ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
41 : 70

عَلَىٰٓ أَن نُّبَدِّلَ خَيۡرٗا مِّنۡهُمۡ وَمَا نَحۡنُ بِمَسۡبُوقِينَ

លើការជំនួសពួកគេ(ពួកមុស្ហរីគីន)នឹងក្រុមផេ្សងដែលប្រតិបត្តិតាមអល់ឡោះ និងបំផ្លាញពួកគេចោល។ យើងពុំមែនអសមត្ថភាពក្នុងការធ្វើដូច្នោះនោះឡើយ។ ហើយនៅពេលណាដែលយើងមានចេតនាចង់បំផ្លាញពួកគេ និងផ្លាស់ប្តូរពួកគេនឹងក្រុមផ្សេងនោះ គឺគ្មាននរណាម្នាក់អាចយកឈ្នះ(រារាំង)យើងបានឡើយ។ info
التفاسير:

external-link copy
42 : 70

فَذَرۡهُمۡ يَخُوضُواْ وَيَلۡعَبُواْ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي يُوعَدُونَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យពួកគេលិចលង់ក្នុងប្រការខុសឆ្គង និងវង្វេងរបស់ពួកគេ និងលេងសើចក្នុងជីវិតលោកិយរបស់ពួកគេ រហូតដល់ពួកគេជួបនឹងថ្ងៃបរលោកដែលត្រូវបានគេសន្យា(ដាក់ទណ្ឌកម្ម)ចំពោះពួកគេនៅក្នុងគម្ពីរគួរអានចុះ។ info
التفاسير:

external-link copy
43 : 70

يَوۡمَ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ سِرَاعٗا كَأَنَّهُمۡ إِلَىٰ نُصُبٖ يُوفِضُونَ

គឺនៅថ្ងៃដែលពួកគេនឹងងើបចេញពីផ្នូរយ៉ាងលឿនហាក់ដូចជាពួកគេប្រជែងគ្នាទៅកាន់រូបបដិមា(របស់ពួកគេកាលនៅលើលោកិយ)ដូច្នោះដែរ។ info
التفاسير:

external-link copy
44 : 70

خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٞۚ ذَٰلِكَ ٱلۡيَوۡمُ ٱلَّذِي كَانُواْ يُوعَدُونَ

ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្របដណ្ដប់លើពួកគេ។ នោះហើយគឺជាថ្ងៃដែលពួកគេធ្លាប់ត្រូវបានគេសន្យានៅក្នុងលោកិយ តែពួកគេមិនដែលខ្វល់ពីវាឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• خطر الغفلة عن الآخرة.
• គ្រោះថ្នាក់នៃការធ្វេសប្រហែស ភ្លេចខ្លួនពីថ្ងៃបរលោក។ info

• عبادة الله وتقواه سبب لغفران الذنوب.
• ការគោរពសក្ការៈចំពោះអល់ឡោះ និងការកោតខ្លាចទ្រង់ ជាមូលហេតុដែលនាំឲ្យទទួលបាននូវការអភ័យទោសចំពោះបាបកម្មទាំងឡាយ។ info

• الاستمرار في الدعوة وتنويع أساليبها حق واجب على الدعاة.
• ការបន្ត និងផ្លាស់ប្តូរវិធីសាស្ត្រក្នុងការអំពាវនាវ គឺជាកាតព្វកិច្ចលើអ្នកអំពាវនាវ។ info