ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

external-link copy
27 : 23

فَأَوۡحَيۡنَآ إِلَيۡهِ أَنِ ٱصۡنَعِ ٱلۡفُلۡكَ بِأَعۡيُنِنَا وَوَحۡيِنَا فَإِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ فَٱسۡلُكۡ فِيهَا مِن كُلّٖ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ مِنۡهُمۡۖ وَلَا تُخَٰطِبۡنِي فِي ٱلَّذِينَ ظَلَمُوٓاْ إِنَّهُم مُّغۡرَقُونَ

ពេលនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីនួហ)ថា៖ ចូរអ្នកធ្វើសំពៅមួយដោយការឃ្លាំមើលពីយើង និងដោយការបង្រៀនពីយើង។ ក្រោយមក នៅពេលដែលបទបញ្ជារបស់យើងបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើននោះ ចូរអ្នកនាំយកចូលទៅក្នុងសំពៅនោះនូវរាល់សត្វដែលមានជីវិតទាំងអស់មួយគូៗ(ញីឈ្មោល) ព្រមទាំងក្រុមគ្រួសាររបស់អ្នកផងដែរ លើកលែងតែជនណាដែលគេបានកំណត់ជាមុនក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឱ្យជួយសង្រ្គោះពួកដែលបានបំពានឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលត្រូវគេពន្លិច(ក្នុងទឹកជំនន់)។ info
التفاسير: