ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
3 : 63

ذَٰلِكَ بِأَنَّهُمۡ ءَامَنُواْ ثُمَّ كَفَرُواْ فَطُبِعَ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَفۡقَهُونَ

នោះគឺដោយសារតែពួកគេមានជំនឿពុតត្បុត ហើយសេចក្តីជំនឿមិនបានទៅដល់ដួងចិត្តរបស់ពួកគេឡើយ។ បន្ទាប់មក ពួកគេបានប្រឆាំងនឹងអល់ឡោះដោយលាក់បាំង។ ដូចេ្នះ ទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ដែលជាហេតុធ្វើឲ្យសេចក្តីជំនឿមិនបានចូលទៅដល់ដួងចិត្តរបស់ពួកគេឡើយ ហើយដោយសារតែការបោះត្រា(ភ្ជិតលើដួងចិត្ត)នេះ ពួកគេមិនយល់ឡើយនូវប្រការល្អ និងការចង្អុលបង្ហាញនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• وجوب السعي إلى الجمعة بعد النداء وحرمة ما سواه من الدنيا إلا لعذر.
• ចាំបាច់ត្រូវរួសរាន់ទៅកាន់ការសឡាតជុមអាត់បន្ទាប់ពីគេអាហ្សាន(លើកទីពីរ)រួច ហើយហាមឃាត់មិនឱ្យធ្វើអ្វីផ្សេងដែលពាក់ព័ន្ធនឹងកិច្ចការលោកិយឡើយ លើកលែងតែករណីចាំបាច់។ info

• تخصيص سورة للمنافقين فيه تنبيه على خطورتهم وخفاء أمرهم.
• ការដាក់ឈ្មោះជំពូកនេះថា ជំពូក អាល់មូណាហ្វ៊ីគីន(ជំពូក ពួកពុតត្បុត)ជាពិសេស ដើម្បីឲ្យអ្នកឥស្លាមប្រុងប្រយ័ត្នពីគ្រោះថ្នាក់របស់ពួកគេ និងទង្វើដ៏អាថ៌កំបាំងរបស់ពួកគេ។ info

• العبرة بصلاح الباطن لا بجمال الظاهر ولا حسن المنطق.
• ការជ្រះស្អាតពីខាងក្នុងទើបជាគំរូល្អ មិនមែនភាពស្រស់ស្អាតខាងក្រៅ និងការប៉ិនប្រសប់ក្នុងការនិយាយស្តីនោះទេ។ info