ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
13 : 64

ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ

អល់ឡោះគឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរឲ្យបណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• مهمة الرسل التبليغ عن الله، وأما الهداية فهي بيد الله.
• តួនាទីសំខាន់របស់បណ្តាអ្នកនាំសារទាំងឡាយ គឺផ្សព្វផ្សាយ(សារ)ពីអល់ឡោះប៉ុណ្ណោះ ចំណែកឯការចង្អុលបង្ហាញ គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះ។ info

• الإيمان بالقدر سبب للطمأنينة والهداية.
• ជំនឿនឹងការកំណត់ព្រេងវាសនា គឺជាមូលហេតុនាំឱ្យមានភាពនឹងនរ និងទទួលបានការចង្អុលបង្ហាញ។ info

• التكليف في حدود المقدور للمكلَّف.
• កាតព្វកិច្ចដែលគេបានដាក់បន្ទុកមក គឺមនុស្សគ្រប់រូបមានលទ្ធភាពអាចធ្វើបាន។ info

• مضاعفة الثواب للمنفق في سبيل الله.
• ផលបុណ្យទ្វេដងសម្រាប់អ្នកដែលបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ។ info