ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
34 : 14

وَءَاتَىٰكُم مِّن كُلِّ مَا سَأَلۡتُمُوهُۚ وَإِن تَعُدُّواْ نِعۡمَتَ ٱللَّهِ لَا تُحۡصُوهَآۗ إِنَّ ٱلۡإِنسَٰنَ لَظَلُومٞ كَفَّارٞ

ហើយទ្រង់បានផ្តល់ឱ្យពួកអ្នកនូវរាល់អ្វីៗដែលពួកអ្នកសុំពីទ្រង់។ ហើយប្រសិនបើពួកអ្នករាប់នូវឧបការគុណរបស់អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ មនុស្សលោក គឺជាអ្នកដែលបំពាន រមិលគុណបំផុត ។ info
التفاسير:

external-link copy
35 : 14

وَإِذۡ قَالَ إِبۡرَٰهِيمُ رَبِّ ٱجۡعَلۡ هَٰذَا ٱلۡبَلَدَ ءَامِنٗا وَٱجۡنُبۡنِي وَبَنِيَّ أَن نَّعۡبُدَ ٱلۡأَصۡنَامَ

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាធ្វើឱ្យទឹកដីនេះ(ក្រុងម៉ាក្កះ)មានសុខសុវត្ថិភាពផងចុះ ហើយសូមព្រះអង្គមេត្តាបញ្ចៀសរូបខ្ញុំ និងកូនចៅរបស់ខ្ញុំពីកាគោរពសក្ការៈរូបបដិមានានាផង។ info
التفاسير:

external-link copy
36 : 14

رَبِّ إِنَّهُنَّ أَضۡلَلۡنَ كَثِيرٗا مِّنَ ٱلنَّاسِۖ فَمَن تَبِعَنِي فَإِنَّهُۥ مِنِّيۖ وَمَنۡ عَصَانِي فَإِنَّكَ غَفُورٞ رَّحِيمٞ

បរពិត្រព្រះជាម្ចាស់! ជាការពិតណាស់ ពួកវា(រូបបដិមាទាំងនេះ)បានធ្វើឱ្យមនុស្សជាច្រើនវង្វេង។ ហេតុនេះ ជនណាហើយដែលដើរតាមខ្ញុំ ពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងក្រុមរបស់ខ្ញុំ។ រីឯជនណាហើយដែលប្រឆាំងនឹងខ្ញុំ ជាការពិតណាស់ ព្រះអង្គមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
37 : 14

رَّبَّنَآ إِنِّيٓ أَسۡكَنتُ مِن ذُرِّيَّتِي بِوَادٍ غَيۡرِ ذِي زَرۡعٍ عِندَ بَيۡتِكَ ٱلۡمُحَرَّمِ رَبَّنَا لِيُقِيمُواْ ٱلصَّلَوٰةَ فَٱجۡعَلۡ أَفۡـِٔدَةٗ مِّنَ ٱلنَّاسِ تَهۡوِيٓ إِلَيۡهِمۡ وَٱرۡزُقۡهُم مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَشۡكُرُونَ

បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ជាការពិតណាស់ ខ្ញុំបានទុកកូនចៅរបស់ខ្ញុំមួយចំនួនឱ្យរស់នៅឯជ្រលងភ្នំមួយ(ទឹកដីម៉ាក្កះ)ដែលគ្មានដំណាំអ្វីនៅក្នុងវាឡើយ គឺនៅឯគេហដ្ឋានរបស់ព្រះអង្គដ៏ពិសិដ្ឋ(ពៃតុលឡោះ)។ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! (ខ្ញុំទុកពួកគេនៅទីនោះ)គឺដើម្បីឱ្យពួកគេប្រតិបត្តិសឡាត។ ហេតុនេះ សូមព្រះអង្គមេត្តាធ្វើឱ្យដួងចិត្តមនុស្សមួយចំនួនស្រឡាញ់ពេញចិត្តទៅកាន់ពួកគេ ព្រមទាំងប្រទាននូវលាភសក្ការៈដល់ពួកគេអំពីផលានុផលនានាផង សង្ឃឹមថា ពួកគេនឹងថ្លែងអំណរគុណ។ info
التفاسير:

external-link copy
38 : 14

رَبَّنَآ إِنَّكَ تَعۡلَمُ مَا نُخۡفِي وَمَا نُعۡلِنُۗ وَمَا يَخۡفَىٰ عَلَى ٱللَّهِ مِن شَيۡءٖ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ

បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ព្រះអង្គដឹងបំផុតទាំងអ្វីដែលពួកយើងលាក់បាំង ទាំងអ្វីដែលពួកយើងលាតត្រដាង ហើយគ្មានអ្វីមួយអាចលាក់បាំងពីអល់ឡោះបានឡើយ មិនថានៅលើផែនដី មិនថានៅលើមេឃនោះឡើយ។ info
التفاسير:

external-link copy
39 : 14

ٱلۡحَمۡدُ لِلَّهِ ٱلَّذِي وَهَبَ لِي عَلَى ٱلۡكِبَرِ إِسۡمَٰعِيلَ وَإِسۡحَٰقَۚ إِنَّ رَبِّي لَسَمِيعُ ٱلدُّعَآءِ

ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់បានប្រទានឲ្យខ្ញុំនូវអ៊ីស្មាអែល និងអ៊ីស្ហាកទាំងដែលខ្ញុំមានវ័យចំណាស់ទៅហើយនោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាឮបំផុតនូវការបួងសួង។ info
التفاسير:

external-link copy
40 : 14

رَبِّ ٱجۡعَلۡنِي مُقِيمَ ٱلصَّلَوٰةِ وَمِن ذُرِّيَّتِيۚ رَبَّنَا وَتَقَبَّلۡ دُعَآءِ

បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាធ្វើឱ្យរូបខ្ញុំ និងកូនចៅរបស់ខ្ញុំជាអ្នកដែលប្រតិបត្តិសឡាតយ៉ាងខ្ជាប់ខ្ជួនផង។ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាទទួលយកនូវការបួងសួង(របស់ខ្ញុំ)ផងចុះ។ info
التفاسير:

external-link copy
41 : 14

رَبَّنَا ٱغۡفِرۡ لِي وَلِوَٰلِدَيَّ وَلِلۡمُؤۡمِنِينَ يَوۡمَ يَقُومُ ٱلۡحِسَابُ

បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាអភ័យទោសដល់រូបខ្ញុំ និងឪពុកម្តាយរបស់ខ្ញុំ ព្រមទាំងបណ្តាអ្នកមានជំនឿទាំងឡាយនៅថ្ងៃជំនុំជម្រះផងចុះ។ info
التفاسير:

external-link copy
42 : 14

وَلَا تَحۡسَبَنَّ ٱللَّهَ غَٰفِلًا عَمَّا يَعۡمَلُ ٱلظَّٰلِمُونَۚ إِنَّمَا يُؤَخِّرُهُمۡ لِيَوۡمٖ تَشۡخَصُ فِيهِ ٱلۡأَبۡصَٰرُ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា អល់ឡោះទ្រង់ព្រងើយកន្តើយចំពោះអ្វីដែលពួកបំពានបានប្រព្រឹត្តឱ្យសោះ។ តាមពិត គេគ្រាន់តែពន្យារពេលដល់ពួកគេរហូតដល់ថ្ងៃមួយ(ថ្ងៃបរលោក)ដែលភ្នែកទាំងឡាយសម្លឹងមើលដោយភ័យរន្ធត់។ info
التفاسير: