ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

អាល់មូសហ្សាំមិល

គោល​បំណងនៃជំពូក:
بيان الأسباب المعينة على القيام بأعباء الدعوة.
បញ្ជាក់ពីមូលហេតុទាំងឡាយដែលជួយក្នុងការបំពេញភារកិច្ចអំពាវនាវទៅរកអល់ឡោះ។ info

external-link copy
1 : 73

يَٰٓأَيُّهَا ٱلۡمُزَّمِّلُ

ឱអ្នកដែលដណ្ដប់ភួយ (ពោលគឺព្យាការីមូហាំម៉ាត់)។ info
التفاسير:

external-link copy
2 : 73

قُمِ ٱلَّيۡلَ إِلَّا قَلِيلٗا

ចូរអ្នកក្រោកសឡាតនៅពេលយប់ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ(ដើម្បីសម្រាក)។ info
التفاسير:

external-link copy
3 : 73

نِّصۡفَهُۥٓ أَوِ ٱنقُصۡ مِنۡهُ قَلِيلًا

ចូរអ្នកសឡាតឲ្យបានពាក់កណ្ដាលយប់ប្រសិនបើអ្នកចង់ ឬតិចជាងពាក់កណ្តាលយប់បន្ដិច រហូតដល់ស្មើមួយភាគបីនៃយប់។ info
التفاسير:

external-link copy
4 : 73

أَوۡ زِدۡ عَلَيۡهِ وَرَتِّلِ ٱلۡقُرۡءَانَ تَرۡتِيلًا

ឬអាចបន្ថែមច្រើនជាងពាក់កណ្ដាលយប់បន្ដិចរហូតដល់ស្មើពីភាគបីនៃយប់។ ហើយចូរអ្នកសូត្រគម្ពីរគួរអានឲ្យច្បាស់ៗ មួយៗតាមសម្រួល។ info
التفاسير:

external-link copy
5 : 73

إِنَّا سَنُلۡقِي عَلَيۡكَ قَوۡلٗا ثَقِيلًا

ពិតប្រាកដណាស់ យើងនឹងបញ្ចុះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន។ វាគឺជាបន្ទូលដ៏ឧត្ដុង្គឧត្ដម ដែលនៅក្នុងនោះ គឺមានចែងពីកាតព្វកិច្ច(ប្រការហ្វើរទូ) ច្បាប់ព្រហ្មទណ្ឌ ច្បាប់សាសនា សីលធម៌ និងផ្សេងៗទៀត។ info
التفاسير:

external-link copy
6 : 73

إِنَّ نَاشِئَةَ ٱلَّيۡلِ هِيَ أَشَدُّ وَطۡـٔٗا وَأَقۡوَمُ قِيلًا

ពិតប្រាកដណាស់ ពេលវេលានៅពេលយប់ គឺជាពេលវេលាដែលចិត្ដមានភាពនឹងនរ និងធ្វើឱ្យការសូត្រគម្ពីរគួរអានមានភាពត្រឹមត្រូវជាងពេលថ្ងៃ។ info
التفاسير:

external-link copy
7 : 73

إِنَّ لَكَ فِي ٱلنَّهَارِ سَبۡحٗا طَوِيلٗا

ពិតប្រាកដណាស់ សម្រាប់អ្នក(ព្យាការីមូហាំម៉ាត់)នៅពេលថ្ងៃ គឺបានចំណាយពេលច្រើនដើម្បីធ្វើកិច្ចការងារផ្សេងៗរបស់អ្នកដែលធ្វើឲ្យអ្នករវល់មិនបានសូត្រគម្ពីរគួរអាន។ ដូច្នេះ ចូរអ្នកក្រោកសឡាតនៅពេលយប់។ info
التفاسير:

external-link copy
8 : 73

وَٱذۡكُرِ ٱسۡمَ رَبِّكَ وَتَبَتَّلۡ إِلَيۡهِ تَبۡتِيلٗا

ហើយចូរអ្នករំលឹកទៅចំពោះអល់ឡោះជាម្ចាស់តាមរយៈប្រភេទនៃការរំលឹកផ្សេងៗ ហើយចូរអ្នកផ្តាច់ខ្លួនទៅកាន់ការគោរពសក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះស។ info
التفاسير:

external-link copy
9 : 73

رَّبُّ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ لَآ إِلَٰهَ إِلَّا هُوَ فَٱتَّخِذۡهُ وَكِيلٗا

