ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

អាល់ហ្ពាក៏រ៉ោះ

external-link copy
1 : 2

الٓمٓ

អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ ក៏ដូចជាតួអក្សរដទៃទៀតដែលមាននៅដើមស៊ូរ៉ោះមួយចំនួននៃគម្ពីរគួរអាន គឺបង្ហាញពីអច្ឆរិយភាពនៃគម្ពីរមួយនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កំហិតឱ្យពួកមុស្ហរីគីន(ពួកពហុទេពនិយម)ប្រកួតប្រជែងនឹងគម្ពីរគួរអាន តែពួកគេអសមត្ថភាព ខណៈដែលភាសានិយាយរបស់ពួកគេ បង្កើតឡើងចេញអំពីតួអក្សរទាំងនេះដូចគ្នា។ ការអសមត្ថភាពរបស់ពួកអារ៉ាប់ក្នុងការនាំមកនូវគម្ពីរមួយឱ្យដូចនឹងគម្ពីរគួរអាន (ទាំងដែលពួកគេគឺជាអ្នកដែលពូកែខាងវោហារសាស្ត្របំផុត) គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា គម្ពីរគួរអាន ពិតជាព្រះបន្ទូលមកពីអល់ឡោះជាម្ចាស់យ៉ាងពិតប្រាកដ។ ) info
التفاسير: