ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
14 : 64

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ مِنۡ أَزۡوَٰجِكُمۡ وَأَوۡلَٰدِكُمۡ عَدُوّٗا لَّكُمۡ فَٱحۡذَرُوهُمۡۚ وَإِن تَعۡفُواْ وَتَصۡفَحُواْ وَتَغۡفِرُواْ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ពិតប្រាកដណាស់ ភរិយារបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកមួយចំនួន គឺជាសត្រូវរបស់ពួកអ្នក ព្រោះពួកគេរំខានពួកអ្នកពីការរំលឹកចំពោះអល់ឡោះ និងការតស៊ូក្នុងមាគ៌ារបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ កុំឲ្យពួកគេជះឥទ្ធិពល(អាក្រក់)ដល់ពួកអ្នក។ ក៏ប៉ុន្ដែប្រសិនបើពួកអ្នកអធ្យាស្រ័យចំពោះកំហុសឆ្គងរបស់ពួកគេ និងសណ្ដោសប្រណី ព្រមទាំងបិទបាំងនូវកំហុសឆ្គងរបស់ពួកគេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសចំពោះបាបកម្មរបស់ពួកអ្នកវិញ ហើយនិងអាណិតស្រឡាញ់ដល់ពួកអ្នកថែមទៀត ព្រោះថាការតបស្នង គឺអាស្រ័យទៅតាមទង្វើដែលគេបានប្រព្រឹត្ត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• مهمة الرسل التبليغ عن الله، وأما الهداية فهي بيد الله.
• តួនាទីសំខាន់របស់បណ្តាអ្នកនាំសារទាំងឡាយ គឺផ្សព្វផ្សាយ(សារ)ពីអល់ឡោះប៉ុណ្ណោះ ចំណែកឯការចង្អុលបង្ហាញ គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះ។ info

• الإيمان بالقدر سبب للطمأنينة والهداية.
• ជំនឿនឹងការកំណត់ព្រេងវាសនា គឺជាមូលហេតុនាំឱ្យមានភាពនឹងនរ និងទទួលបានការចង្អុលបង្ហាញ។ info

• التكليف في حدود المقدور للمكلَّف.
• កាតព្វកិច្ចដែលគេបានដាក់បន្ទុកមក គឺមនុស្សគ្រប់រូបមានលទ្ធភាពអាចធ្វើបាន។ info

• مضاعفة الثواب للمنفق في سبيل الله.
• ផលបុណ្យទ្វេដងសម្រាប់អ្នកដែលបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ។ info