ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
7 : 67

إِذَآ أُلۡقُواْ فِيهَا سَمِعُواْ لَهَا شَهِيقٗا وَهِيَ تَفُورُ

នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរក ពួកគេបានឮសម្រែកមួយដ៏អាក្រក់ និងខ្លាំងក្លាបំផុត ខណៈដែលវា(ភ្លើងនរក)កំពុងតែពុះកញ្ជ្រោលដូចទឹកពុះក្នុងឆ្នាំង។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• في معرفة الحكمة من خلق الموت والحياة وجوب المبادرة للعمل الصالح قبل الموت.
• ការដឹងពីបុព្វហេតុនៃការបង្កើតការស្លាប់ និងការរស់(មានជីវិត) គឺចាំបាច់ត្រូវរួសរាន់ក្នុងការសាងទង្វើកុសលមុននឹងសេចក្តីស្លាប់បានមកដល់។ info

• حَنَقُ جهنم على الكفار وغيظها غيرةً لله سبحانه.
• ការក្រោធខឹងយ៉ាងខ្លាំងក្លារបស់ឋាននរកចំពោះពួកប្រឆាំង ដោយវាក្រោធខឹងជួសអល់ឡោះជាម្ចាស់។ info

• سبق الجن الإنس في ارتياد الفضاء وكل من تعدى حده منهم، فإنه سيناله الرصد بعقاب.
• ពពួកជិនបានរុករកក្នុងទីអវកាសមុនមនុស្សលោក ហើយរាល់អ្នកដែលបំពានព្រំដែនរបស់គេនោះ ពូកគេនឹងទទួលនូវទណ្ឌកម្ម។ info

• طاعة الله وخشيته في الخلوات من أسباب المغفرة ودخول الجنة.
• ការគោរពប្រតិបត្តិអល់ឡោះជាម្ចាស់និងកោតខ្លាចទ្រង់ក្នុងពេលស្ងាត់កំបាំងនោះ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលបាននូវការអភ័យទោស និងបានចូលឋានសួគ៌។ info