ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
48 : 74

فَمَا تَنفَعُهُمۡ شَفَٰعَةُ ٱلشَّٰفِعِينَ

ហើយការធ្វើអន្ដរាគមន៍ពីបណ្ដាម៉ាឡាអ៊ីកាត់ បណ្តាព្យាការី និងពីបណ្តាអ្នកសាងកុសលទាំងឡាយ គឺគ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ ព្រោះក្នុងចំណោមលក្ខខណ្ឌនៃការទទួលយកការធ្វើអន្តរាគមន៍នោះ គឺទាល់តែអ្នកដែលត្រូវគេជួយអន្តរាគមន៍នោះ យល់ព្រម។ info
التفاسير:

external-link copy
49 : 74

فَمَا لَهُمۡ عَنِ ٱلتَّذۡكِرَةِ مُعۡرِضِينَ

តើអ្វីទៅដែលធ្វើឱ្យពួកមុស្ហរីគីនទាំងនោះងាកចេញពីគម្ពីរគួរអាន? info
التفاسير:

external-link copy
50 : 74

كَأَنَّهُمۡ حُمُرٞ مُّسۡتَنفِرَةٞ

ការដែលពួកគេងាកចេញអំពីគម្ពីរគួរអានដូចនេះ គឺពួកគេប្រៀបដូចជាសត្វលាដែលផ្អើលខ្លាំង info
التفاسير:

external-link copy
51 : 74

فَرَّتۡ مِن قَسۡوَرَةِۭ

ដែលវា(សត្វលា)រត់គេចពីសត្វតោដោយភាពភ័យខ្លាច។ info
التفاسير:

external-link copy
52 : 74

بَلۡ يُرِيدُ كُلُّ ٱمۡرِيٕٖ مِّنۡهُمۡ أَن يُؤۡتَىٰ صُحُفٗا مُّنَشَّرَةٗ

ផ្ទុយទៅវិញ ម្នាក់ៗក្នុងចំណោមពួកមុស្ហរីគីនទាំងនោះចង់ឱ្យអល់ឡោះទ្រង់បញ្ចុះគម្ពីរដែលរីកសុសសាយឱ្យពួកគេម្នាក់មួយដោយមានការបញ្ជាក់នៅក្នុងគម្ពីរនោះថា ព្យាការីមូហាំម៉ាត់ ពិតជាអ្នកនាំសារមកពីអល់ឡោះជាម្ចាស់ពិតមែន។ ហើយមូលហេតុដែលនាំឱ្យពួកគេចង់បានបែបនេះ គឺពុំមែនដោយសារតែអំណះអំណាងមានតិច ឬភស្តុតាងខ្សោយនោះទេ តាមពិត គឺដោយសារភាពចចេសរឹងរូស និងភាពក្រអឹតក្រទមរបស់ពួកគេប៉ុណ្ណោះ។ info
التفاسير:

external-link copy
53 : 74

كَلَّاۖ بَل لَّا يَخَافُونَ ٱلۡأٓخِرَةَ

រឿងនោះមិនដូច្នោះឡើយ។ ផ្ទុយទៅវិញ មូលហេតុដែលនាំឲ្យពួកគេចចេសរឹងរូសក្នុងភាពវង្វេងនោះ គឺដោយសាតែពួកគេមិនមានជំនឿនឹងទណ្ឌកម្មនៅថ្ងៃបរលោកឡើយ។ ដូចនេះ ពួកគេក៏ស្ថិតលើភាពគ្មានជំនឿរបស់ពួកគេនោះដដែល។ info
التفاسير:

external-link copy
54 : 74

كَلَّآ إِنَّهُۥ تَذۡكِرَةٞ

ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាដំបូន្មាន និងជាការដាស់រំលឹក។ info
التفاسير:

external-link copy
55 : 74

فَمَن شَآءَ ذَكَرَهُۥ

ដូចនេះ ជនណាហើយដែលមានបំណងចង់សូត្រគម្ពីរគួរអាន និងយកវាជាមេរៀននោះ គឺគេនឹងសូត្រវា និងយកវាធ្វើជាមេរៀនមិនខាន។ info
التفاسير:

external-link copy
56 : 74

وَمَا يَذۡكُرُونَ إِلَّآ أَن يَشَآءَ ٱللَّهُۚ هُوَ أَهۡلُ ٱلتَّقۡوَىٰ وَأَهۡلُ ٱلۡمَغۡفِرَةِ

ហើយពួកគេមិនទទួលយកវា(គម្ពីរគួរអាន)ធ្វើជាមេរៀននោះឡើយ លើកលែងតែអល់ឡោះមានចេតនាឲ្យពួកគេយកវាជាមេរៀនប៉ុណ្ណោះ។ ទ្រង់គឺជាម្ចាស់ដែលគេត្រូវកោតខ្លាចដោយការគោរពតាមបទបញ្ជារបស់ទ្រង់ និងជៀសវាងពីអ្វីដែលទ្រង់ហាមឃាត់ និងជាម្ចាស់ដែលអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំបម្រើរបស់ទ្រង់នៅពេលដែលណាពួកគេសារភាពកំហុសទៅចំពោះទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• مشيئة العبد مُقَيَّدة بمشيئة الله.
• ការចង់របស់មនុស្សនិងចេតនារបស់ពួកគេ ត្រូវបានដាក់កម្រិតដោយចេតនារបស់អល់ឡោះ។ info

• حرص رسول الله صلى الله عليه وسلم على حفظ ما يوحى إليه من القرآن، وتكفّل الله له بجمعه في صدره وحفظه كاملًا فلا ينسى منه شيئًا.
• ការព្យាយាមរបស់ព្យាការីមូហាំម៉ាត់ក្នុងការទន្ទេញគម្ពីរគួរអានដែលបញ្ចុះមកលើគាត់ ហើយអល់ឡោះជាម្ចាស់ទ្រង់ធានាថែរក្សាវានៅក្នុងទ្រូងរបស់គាត់យ៉ាងពេញលេញ ដោយមិនឲ្យគាត់ភ្លេចអ្វីមួយអំពីគម្ពីរគួរអានឡើយ។ info