ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
4 : 64

يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَۚ وَٱللَّهُ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី។ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះទង្វើដែលពួកអ្នកលាក់បាំង និងទង្វើដែលពួកអ្នកលាតត្រដាង។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ដនៃប្រការល្អឬអាក្រក់ដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من قضاء الله انقسام الناس إلى أشقياء وسعداء.
• ក្នុងចំណោមការកំណត់របស់អល់ឡោះ គឺការបែងចែកមនុស្សពីរក្រុម គឺក្រុមដែលអពមង្គល(ពួកប្រឆាំង) និងក្រុមដែលមានសុភមង្គល(អ្នកមានជំនឿ)។ info

• من الوسائل المعينة على العمل الصالح تذكر خسارة الناس يوم القيامة.
• មធ្យោបាយមួយក្នុងចំណោមមធ្យោបាយដែលជួយដល់ការសាងទង្វើកុសលនោះ គឺការការរំលឹកពីភាពខាតបង់របស់មនុស្សលោកនៅថ្ងែបរលោក។ info