ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
52 : 37

يَقُولُ أَءِنَّكَ لَمِنَ ٱلۡمُصَدِّقِينَ

គេបាននិយាយ(មកកាន់ខ្ញុំ)ថា៖ តើឯងស្ថិតក្នុងចំណោមអ្នកដែលជឿជាក់(លើការបង្កើតឱ្យរស់ឡើងវិញ)ឬ? info
التفاسير:

external-link copy
53 : 37

أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَدِينُونَ

នៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញឬ? info
التفاسير:

external-link copy
54 : 37

قَالَ هَلۡ أَنتُم مُّطَّلِعُونَ

គេក៏សួរថា៖ តើពួកអ្នកបានឃើញ(ម្នាក់នោះ)ដែរឬទេ? info
التفاسير:

external-link copy
55 : 37

فَٱطَّلَعَ فَرَءَاهُ فِي سَوَآءِ ٱلۡجَحِيمِ

នៅពេលនោះ គេក៏បានរកមើល(ជននោះ) ហើយគេក៏បានឃើញជននោះស្ថិតនៅកណ្តាលឋាននរក។ info
التفاسير:

external-link copy
56 : 37

قَالَ تَٱللَّهِ إِن كِدتَّ لَتُرۡدِينِ

គេក៏និយាយថា៖ សូមស្បថនឹងអល់ឡោះ! ពិតណាស់ អ្នកស្ទើរតែបំផ្លាញខ្ញុំទៅហើយ។ info
التفاسير:

external-link copy
57 : 37

وَلَوۡلَا نِعۡمَةُ رَبِّي لَكُنتُ مِنَ ٱلۡمُحۡضَرِينَ

ហើយប្រសិនបើគ្មានការប្រោសប្រទានពីព្រះជាម្ចាស់របស់ខ្ញុំទេនោះ ប្រាកដជាខ្ញុំនឹងត្រូវស្ថិតក្នុងចំណោមពួកដែលត្រូវគេនាំមក(ឲ្យទទួលទណ្ឌកម្ម)ជាមិនខាន។ info
التفاسير:

external-link copy
58 : 37

أَفَمَا نَحۡنُ بِمَيِّتِينَ

ពិតប្រាកដណាស់ ពួកយើង(បណ្តាអ្នកចូលឋានសួគ៌)នឹងមិនស្លាប់ទៀតឡើយ info
التفاسير:

external-link copy
59 : 37

إِلَّا مَوۡتَتَنَا ٱلۡأُولَىٰ وَمَا نَحۡنُ بِمُعَذَّبِينَ

លើកលែងការស្លាប់លើកទីមួយរបស់ពួកយើងប៉ុណ្ណោះ។ ហើយពួកយើងក៏មិនត្រូវបានគេដាក់ទណ្ឌកម្មនោះដែរ។ info
التفاسير:

external-link copy
60 : 37

إِنَّ هَٰذَا لَهُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ

ពិតប្រាកដណាស់ នេះគឺពិតជាជោគជ័យដ៏ធំធេងបំផុត។ info
التفاسير:

external-link copy
61 : 37

لِمِثۡلِ هَٰذَا فَلۡيَعۡمَلِ ٱلۡعَٰمِلُونَ

ដើម្បីទទួលបានបែបនេះ ចូរអ្នកដែលសាងអំពើល្អទាំងឡាយ ខិតខំសាងនូវអំពើល្អ។ info
التفاسير:

external-link copy
62 : 37

أَذَٰلِكَ خَيۡرٞ نُّزُلًا أَمۡ شَجَرَةُ ٱلزَّقُّومِ

តើអ្វីទាំងនោះជាការប្រទានដ៏ល្អ ឬក៏ដើមហ្សឹកគូមល្អជាង? info
التفاسير:

external-link copy
63 : 37

إِنَّا جَعَلۡنَٰهَا فِتۡنَةٗ لِّلظَّٰلِمِينَ

ពិតប្រាកដណាស់ យើងបានបង្កើតដើមឈើនេះជាការសាកល្បងមួយសម្រាប់ពួកដែលបំពាន។ info
التفاسير:

