ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

អាល់ពូរូជ

គោល​បំណងនៃជំពូក:
بيان قوة الله وإحاطته الشاملة، ونصرته لأوليائه، والبطش بأعدائه.
បញ្ជាក់ពីអានុភាពរបស់អល់ឡោះជាម្ចាស់ដែលគ្របដណ្តប់លើអ្វីៗទាំងអស់ ការជួយរបស់ទ្រង់ចំពោះអ្នកជាទីស្រឡាញ់របស់ទ្រង់ និងការផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់។ info

external-link copy
1 : 85

وَٱلسَّمَآءِ ذَاتِ ٱلۡبُرُوجِ

អល់ឡោះស្បថនឹងមេឃដែលមានផ្កាយជាច្រើន រួមទាំងព្រះអាទិត្យ ព្រះចន្ទ និងអ្វីផ្សេងទៀត។ info
التفاسير:

external-link copy
2 : 85

وَٱلۡيَوۡمِ ٱلۡمَوۡعُودِ

ហើយទ្រង់ស្បថនឹងថ្ងៃបរលោក ជាថ្ងៃដែលគេសន្យាថានឹងប្រមូលផ្តុំម៉ាខ្លូកទាំងអស់។ info
التفاسير:

external-link copy
3 : 85

وَشَاهِدٖ وَمَشۡهُودٖ

ហើយទ្រង់ស្បថនឹងរាល់អ្នកដែលធ្វើសាក្សីទាំងអស់ ដូចជា ព្យាការីទាំងឡាយ គឺធ្វើសាក្សីលើប្រជាជាតិរបស់ខ្លួន ហើយទ្រង់ស្បថនឹងរាល់អ្នកដែលត្រូវគេធ្វើសាក្សីឱ្យ ដូចជាប្រជាជាតិធ្វើសាក្សីឱ្យបណ្តាព្យាការីរបស់ពួកគេ។ info
التفاسير:

external-link copy
4 : 85

قُتِلَ أَصۡحَٰبُ ٱلۡأُخۡدُودِ

គេបានដាក់បណ្ដាសាចំពោះក្រុមអ៊ួខទូត ជាពួកដែលជីករណ្ដៅដ៏ធំមួយនៅលើផែនដី info
التفاسير:

external-link copy
5 : 85

ٱلنَّارِ ذَاتِ ٱلۡوَقُودِ

ហើយពួកគេបង្កាត់ភ្លើងនៅក្នុងរណ្តៅនោះ រួចពួកគេបោះបណ្តាអ្នកមានជំនឿទាំងរស់ចូលក្នុងរណ្តៅភ្លើង info
التفاسير:

external-link copy
6 : 85

إِذۡ هُمۡ عَلَيۡهَا قُعُودٞ

ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅដែលពោរពេញទៅដោយភ្លើងនោះ info
التفاسير:

external-link copy
7 : 85

وَهُمۡ عَلَىٰ مَا يَفۡعَلُونَ بِٱلۡمُؤۡمِنِينَ شُهُودٞ

ដោយពួកគេសម្លឹងមើលទៅចំពោះទារុណកម្មដែលពួកគេកំពុងតែប្រព្រឹត្ដទៅលើបណ្ដាអ្នកដែលមានជំនឿ ដោយសារតែពួកគេបានមានវត្តមាននៅទីនោះ។ info
التفاسير:

external-link copy
8 : 85

وَمَا نَقَمُواْ مِنۡهُمۡ إِلَّآ أَن يُؤۡمِنُواْ بِٱللَّهِ ٱلۡعَزِيزِ ٱلۡحَمِيدِ

ហើយការដែលពួកគ្មានជំនឿទាំងនោះធ្វើទារុណកម្មទៅលើបណ្តាអ្នកមានជំនឿនោះ គឺគ្មានក្រៅពីដោយសារតែពួកគេ(បណ្តាអ្នកមានជំនឿ)មានជំនឿចំពោះអល់ឡោះដែលជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននណាម្នាក់អាចឈ្នះទ្រង់ និងជាអ្នកដែលត្រូវបានអ្វីគ្រប់យ៉ាងកោតសរសើរចំពោះទ្រង់នោះឡើយ។ info
التفاسير:

external-link copy
9 : 85

ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ شَهِيدٌ

ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយទ្រង់ឃើញបំផុតនូវរាល់អ្វីៗទាំងអស់ដោយគ្មានអ្វីមួយនៃកិច្ចការខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងនឹងទ្រង់បានឡើយ។ info
التفاسير:

external-link copy
10 : 85

إِنَّ ٱلَّذِينَ فَتَنُواْ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ ثُمَّ لَمۡ يَتُوبُواْ فَلَهُمۡ عَذَابُ جَهَنَّمَ وَلَهُمۡ عَذَابُ ٱلۡحَرِيقِ

