلَّيۡلِ مَا يَهۡجَعُونَ

ពួកគេធ្លាប់គេងយប់តិចតួចប៉ុណ្ណោះ។ info
التفاسير:

external-link copy
18 : 51

وَبِٱلۡأَسۡحَارِ هُمۡ يَسۡتَغۡفِرُونَ

ហើយនៅពេលទៀបភ្លឺ(មុនហ្វាជើររះ) ពួកគេសុំការអភ័យទោស(ពីអល់ឡោះ)។ info
التفاسير:

external-link copy
19 : 51

وَفِيٓ أَمۡوَٰلِهِمۡ حَقّٞ لِّلسَّآئِلِ وَٱلۡمَحۡرُومِ

ហើយចំពោះទ្រព្យសម្បត្តិរបស់ពួកគេវិញ គឺមានចំណែកសម្រាប់អ្នកសុំទាន និងអ្នកក្រដែលមិនហ៊ានសុំ។ info
التفاسير:

external-link copy
20 : 51

وَفِي ٱلۡأَرۡضِ ءَايَٰتٞ لِّلۡمُوقِنِينَ

ហើយចំពោះផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលជឿជាក់។ info
التفاسير:

external-link copy
21 : 51

وَفِيٓ أَنفُسِكُمۡۚ أَفَلَا تُبۡصِرُونَ

និងនៅក្នុងខ្លួនរបស់ពួកអ្នក(ក៏ដូចគ្នាដែរ)។ ដូច្នេះ តើពួកអ្នកមិនឃើញទេឬ? info
التفاسير:

external-link copy
22 : 51

وَفِي ٱلسَّمَآءِ رِزۡقُكُمۡ وَمَا تُوعَدُونَ

ចំណែកឯនៅលើមេឃ គឺមានលាភសក្ការៈរបស់ពួកអ្នក និងអ្វីដែលគេបានសន្យាចំពោះពួកអ្នក។ info
التفاسير:

external-link copy
23 : 51

فَوَرَبِّ ٱلسَّمَآءِ وَٱلۡأَرۡضِ إِنَّهُۥ لَحَقّٞ مِّثۡلَ مَآ أَنَّكُمۡ تَنطِقُونَ

ទ្រង់បានស្បថនឹងខ្លួនទ្រង់ដែលជាព្រះជាម្ចាស់នៃមេឃនិងផែនដីថា៖ ជាការពិតណាស់ វា(ការសន្យានោះ) គឺជាការពិតដូចជាការដែលពួកអ្នកនិយាយនោះដែរ។ info
التفاسير:

external-link copy
24 : 51

هَلۡ أَتَىٰكَ حَدِيثُ ضَيۡفِ إِبۡرَٰهِيمَ ٱلۡمُكۡرَمِينَ

តើរឿងរ៉ាវនៃភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីមដែលត្រូវបានគេលើកតម្កើងនោះ បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរឬទេ? info
التفاسير:

external-link copy
25 : 51

إِذۡ دَخَلُواْ عَلَيۡهِ فَقَالُواْ سَلَٰمٗاۖ قَالَ سَلَٰمٞ قَوۡمٞ مُّنكَرُونَ

ខណៈដែលពួកគេបានចូលទៅជួបគាត់ ពេលនោះពួកគេបាននិយាយថា៖ សូមសន្តិភាព(កើតមានដល់អ្នក)។ គាត់បានតបវិញថា៖ សូមសន្តិភាព(កើតមានដល់ពួកអ្នកដូចគ្នា)។ (ពួកអ្នកជា)ក្រុមដែលគេមិនស្គាល់។ info
التفاسير:

external-link copy
26 : 51

فَرَاغَ إِلَىٰٓ أَهۡلِهِۦ فَجَآءَ بِعِجۡلٖ سَمِينٖ

ក្រោយមក គាត់ក៏បានដើរទៅកាន់ក្រុមគ្រួសាររបស់គាត់យ៉ាងស្ងៀមស្ងាត់ រួចគាត់បាននាំមកនូវកូនគោ(អាំង)ដ៏ធាត់មួយក្បាល(មកទទួលពួកគេ)។ info
التفاسير:

external-link copy
27 : 51

فَقَرَّبَهُۥٓ إِلَيۡهِمۡ قَالَ أَلَا تَأۡكُلُونَ

ហើយគាត់បានដាក់វាជិតពួកគេ។ គាត់បាននិយាយថា៖ តើពួកអ្នកមិនទទួលទានទេឬ? info
التفاسير:

external-link copy
28 : 51

فَأَوۡجَسَ مِنۡهُمۡ خِيفَةٗۖ قَالُواْ لَا تَخَفۡۖ وَبَشَّرُوهُ بِغُلَٰمٍ عَلِيمٖ

(ពេលដែលពួកគេមិនទទួលទាន) គាត់ក៏មានអារម្មណ៍ភ័យខ្លាចអំពីពួកគេ។ ពួកគេក៏និយាយថា៖ “សូមអ្នកកុំខ្លាច”។ ហើយពួកគេបានផ្តល់ដំណឹងរីករាយដល់គាត់នូវកូនប្រុសម្នាក់ដែលពោរពេញដោយចំណេះដឹង។ info
التفاسير:

external-link copy
29 : 51

فَأَقۡبَلَتِ ٱمۡرَأَتُهُۥ فِي صَرَّةٖ فَصَكَّتۡ وَجۡهَهَا وَقَالَتۡ عَجُوزٌ عَقِيمٞ

ពេលនោះ ភរិយារបស់គាត់(នាងសារ៉ោះ)បានចេញមកហើយស្រែក(ដោយក្តីរីករាយ) និងបានទះមុខខ្លួនឯង ហើយនាងបាននិយាយថា៖ ស្ត្រីចំណាស់ម្នាក់ដែលអារ(តើអាចមានកូនដែរឬ)? info
التفاسير:

external-link copy
30 : 51

قَالُواْ كَذَٰلِكِ قَالَ رَبُّكِۖ إِنَّهُۥ هُوَ ٱلۡحَكِيمُ ٱلۡعَلِيمُ

ពួកគេ(ម៉ាឡាអ៊ីកាត់)ក៏បានតបថា៖ ដូច្នោះឯងដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូល។ ជាការពិតណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។ info
التفاسير:

external-link copy
31 : 51

۞ قَالَ فَمَا خَطۡبُكُمۡ أَيُّهَا ٱلۡمُرۡسَلُونَ

គាត់(ព្យាការីអ៊ីព្រហ៊ីម)បានសួរថា៖ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱអ្នកនាំសារទាំងឡាយ? info
التفاسير:

external-link copy
32 : 51

قَالُوٓاْ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمٖ مُّجۡرِمِينَ

ពួកគេបានតបថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេបញ្ជូនទៅកាន់ក្រុមឧក្រិដ្ឋជន(ក្រុមព្យាការីលូត) info
التفاسير:

external-link copy
33 : 51

لِنُرۡسِلَ عَلَيۡهِمۡ حِجَارَةٗ مِّن طِينٖ

ដើម្បីនាំដុំថ្មពីដីឥដ្ឋទម្លាក់លើពួកគេ info
التفاسير:

external-link copy
34 : 51

مُّسَوَّمَةً عِندَ رَبِّكَ لِلۡمُسۡرِفِينَ

ដែលវាជាសញ្ញាមួយពីព្រះជាម្ចាស់របស់អ្នកចំពោះពួកដែលបំពាន។ info
التفاسير:

external-link copy
35 : 51

فَأَخۡرَجۡنَا مَن كَانَ فِيهَا مِنَ ٱلۡمُؤۡمِنِينَ

ហើយយើងបានបញ្ចេញបណ្តាអ្នកមានជំនឿដែលរស់នៅក្នុងភូមិស្រុក(របស់ព្យាការីលូត)នោះ។ info
التفاسير:

external-link copy
36 : 51

فَمَا وَجَدۡنَا فِيهَا غَيۡرَ بَيۡتٖ مِّنَ ٱلۡمُسۡلِمِينَ

ហេតុនេះ យើងមិនបានឃើញនៅទីនោះក្រៅតែពីផ្ទះមួយក្នុងចំណោមបណ្តាអ្នកមូស្លីមប៉ុណ្ណោះ។ info
التفاسير:

external-link copy
37 : 51

وَتَرَكۡنَا فِيهَآ ءَايَةٗ لِّلَّذِينَ يَخَافُونَ ٱلۡعَذَابَ ٱلۡأَلِيمَ

ហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវសញ្ញាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ឈឺចាប់។ info
التفاسير:

external-link copy
38 : 51

وَفِي مُوسَىٰٓ إِذۡ أَرۡسَلۡنَٰهُ إِلَىٰ فِرۡعَوۡنَ بِسُلۡطَٰنٖ مُّبِينٖ

ហើយនៅក្នុងរឿងរ៉ាវរបស់ព្យាការីមូសា នៅពេលដែលយើងបានបញ្ជូនគេទៅកាន់ហ្វៀរអោនដោយនាំនូវអច្ឆរិយភាពជាច្រើនដ៏ច្បាស់លាស់នោះ (ក៏ជាសញ្ញាភស្តុតាងមួយផងដែរ)។ info
التفاسير:

