ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
15 : 67

هُوَ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ ذَلُولٗا فَٱمۡشُواْ فِي مَنَاكِبِهَا وَكُلُواْ مِن رِّزۡقِهِۦۖ وَإِلَيۡهِ ٱلنُّشُورُ

ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួលសម្រាប់ពួកអ្នករស់នៅ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីនៅលើវាចុះ ហើយចូរទទួលទានចុះនូវលាភសក្ការៈដែលទ្រង់បានរៀបចំសម្រាប់ពួកអ្នកនៅលើផែនដីនេះ។ ហើយការរស់ឡើងវិញរបស់ពួកអ្នកដើម្បីជំនុំជម្រះនិងទទួលការតបស្នងនោះ គឺឆ្ពោះទៅកាន់ទ្រង់តែមួយគត់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• اطلاع الله على ما تخفيه صدور عباده.
• អល់ឡោះដឹងជ្រូតជ្រាបនូវអ្វីដែលលាក់បាំងក្នុងដួងចិត្តរបស់ខ្ញុំបម្រើរបស់ទ្រង់។ info

• الكفر والمعاصي من أسباب حصول عذاب الله في الدنيا والآخرة.
• ការប្រឆាំងនិងការប្រព្រឹត្តល្មើសទាំងឡាយ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលទណ្ឌកម្មរបស់អល់ឡោះ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ info

• الكفر بالله ظلمة وحيرة، والإيمان به نور وهداية.
• ការគ្មានជំនឿនឹងអល់ឡោះ គឺជាភាពងងឹតនិងជាភាពវង្វេង ហើយការមានជំនឿនឹងទ្រង់ គឺជាពន្លឺនិងជាការចង្អុលបង្ហាញ។ info