ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
17 : 68

إِنَّا بَلَوۡنَٰهُمۡ كَمَا بَلَوۡنَآ أَصۡحَٰبَ ٱلۡجَنَّةِ إِذۡ أَقۡسَمُواْ لَيَصۡرِمُنَّهَا مُصۡبِحِينَ

ពិតប្រាកដណាស់ យើងបានសាកល្បងពួកមុស្ហរីគីនទាំងនោះនឹងគ្រោះទុរភិក្ស ហើយនិងគ្រោះរាំងស្ងួត ដូចដែលយើងបានសាកល្បងចំពោះពួកម្ចាស់ចម្ការនោះដែរ ខណៈដែលពួកគេបានស្បថថា ពួកគេនឹងទៅប្រមូលផល(ចម្ការរបស់ពួកគេ)ទាំងព្រឹកព្រលឹម ដើម្បីកុំឲ្យអ្នកក្រីក្រអាចទទួលទានអំពីវា។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• منع حق الفقير سبب في هلاك المال.
• ការរារាំងសិទ្ធិរបស់អ្នកក្រ ជាមូលហេតុមួយដែលនាំឱ្យទ្រព្យសម្បត្តិទទួលនូវការវិនាស។ info

• تعجيل العقوبة في الدنيا من إرادة الخير بالعبد ليتوب ويرجع.
• ការដាក់ទណ្ឌកម្មភ្លាមៗនៅលើលោកិយ គឺក្នុងគោលបំណងចង់ឱ្យមនុស្សបានល្អ ដើម្បីឲ្យពួកគេទទួលសារភាពកំហុស(ចំពោះអល់ឡោះ) និងកែខ្លួនឡើងវិញ។ info

• لا يستوي المؤمن والكافر في الجزاء، كما لا تستوي صفاتهما.
• ការតបស្នងរវាងអ្នកមានជំនឿនិងអ្នកគ្មានជំនឿ គឺមិនស្មើគ្នានោះទេ ដូចដែលលក្ខណៈសម្បត្តិរបស់ពួកគេទាំងពីក្រុមមិនដូចគ្នានេះដែរ។ info