ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
6 : 72

وَأَنَّهُۥ كَانَ رِجَالٞ مِّنَ ٱلۡإِنسِ يَعُوذُونَ بِرِجَالٖ مِّنَ ٱلۡجِنِّ فَزَادُوهُمۡ رَهَقٗا

ហើយពិតប្រាកដណាស់ នៅសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់) មានបុរសជាច្រើនក្នុងចំណោមមនុស្សលោកបានសុំពីបុរសជិនឱ្យការពារពួកគេនៅពេលដែលពួកគេឈប់សម្រាកនៅទីតាំងដែលគួរឱ្យខ្លាចណាមួយ ហើយម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ សូមអ្នកតាម្ចាស់ជ្រលងភ្នំនេះបញ្ចៀសខ្ញុំពីអំពើអាក្រក់របស់កូនចៅអ្នកតាផងចុះ។ ប៉ុន្ដែក្រុមជិនទាំងនោះ រឹតតែបន្ថែមភាពភ័យខ្លាច និងភ័យរន្ធត់ដល់ពួកគេ(មនុស្សលោក)ថែមទៀត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تأثير القرآن البالغ فيمَنْ يستمع إليه بقلب سليم.
• គម្ពីរគួរអានគឺមានឥទ្ធិពលយ៉ាងខ្លាំងចំពោះជនណាដែលស្តាប់វាដោយចិត្តបរិសុទ្ធ។ info

• الاستغاثة بالجن من الشرك بالله، ومعاقبةُ فاعله بضد مقصوده في الدنيا.
• ការសុំជំនួយពីពួកជិន គឺស្ថិតក្នុងចំណោមប្រការស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះជាម្ចាស់ ហើយទណ្ឌកម្មចំពោះអ្នកដែលប្រព្រឹត្តនោះ គឺគេនឹងទទួលបានផលផ្ទុយពីគោលបំណងដែលគេចង់បាននៅក្នុងលោកិយ។ info

• بطلان الكهانة ببعثة النبي صلى الله عليه وسلم.
• គ្រួទាយទាំងឡាយត្រូវទទួលបរាជ័យដោយការតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារ info

• من أدب المؤمن ألا يَنْسُبَ الشرّ إلى الله.
• ក្នុងចំណោមសីលធម៌របស់អ្នកមានជំនឿ គឺមិនត្រូវភ្ជាប់ប្រការអាក្រក់ណាមួយទៅចំពោះអល់ឡោះជាម្ចាស់ឡើយ។ info