external-link copy
39 : 51

فَتَوَلَّىٰ بِرُكۡنِهِۦ وَقَالَ سَٰحِرٌ أَوۡ مَجۡنُونٞ

ក៏ប៉ុន្តែ ហ្វៀរអោនបានគេចចេញដោយ(ភាពក្អេងក្អាងនឹង)អំណាចរបស់ខ្លួន ហើយគេបាននិយាយថា៖ (ព្យាការីមូសា)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។ info
التفاسير:

external-link copy
40 : 51

فَأَخَذۡنَٰهُ وَجُنُودَهُۥ فَنَبَذۡنَٰهُمۡ فِي ٱلۡيَمِّ وَهُوَ مُلِيمٞ

ដូច្នេះ យើងបានដាក់ទណ្ឌកម្មគេ(ហ្វៀរអោន)និងកងទ័ពរបស់គេដោយយើងបានបោះពួកគេចូលទៅក្នុងសមុទ្រ ខណៈដែលរូបគេ ជាជនដែលត្រូវបានគេស្តីបន្ទោស។ info
التفاسير:

external-link copy
41 : 51

وَفِي عَادٍ إِذۡ أَرۡسَلۡنَا عَلَيۡهِمُ ٱلرِّيحَ ٱلۡعَقِيمَ

ហើយនៅក្នុងរឿងរ៉ាវរបស់ក្រុមអាទ (ក៏ជាសញ្ញាភស្តុតាងមួយដែរ) ខណៈដែលយើងបានបញ្ជូនខ្យល់ព្យុះទៅកាន់ពួកគេ។ info
التفاسير:

external-link copy
42 : 51

مَا تَذَرُ مِن شَيۡءٍ أَتَتۡ عَلَيۡهِ إِلَّا جَعَلَتۡهُ كَٱلرَّمِيمِ

រាល់អ្វីក៏ដោយដែលខ្យល់នេះបោកបក់ត្រូវ គឺសុទ្ធតែត្រូវបានវាបំផ្លាញប្រៀបដូចជាផេះផង់។ info
التفاسير:

external-link copy
43 : 51

وَفِي ثَمُودَ إِذۡ قِيلَ لَهُمۡ تَمَتَّعُواْ حَتَّىٰ حِينٖ

ហើយនៅក្នុងរឿងរ៉ាវរបស់ពួកសាមូទ(ក៏ជាភស្តុតាងមួយផងដែរ) នៅពេលដែលគេបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកសោយសុខ(មួយរយៈពេលខ្លី)សិនចុះ រហូតដល់ពេលវេលាដែលបានកំណត់។ info
التفاسير:

external-link copy
44 : 51

فَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ فَأَخَذَتۡهُمُ ٱلصَّٰعِقَةُ وَهُمۡ يَنظُرُونَ

ហើយពួកគេបានក្អេងក្អាងចំពោះបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេ។ ពេលនោះ រន្ទះក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេកំពុងតែសម្លឹងមើល។ info
التفاسير:

external-link copy
45 : 51

فَمَا ٱسۡتَطَٰعُواْ مِن قِيَامٖ وَمَا كَانُواْ مُنتَصِرِينَ

នៅពេលនោះ ពួកគេគ្មានសមត្ថភាព(រត់គេចពីទណ្ឌកម្ម)នោះឡើយ ហើយពួកគេក៏មិនអាចជួយ(ខ្លួនឯង)បាននោះដែរ។ info
التفاسير:

external-link copy
46 : 51

وَقَوۡمَ نُوحٖ مِّن قَبۡلُۖ إِنَّهُمۡ كَانُواْ قَوۡمٗا فَٰسِقِينَ

ហើយ(យើងបានបំផ្លាញ)ក្រុមរបស់ព្យាការីនួហមុន(ពួកគេ)។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាក្រុមដែលប្រព្រឹត្តល្មើស។ info
التفاسير:

external-link copy
47 : 51

وَٱلسَّمَآءَ بَنَيۡنَٰهَا بِأَيۡيْدٖ وَإِنَّا لَمُوسِعُونَ

ហើយចំពោះមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ហើយពិតប្រាកដណាស់ យើងគឺជាអ្នកធ្វើឲ្យវាមានភាពធំទូលាយ។ info
التفاسير:

external-link copy
48 : 51

وَٱلۡأَرۡضَ فَرَشۡنَٰهَا فَنِعۡمَ ٱلۡمَٰهِدُونَ

ហើយចំពោះផែនដី យើងបានលាតសន្ធឹងវា ហើយយើងជាអ្នកលាតសន្ធឹងវាយ៉ាងល្អបំផុត។ info
التفاسير:

external-link copy
49 : 51

وَمِن كُلِّ شَيۡءٍ خَلَقۡنَا زَوۡجَيۡنِ لَعَلَّكُمۡ تَذَكَّرُونَ

ហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតវាជាគូៗ សង្ឃឹមថាពួកអ្នកនឹងនឹកឃើញ។ info
التفاسير:

external-link copy
50 : 51

فَفِرُّوٓاْ إِلَى ٱللَّهِۖ إِنِّي لَكُم مِّنۡهُ نَذِيرٞ مُّبِينٞ

ដូច្នេះ ចូរពួកអ្នករត់គេចទៅកាន់អល់ឡោះចុះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។ info
التفاسير:

external-link copy
51 : 51

وَلَا تَجۡعَلُواْ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۖ إِنِّي لَكُم مِّنۡهُ نَذِيرٞ مُّبِينٞ

ហើយចូរពួកអ្នកកុំបង្កើតព្រះផ្សេង(មកគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះឱ្យសោះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។ info
التفاسير:

external-link copy
52 : 51

كَذَٰلِكَ مَآ أَتَى ٱلَّذِينَ مِن قَبۡلِهِم مِّن رَّسُولٍ إِلَّا قَالُواْ سَاحِرٌ أَوۡ مَجۡنُونٌ

ក៏ដូចគ្នាដែរ គ្មានអ្នកនាំសារណាម្នាក់បានមកដល់អ្នកជំនាន់មុនពួកគេឡើយ លើកលែងតែពួកទាំងនោះនិយាយថា៖ (រូបគេ)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។ info
التفاسير:

external-link copy
53 : 51

أَتَوَاصَوۡاْ بِهِۦۚ بَلۡ هُمۡ قَوۡمٞ طَاغُونَ

តើពួកគេបានផ្តាំផ្ញើគ្នាឲ្យបដិសេធនឹងអ្នកនាំសារទាំងឡាយឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។ info
التفاسير:

external-link copy
54 : 51

فَتَوَلَّ عَنۡهُمۡ فَمَآ أَنتَ بِمَلُومٖ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកគេចុះ។ ពិតប្រាកដណាស់ អ្នកមិនត្រូវបានគេស្តីបន្ទោសឡើយ។ info
التفاسير:

external-link copy
55 : 51

وَذَكِّرۡ فَإِنَّ ٱلذِّكۡرَىٰ تَنفَعُ ٱلۡمُؤۡمِنِينَ

ហើយចូរអ្នកដាស់រំឭក ព្រោះការដាស់រំឭក គឺផ្តល់ផលប្រយោជន៍ដល់បណ្តាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
56 : 51

وَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ

ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។ info
التفاسير:

external-link copy
57 : 51

مَآ أُرِيدُ مِنۡهُم مِّن رِّزۡقٖ وَمَآ أُرِيدُ أَن يُطۡعِمُونِ

យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឱ្យពួកគេផ្តល់អាហារ(ដល់យើង)នោះដែរ។ info
التفاسير:

external-link copy
58 : 51

إِنَّ ٱللَّهَ هُوَ ٱلرَّزَّاقُ ذُو ٱلۡقُوَّةِ ٱلۡمَتِينُ

ប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈ ជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុត។ info
التفاسير:

external-link copy
59 : 51

فَإِنَّ لِلَّذِينَ ظَلَمُواْ ذَنُوبٗا مِّثۡلَ ذَنُوبِ أَصۡحَٰبِهِمۡ فَلَا يَسۡتَعۡجِلُونِ

ពិតប្រាកដណាស់ សម្រាប់ពួកដែលបំពាន ពួកគេនឹងទទួលបានចំណែក(នៃទណ្ឌកម្ម)ដូចជាក្រុមជំនាន់មុនពួកគេដូច្នោះដែរ។ ហេតុនេះ ចូរពួកគេកុំសុំឲ្យ(ទណ្ឌកម្ម)ឆាប់មកដល់។ info
التفاسير:

external-link copy
60 : 51

فَوَيۡلٞ لِّلَّذِينَ كَفَرُواْ مِن يَوۡمِهِمُ ٱلَّذِي يُوعَدُونَ

ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលគ្មានជំនឿនៅថ្ងៃដែលពួកគេត្រូវបានសន្យា(ថ្ងៃបរលោក)។ info
التفاسير: