ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
24 : 81

وَمَا هُوَ عَلَى ٱلۡغَيۡبِ بِضَنِينٖ

ហើយមិត្តរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)មិនកំណាញ់ក្នុងការផ្សព្វផ្សាយបទបញ្ជាដែលគេប្រើគាត់ឲ្យផ្សព្វផ្សាយមកកាន់ពួកអ្នកនោះនោះទេ ហើយក៏មិនយកកម្រៃ(លើការផ្សព្វផ្សាយសារ)ដូចដែលពួកគ្រូទាយបានយកនោះដែរ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• حَشْر المرء مع من يماثله في الخير أو الشرّ.
• គេប្រមូលផ្តុំមនុស្សនៅថ្ងៃបរលោកទៅតាមអ្នកដែលមានលក្ខណៈដូចពួកគេ អាស្រ័យទៅតាមទង្វើល្អ ឬទង្វើអាក្រក់របស់ពួកគេ។ info

• إذا كانت الموءُودة تُسأل فما بالك بالوائد؟ وهذا دليل على عظم الموقف.
• ប្រសិនបើទារិកាដែលត្រូវបានគេកប់ទាំងរស់នោះត្រូវបានគេសួរចម្លើយ ចុះអ្នកដែលកប់នាងទាំងរស់នោះ តើយ៉ាងណាទៅវិញ? នេះភស្តុតាងបញ្ជាក់ពីភាពធំធេងនៃថ្ងៃនោះ។ info

• مشيئة العبد تابعة لمشيئة الله.
• បំណងប្រាថ្នាមនុស្សលោកមិនអាចសម្រេចបាននោះទេ លុះត្រាតែអល់ឡោះមានចេតនាឲ្យវាកើតឡើង។ info