external-link copy
64 : 37

إِنَّهَا شَجَرَةٞ تَخۡرُجُ فِيٓ أَصۡلِ ٱلۡجَحِيمِ

ជាការពិតណាស់ វាជាដើមឈើមួយដែលដុះចេញពីបាតនរក។ info
التفاسير:

external-link copy
65 : 37

طَلۡعُهَا كَأَنَّهُۥ رُءُوسُ ٱلشَّيَٰطِينِ

ផ្លែរបស់វាប្រៀបដូចជាក្បាលរបស់ពួកស្ហៃតន។ info
التفاسير:

external-link copy
66 : 37

فَإِنَّهُمۡ لَأٓكِلُونَ مِنۡهَا فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ

ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ប្រាកដជានឹងទទួលទានអំពីវា។ ហើយពោះរបស់ពួកគេ គឺពេញទៅដោយផ្លែនោះ។ info
التفاسير:

external-link copy
67 : 37

ثُمَّ إِنَّ لَهُمۡ عَلَيۡهَا لَشَوۡبٗا مِّنۡ حَمِيمٖ

បន្ទាប់មក ពួកគេនឹងបានផឹកទឹកដ៏ក្តៅបំផុតលាយជាមួយវា។ info
التفاسير:

external-link copy
68 : 37

ثُمَّ إِنَّ مَرۡجِعَهُمۡ لَإِلَى ٱلۡجَحِيمِ

បន្ទាប់មកទៀត កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ឋាននរក។ info
التفاسير:

external-link copy
69 : 37

إِنَّهُمۡ أَلۡفَوۡاْ ءَابَآءَهُمۡ ضَآلِّينَ

ពិតប្រាកដណាស់ ពួកទាំងនោះបានឃើញជីដូនជីតារបស់ពួកគេស្ថិតក្នុងភាពវង្វេង។ info
التفاسير:

external-link copy
70 : 37

فَهُمۡ عَلَىٰٓ ءَاثَٰرِهِمۡ يُهۡرَعُونَ

ហេតុនេះ ពួកគេក៏ធ្វើតាមលំអានជីដូនជីតាពួកគេយ៉ាងឆាប់រហ័ស។ info
التفاسير:

external-link copy
71 : 37

وَلَقَدۡ ضَلَّ قَبۡلَهُمۡ أَكۡثَرُ ٱلۡأَوَّلِينَ

ហើយជាការពិតណាស់ ភាគច្រើននៃអ្នកជំនាន់មុនពួកគេបានវង្វេងមុនពួកគេទៅទៀត។ info
التفاسير:

external-link copy
72 : 37

وَلَقَدۡ أَرۡسَلۡنَا فِيهِم مُّنذِرِينَ

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកដាស់តឿនព្រមានជាច្រើនទៅកាន់ពួកគេ (តែពួកគេបែរជាប្រឆាំង)។ info
التفاسير:

external-link copy
73 : 37

فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُنذَرِينَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលត្រូវគេដាស់តឿនព្រមាននោះទៅជាយ៉ាងណា? info
التفاسير:

external-link copy
74 : 37

إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ

លើកលែងតែខ្ញុំបម្រើរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។ info
التفاسير:

external-link copy
75 : 37

وَلَقَدۡ نَادَىٰنَا نُوحٞ فَلَنِعۡمَ ٱلۡمُجِيبُونَ

ហើយជាការពិតណាស់ ព្យាការីនួហបានបួងសួងសុំមកកាន់យើង(ឲ្យជួយ)។ ពិតប្រាកដណាស់ យើងជាអ្នកឆ្លើយតប(ចំពោះការបួងសួង)ដ៏ប្រសើរបំផុត។ info
التفاسير:

external-link copy
76 : 37

وَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ

ហើយយើងបានសង្គ្រោះគេ និងក្រុមគ្រួសាររបស់គេពីគ្រោះដ៏ធំធេង។ info
التفاسير: