ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
32 : 42

وَمِنۡ ءَايَٰتِهِ ٱلۡجَوَارِ فِي ٱلۡبَحۡرِ كَٱلۡأَعۡلَٰمِ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺសំពៅ(ដ៏ធំដែលធ្វើដំណើរ)លើផ្ទៃសមុទ្រ ប្រៀបដូចជាភ្នំ។ info
التفاسير:

external-link copy
33 : 42

إِن يَشَأۡ يُسۡكِنِ ٱلرِّيحَ فَيَظۡلَلۡنَ رَوَاكِدَ عَلَىٰ ظَهۡرِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّكُلِّ صَبَّارٖ شَكُورٍ

ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យខ្យល់ឈប់បោកបក់ ហើយសំពៅនោះនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រជាមិនខាន។ ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងអ្នកដែលចេះដឹងគុណ។ info
التفاسير:

external-link copy
34 : 42

أَوۡ يُوبِقۡهُنَّ بِمَا كَسَبُواْ وَيَعۡفُ عَن كَثِيرٖ

ឬទ្រង់នឹងបំផ្លាញវាដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្ត។ ហើយទ្រង់បានអធ្យាស្រ័យ(ឱ្យពួកគេ)យ៉ាងច្រើនទៅហើយ។ info
التفاسير:

external-link copy
35 : 42

وَيَعۡلَمَ ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِنَا مَا لَهُم مِّن مَّحِيصٖ

ហើយពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ពួកគេបានដឹងថា សម្រាប់ពួកគេ គឺពុំមានកន្លែងជ្រកកោន(ពីទណ្ឌកម្មយើង)ឡើយ។ info
التفاسير:

external-link copy
36 : 42

فَمَآ أُوتِيتُم مِّن شَيۡءٖ فَمَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَمَا عِندَ ٱللَّهِ خَيۡرٞ وَأَبۡقَىٰ لِلَّذِينَ ءَامَنُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ

ហើយអ្វីក៏ដោយដែលគេបានប្រទានឱ្យពួកអ្នក(ឱមនុស្សលោក) វាគ្រាន់តែជាភាពត្រេកត្រអាលនៃជីវិតលោកិយប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្វីដែលនៅឯអល់ឡោះជាម្ចាស់ គឺល្អប្រសើរ និងឋិតឋេរជាងនោះទៅទៀតសម្រាប់បណ្តាអ្នកដែលមានជំនឿ ហើយពួកគេប្រគល់ការទុកចិត្តចំពោះព្រះជាម្ចាស់របស់ពួកគេ។ info
التفاسير:

external-link copy
37 : 42

وَٱلَّذِينَ يَجۡتَنِبُونَ كَبَٰٓئِرَ ٱلۡإِثۡمِ وَٱلۡفَوَٰحِشَ وَإِذَا مَا غَضِبُواْ هُمۡ يَغۡفِرُونَ

និងបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងប្រការអាក្រក់ផ្សេងៗ។ ហើយនៅពេលដែលពួកគេខឹងសម្បា(ចំពោះនរណាម្នាក់) គឺពួកគេអភ័យទោសឲ្យ។ info
التفاسير:

external-link copy
38 : 42

وَٱلَّذِينَ ٱسۡتَجَابُواْ لِرَبِّهِمۡ وَأَقَامُواْ ٱلصَّلَوٰةَ وَأَمۡرُهُمۡ شُورَىٰ بَيۡنَهُمۡ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ

និងបណ្តាអ្នកដែលឆ្លើយតបចំពោះព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេប្រតិបត្តិសឡាត ហើយពួកគេចេះពិភាក្សារវាងគ្នាក្នុងកិច្ចទាំងឡាយរបស់ពួកគេ ព្រមទាំងបរិច្ចាគមួយចំនួននៃអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។ info
التفاسير:

external-link copy
39 : 42

وَٱلَّذِينَ إِذَآ أَصَابَهُمُ ٱلۡبَغۡيُ هُمۡ يَنتَصِرُونَ

និងបណ្តាអ្នកដែលនៅពេលពួកគេទទួលរងការបំពាន គឺពួកគេយកឈ្នះវិញ(ដោយមិនមានការបំពាន)។ info
التفاسير:

external-link copy
40 : 42

وَجَزَٰٓؤُاْ سَيِّئَةٖ سَيِّئَةٞ مِّثۡلُهَاۖ فَمَنۡ عَفَا وَأَصۡلَحَ فَأَجۡرُهُۥ عَلَى ٱللَّهِۚ إِنَّهُۥ لَا يُحِبُّ ٱلظَّٰلِمِينَ

ហើយការតបស្នងចំពោះអំពើអាក្រក់ គឺដូចទៅនឹងអំពើអាក្រក់នោះវិញ។ តែជនណាដែលអធ្យាស្រ័យ ហើយបានផ្សះផ្សារវិញនោះ ជាការពិតណាស់ ផលបុណ្យរបស់គេ គឺនៅឯអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មិនស្រលាញ់ពួកដែលបំពានឡើយ។ info
التفاسير:

external-link copy
41 : 42

وَلَمَنِ ٱنتَصَرَ بَعۡدَ ظُلۡمِهِۦ فَأُوْلَٰٓئِكَ مَا عَلَيۡهِم مِّن سَبِيلٍ

ហើយជនណាដែលតបតក្រោយពីរងនូវការបំពាន ពិតប្រាកដណាស់ អ្នកទាំងនោះ គឺគ្មានទោសពៃរ៍អ្វីទៅលើពួកគេឡើយ។ info
التفاسير:

external-link copy
42 : 42

إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَظۡلِمُونَ ٱلنَّاسَ وَيَبۡغُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّۚ أُوْلَٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٞ

តាមពិត ទោសពៃរ៍នោះ គឺសម្រាប់តែពួកដែលបំពានលើមនុស្ស និងប្រព្រឹត្តល្មើសនៅលើផែនដីដោយមិនត្រឹមត្រូវប៉ុណ្ណោះ។ ពួកទាំងនោះ សម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។ info
التفاسير:

external-link copy
43 : 42

وَلَمَن صَبَرَ وَغَفَرَ إِنَّ ذَٰلِكَ لَمِنۡ عَزۡمِ ٱلۡأُمُورِ

រីឯជនណាដែលអត់ធ្មត់ ហើយអភ័យទោសឱ្យគេ ពិតប្រាកដណាស់ នោះគឺជាកិច្ចការមួយដែលត្រូវបានគេកោតសរសើរ។ info
التفاسير:

external-link copy
44 : 42

وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِن وَلِيّٖ مِّنۢ بَعۡدِهِۦۗ وَتَرَى ٱلظَّٰلِمِينَ لَمَّا رَأَوُاْ ٱلۡعَذَابَ يَقُولُونَ هَلۡ إِلَىٰ مَرَدّٖ مِّن سَبِيلٖ

ហើយជនណាដែលអល់ឡោះធ្វើឱ្យវង្វេងហើយនោះ ពិតប្រាកដណាស់ សម្រាប់រូបគេ គឺគ្មានអ្នកគាំពារណាបន្ទាប់ពីទ្រង់ឡើយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបានឃើញពួកដែលបំពាន នៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក(នៅថ្ងៃបរលោក) ពួកគេនឹងនិយាយថា៖ តើពួកយើងមានផ្លូវណា(ដែលអាចត្រឡប់ទៅកាន់លោកិយវិញម្តងទៀត)ដែរឬទេ? info
التفاسير: