ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
110 : 7

يُرِيدُ أَن يُخۡرِجَكُم مِّنۡ أَرۡضِكُمۡۖ فَمَاذَا تَأۡمُرُونَ

គេធ្វើដូច្នេះ គឺក្នុងគោលបំណងចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក ពោលគឺប្រទេសអេហ្ស៊ីបនេះប៉ុណ្ណោះ។ ក្រោយមក ហ្វៀរអោនក៏បានពិគ្រោះពិភាក្សាជាមួយនឹងពួកគេ(ពួកមន្ត្រីរបស់ខ្លួន)ពីរឿងរបស់ព្យាការីមូសា រួចហ្វៀរអូនក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកចង់ឲ្យខ្ញុំធ្វើដូចម្តេច(ចំពោះមូសា)? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من حكمة الله ورحمته أن جعل آية كل نبي مما يدركه قومه، وقد تكون من جنس ما برعوا فيه.
• ក្នុងចំណោមគតិបណ្ឌិត និងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ គឺទ្រង់បានផ្តល់នូវសញ្ញាភស្តុតាងមួយសម្រាប់រាល់ៗព្យាការីទាំងអស់អំពីអ្វីដែលក្រុមរបស់គាត់បានស្គាល់វា ហើយវា(សញ្ញាភស្តុតាងនោះ) អាចជាប្រភេទអ្វីដែលពួកគេពេញនិយមចំពោះវា។ info

• أنّ فرعون كان عبدًا ذليلًا مهينًا عاجزًا، وإلا لما احتاج إلى الاستعانة بالسحرة في دفع موسى عليه السلام.
• ពិតណាស់ ហ្វៀរអោនគឺជាខ្ញុំបម្រើម្នាក់របស់អល់ឡោះដែលមានភាពទន់ខ្សោយ អន់ និងអសមត្ថភាព ព្រោះថាបើមិនដូច្នោះទេ មិនមែនរូបគេត្រូវការជំនួយពីគ្រូមន្តអាគមដើម្បីទប់ស្កាត់ព្យាការីមូសានោះទេ។ info

• يدل على ضعف السحرة - مع اتصالهم بالشياطين التي تلبي مطالبهم - طلبهم الأجر والجاه عند فرعون.
• បង្ហាញពីភាពទន់ខ្សោយរបស់អ្នកចេះមន្តអាគម(ទោះបីពួកគេមានទំនាក់ទំនងជាមួយនឹងពពួកស្ហៃតនដែលជាអ្នកផ្តល់ជំនួយតាមការស្នើសុំរបស់ពួកគេក៏ដោយ) ក៏ពួកគេនៅតែទាមទារ ឬស្នើសុំរង្វាន់ និងឋានៈសក្តិពីហ្វៀរអោនដែរ។ info