ទ្រង់ជាម្ចាស់នៃទិសខាងកើត និងជាម្ចាស់នៃទិសខាងលិច។ គ្មានម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរអ្នកយកទ្រង់ធ្វើជាអ្នកគាំពាររាល់កិច្ចការទាំងឡាយរបស់អ្នកចុះ។ info
التفاسير:

external-link copy
10 : 73

وَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَٱهۡجُرۡهُمۡ هَجۡرٗا جَمِيلٗا

ចូរអ្នក(ព្យាការីមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកដែលបដិសេធបាននិយាយ ដូចជាការសើចចំអក និងការជេរប្រមាថ និងត្រូវចាកចេញឱ្យឆ្ងាយពីពួកគេក្នុងលក្ខណៈមួយដ៏ល្អប្រពៃ។ info
التفاسير:

external-link copy
11 : 73

وَذَرۡنِي وَٱلۡمُكَذِّبِينَ أُوْلِي ٱلنَّعۡمَةِ وَمَهِّلۡهُمۡ قَلِيلًا

ហើយចូរអ្នកកុំយកចិត្តទុកដាក់នឹងពួកដែលបដិសេធ ជាក្រុមដែលត្រេកត្រអាលនឹងភាពសប្បាយរីករាយនៃលោកិយ ហើយចូរអ្នកទុកឱ្យយើង(អល់ឡោះ)ចាត់ចែងពួកគេ និងទុកពេលឱ្យពួកគេបន្ដិចសិនចុះរហូតដល់ពេលកំណត់របស់ពួកគេបានមកដល់។ info
التفاسير:

external-link copy
12 : 73

إِنَّ لَدَيۡنَآ أَنكَالٗا وَجَحِيمٗا

ពិតប្រាកដណាស់ នៅថ្ងៃបរលោក យើងមានខ្សែច្រវ៉ាក់ដ៏ធ្ងន់ និងភ្លើងនរកដែលឆាបឆេះ info
التفاسير:

external-link copy
13 : 73

وَطَعَامٗا ذَا غُصَّةٖ وَعَذَابًا أَلِيمٗا

ព្រមទាំងចំណីអាហារដ៏អាក្រក់ដែលធ្វើឱ្យគេស្លាក់ដោយសារតែភាពល្វីងយ៉ាងខ្លាំងរបស់វា ហើយនិងទណ្ឌកម្មដ៏សែនឈឺចាប់បំផុតបន្ថែមពីលើហ្នឹងទៀត។ info
التفاسير:

external-link copy
14 : 73

يَوۡمَ تَرۡجُفُ ٱلۡأَرۡضُ وَٱلۡجِبَالُ وَكَانَتِ ٱلۡجِبَالُ كَثِيبٗا مَّهِيلًا

ទណ្ឌកម្មនោះ នឹងកើតឡើងលើពួកដែលបដិសេធនៅថ្ងៃដែលផែនដីនិងភ្នំទាំងឡាយញ័ររញ្ជួយ(គឺថ្ងៃបរលោក) ហើយភ្នំទាំងឡាយនឹងក្លាយទៅជាពំនូកខ្សាច់ដែលប៉ើងខ្ចាត់ខ្ចាយដោយសារការញ័ររញ្ជួយដ៏ខ្លាំងក្លារបស់វា។ info
التفاسير:

external-link copy
15 : 73

إِنَّآ أَرۡسَلۡنَآ إِلَيۡكُمۡ رَسُولٗا شَٰهِدًا عَلَيۡكُمۡ كَمَآ أَرۡسَلۡنَآ إِلَىٰ فِرۡعَوۡنَ رَسُولٗا

ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកនាំសារម្នាក់ទៅកាន់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់)ដែលធ្វើជាសាក្សីលើទង្វើរបស់ពួកអ្នកនៅថ្ងៃបរលោក ដូចដែលយើងបានបញ្ជូនអ្នកនាំសារម្នាក់ គឺព្យាការីមូសាទៅកាន់ហ្វៀរអោននោះដែរ។ info
التفاسير:

external-link copy
16 : 73

فَعَصَىٰ فِرۡعَوۡنُ ٱلرَّسُولَ فَأَخَذۡنَٰهُ أَخۡذٗا وَبِيلٗا

តែហ្វៀរអោនបានប្រឆាំងនឹងអ្នកនាំសារដែលម្ចាស់របស់គេបានបញ្ជូនទៅកាន់គេនោះ។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះគេនៅលើលោកិយដោយការលិចលង់(ក្នុងទឹកសមុទ្រ) និងដោយទណ្ឌកម្មភ្លើងនរកនៅថ្ងៃបរលោក។ ដូច្នេះ ចូពួកអ្នកកុំប្រឆាំងនឹងអ្នកនាំសាររបស់ពួកអ្នក ដែលជាហេតុនាំឱ្យពួកអ្នកទទួលនូវទណ្ឌកម្មដូចគេ(ហ្វៀរអោន)ដែរ។ info
التفاسير:

external-link copy
17 : 73

فَكَيۡفَ تَتَّقُونَ إِن كَفَرۡتُمۡ يَوۡمٗا يَجۡعَلُ ٱلۡوِلۡدَٰنَ شِيبًا

តើពួកអ្នកអាចរារាំងខ្លួនរបស់ពួកអ្នក និងការពារវាយ៉ាងដូចម្តេចនៅថ្ងៃមួយដែលមានរយៈពេលយូរបំផុត ដែលធ្វើឱ្យក្មេងតូចក្លាយជាសក់ស្កូវដោយសារតែភាពរន្ធត់ដ៏ខ្លាំងក្លា និងរយៈពេលដ៏យូររបស់វា បើសិនជាពួកអ្នកប្រឆាំងចំពោះអល់ឡោះនិងអ្នកនាំសារបស់ទ្រង់នោះ? info
التفاسير:

external-link copy
18 : 73

ٱلسَّمَآءُ مُنفَطِرُۢ بِهِۦۚ كَانَ وَعۡدُهُۥ مَفۡعُولًا

(នៅថ្ងៃនោះ)មេឃនឹងប្រេះបែកនិងបាក់ខ្ទេចខ្ទីដោយសារតែភាពរន្ធត់របស់វា។ ការសន្យារបស់អល់ឡោះនឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុតឡើយ។ info
التفاسير:

external-link copy
19 : 73

إِنَّ هَٰذِهِۦ تَذۡكِرَةٞۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا

ពិតប្រាកដណាស់ ការទូន្មានទាំងនេះ(ការបង្ហាញពីភាពរន្ធត់និងទុក្ខលំបាកនៃថ្ងៃបរលោក) គឺជាការរំលឹកមួយ ដែលអ្នកមានជំនឿអាចទាញយកផលប្រយោជន៍ពីវាបាន។ ហេតុនេះ ជនណាហើយដែលជ្រើសរើសយកមាគ៌ាទៅកាន់ម្ចាស់របស់គេនោះ ចូរឲ្យគេជ្រើសយកវាចុះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أهمية قيام الليل وتلاوة القرآن وذكر الله والصبر للداعية إلى الله.
• សារសំខាន់នៃការក្រោកសឡាតនៅពេលយប់ ការសូត្រគម្ពីរគួរអាន ការរំលឹកចំពោះអល់ឡោះ និងការអត់ធ្មត់សម្រាប់អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ។ info

• فراغ القلب في الليل له أثر في الحفظ والفهم.
• ការជ្រះស្រឡះចិត្តនៅពេលយប់ គឺផ្តល់ផលល្អដល់ការទន្ទេញ និងការយល់។ info

• تحمّل التكاليف يقتضي تربية صارمة.
• ការទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន គឺទាមទារនូវការអប់រំយ៉ាងម៉ឺងម៉ាត់។ info

• الترف والتوسع في التنعم يصدّ عن سبيل الله.
• ភាពប្រណិតហួសហេតុ និងការខ្ជះខ្ជាយលាភសក្ការៈ គឺជាការប្រាស់ចាកពីមាគ៌ារបស់អល់ឡោះ។ info