ពិតប្រាកដណាស់ ពួកដែលធ្វើទារុណកម្មទៅលើបណ្តាអ្នកមានជំនឿប្រុសស្រីដោយដុតនឹងភ្លើងដើម្បីឱ្យពួកគេងាកចេញពីការមានជំនឿចំពោះអល់ឡោះតែមួយគត់ បន្ទាប់មក ពួកគេមិនបានសារភាពកំហុសទៅចំពោះអល់ឡោះពីអំពើបាបរបស់ពួកគេទេនោះ ពិតណាស់នៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មនៃឋាននរកជើហាន់ណាំ ហើយនឹងត្រូវទទួលទណ្ឌកម្មភ្លើងនរកដែលឆាបឆេះពួកគេ ជាការតបស្នងចំពោះពួកគេទៅលើទង្វើដែលពួកគេបានប្រព្រឹត្តលើបណ្តាអ្នកមានជំនឿដោយដុតនឹងភ្លើង(ទាំងរស់)នោះ។ info
التفاسير:

external-link copy
11 : 85

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ جَنَّٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡكَبِيرُ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងនូវទង្វើកុសលនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ការតបស្នងដែលគេបានត្រៀមសម្រាប់ពួកគេនោះហើយ គឺជាជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។ info
التفاسير:

external-link copy
12 : 85

إِنَّ بَطۡشَ رَبِّكَ لَشَدِيدٌ

ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះពួកដែលបំពាននោះ (ទោះបីជាទ្រង់ពន្យារពេលដល់គេបន្តិចក៏ដោយ) គឺខ្លាំងក្លាជាទីបំផុត។ info
التفاسير:

external-link copy
13 : 85

إِنَّهُۥ هُوَ يُبۡدِئُ وَيُعِيدُ

ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបានបង្កើតម៉ាខ្លូក និងបង្កើតទណ្ឌកម្ម ហើយទ្រង់ជាអ្នកត្រឡប់ពួកគេទាំងពីរវិញ។ info
التفاسير:

external-link copy
14 : 85

وَهُوَ ٱلۡغَفُورُ ٱلۡوَدُودُ

ហើយទ្រង់ជាម្ចាស់មហាអភ័យទោសបំផុតចំពោះបាបកម្មសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុស ហើយពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកកោតខ្លាច។ info
التفاسير:

external-link copy
15 : 85

ذُو ٱلۡعَرۡشِ ٱلۡمَجِيدُ

ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។ info
التفاسير:

external-link copy
16 : 85

فَعَّالٞ لِّمَا يُرِيدُ

ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា ដូចជាការអភ័យទោសនូវបាបកម្មចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទោសទណ្ឌចំពោះជនណាដែលទ្រង់មានចេតនា ដោយគ្មាននរណាម្នាក់បង្ខិតបង្ខំទ្រង់ឡើយ។ info
التفاسير:

external-link copy
17 : 85

هَلۡ أَتَىٰكَ حَدِيثُ ٱلۡجُنُودِ

តើដំណឹងរបស់កងទ័ពដែលធ្វើសង្គ្រាមប្រឆាំងនឹងសេចក្តីពិត និងរារាំង(មនុស្ស)អំពីវានោះបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឬទេ? info
التفاسير:

external-link copy
18 : 85

فِرۡعَوۡنَ وَثَمُودَ

ដូចជាហ្វៀរអោន និងពួកសាមូដដែលជាប្រជាជាតិរបស់ព្យាការីសឡេះ។ info
التفاسير:

external-link copy
19 : 85

بَلِ ٱلَّذِينَ كَفَرُواْ فِي تَكۡذِيبٖ

គ្មានអ្វីដែលរារាំងពួកទាំងនោះមិនឲ្យមានជំនឿដោយសារតែពួកគេមិនបានដឹងពីរឿងរ៉ាវរបស់ប្រជាជាតិទាំងឡាយដែលបានបដិសេធ និងការវិនាសអន្តរាយដែលបានកើតឡើងចំពោះពួកគេនោះទេ។ ផ្ទុយទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកអំពីរឿងរ៉ាវទាំងនោះ ដោយពួកគេធ្វើតាមចំណង់តណ្ហារបស់ពួកគេប៉ុណ្ណោះ។ info
التفاسير:

external-link copy
20 : 85

وَٱللَّهُ مِن وَرَآئِهِم مُّحِيطُۢ

ហើយអល់ឡោះដឹងជ្រួតជ្រាបនូវរាល់សកម្មភាពទាំងអស់របស់ពួកគេ ដោយគ្មានអ្វីមួយអាចរំលងផុតពីការដឹងរបស់ទ្រង់នោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញចំពោះទង្វើទាំងនោះ។ info
التفاسير:

external-link copy
21 : 85

بَلۡ هُوَ قُرۡءَانٞ مَّجِيدٞ

ហើយគម្ពីរគួរអានមិនមែនជាកំណាព្យដូចដែលពួកបដិសេធទាំងនោះបាននិយាយឡើយ។ ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើងបំផុត។ info
التفاسير:

external-link copy
22 : 85

فِي لَوۡحٖ مَّحۡفُوظِۭ

ដែលត្រូវបានថែរក្សានៅក្នុងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ៊្វូស)អំពីការផ្លាស់ប្តូ ការកែប្រែ និងការបន្ថែមបន្ថយទាំងឡាយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• يكون ابتلاء المؤمن على قدر إيمانه.
• ការសាកល្បងចំពោះអ្នកមានជំនឿ គឺអាស្រ័យទៅតាមកម្រិតនៃសេចក្តីជំនឿរបស់ពួកគេ។ info

• إيثار سلامة الإيمان على سلامة الأبدان من علامات النجاة يوم القيامة.
• ការឲ្យតម្លៃលើសុវត្ថិភាពនៃជំនឿជាងសុវត្ថិភាពរាងកាយ ស្ថិតក្នុងចំណោមសញ្ញានៃភាពជោគជ័យនៅថ្ងៃបរលោក។ info

• التوبة بشروطها تهدم ما قبلها.
• ការទទួលសារភាពកំហុសចំពោះអល់ឡោះដែលបំពេញតាមលក្ខខណ្ឌរបស់វា គឺលុបបំបាត់នូវបាបកម្មទាំងឡាយដែលបានសាងកន្លងមក។ info