ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

អ៊ីព្រហ៊ីម

external-link copy
1 : 14

الٓرۚ كِتَٰبٌ أَنزَلۡنَٰهُ إِلَيۡكَ لِتُخۡرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذۡنِ رَبِّهِمۡ إِلَىٰ صِرَٰطِ ٱلۡعَزِيزِ ٱلۡحَمِيدِ

អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ គម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺដើម្បីឱ្យអ្នកនាំមនុស្សលោកចេញពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ពន្លឺ(ការមានជំនឿ)តាមការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេទៅកាន់មាគ៌ារបស់អ្នកដ៏មហាខ្លាំងពូកែ ជាអ្នកដែលគេកោតសរសើរ។ info
التفاسير: