ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

external-link copy
5 : 14

وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَآ أَنۡ أَخۡرِجۡ قَوۡمَكَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ وَذَكِّرۡهُم بِأَيَّىٰمِ ٱللَّهِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّكُلِّ صَبَّارٖ شَكُورٖ

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើង។ (យើងបានដាក់បទបញ្ជាដល់គេថា៖) ចូរអ្នកនាំក្រុមរបស់អ្នកចេញពីភាពងងឹត(វង្វេង) ទៅកាន់ពន្លឺ(ការចង្អុលបង្ហាញ) និងត្រូវរំឭកពួកគេពីបណ្តាថ្ងៃរបស់អល់ឡោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់គ្រប់បុគ្គលដែលជាអ្នកអត់ធ្មត់ និងដឹងគុណ។ info
التفاسير: