ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
21 : 71

قَالَ نُوحٞ رَّبِّ إِنَّهُمۡ عَصَوۡنِي وَٱتَّبَعُواْ مَن لَّمۡ يَزِدۡهُ مَالُهُۥ وَوَلَدُهُۥٓ إِلَّا خَسَارٗا

ព្យាការីនួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ក្រុមរបស់ខ្ញុំបានប្រឆាំងនឹងខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពួកគេនៃការមានជំនឿ និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយពួកដែលមានឋានៈតូចទាបបានគោរពតាមមេដឹកនាំរបស់ពួកគេដែលទ្រង់បានប្រទានឲ្យពួកគេ(មេដឹកនាំ)នូវទ្រព្យសម្បត្ដិនិងកូនចៅ។ តែលាភសក្ការៈដែលទ្រង់បានប្រទានដល់ពួកគេទាំងនោះ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីភាពវង្វេងឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الاستغفار سبب لنزول المطر وكثرة الأموال والأولاد.
• ការសុំអភ័យទោសពីអល់ឡោះ គឺជាមូលហេតុមួយដែលនាំឲ្យអល់ឡោះទ្រង់បញ្ចុះទឹកភ្លៀង និងបន្ថែមនូវទ្រព្យសម្បត្តិនិងកូនចៅ។ info

• دور الأكابر في إضلال الأصاغر ظاهر مُشَاهَد.
• ជាការឆ្លុះបញ្ចាំងឲ្យឃើញថា ជាទូទៅ អ្នកដែលមានឋានៈខ្ពង់ខ្ពស់ តែងតែធ្វើឲ្យអ្នកមានឋានៈតូចទាបវង្វេង ។ info

• الذنوب سبب للهلاك في الدنيا، والعذاب في الآخرة.
• អំពើបាបជាមូលហេតុនៃការទទួលរងនូវការវិនាសក្នុងលោកិយ និងទទួលនូវទណ្ឌកម្មនៅថ្ងៃបរលោក។ info