ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
10 : 63

وَأَنفِقُواْ مِن مَّا رَزَقۡنَٰكُم مِّن قَبۡلِ أَن يَأۡتِيَ أَحَدَكُمُ ٱلۡمَوۡتُ فَيَقُولَ رَبِّ لَوۡلَآ أَخَّرۡتَنِيٓ إِلَىٰٓ أَجَلٖ قَرِيبٖ فَأَصَّدَّقَ وَأَكُن مِّنَ ٱلصَّٰلِحِينَ

ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីទ្រព្យសម្បត្តិដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានជាលាភសក្ការៈឱ្យពួកអ្នក មុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក។ ពេលនោះ គេនឹងនិយាយទៅកាន់ម្ចាស់របស់គេថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ពន្យារពេលឱ្យខ្ញុំបន្ដិចទៀតនោះ ខ្ញុំពិតជានឹងបរិច្ចាគនូវទ្រព្យសម្បត្តិរបស់ខ្ញុំក្នុងមាគ៌ាអល់ឡោះ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលសាងទង្វើកុសលជាមិនខាន។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الإعراض عن النصح والتكبر من صفات المنافقين.
• ការបែរចេញពីការទូន្មានណែនាំ និងភាពក្អេងក្អាង គឺជាលក្ខណៈសម្បត្តិរបស់ពួកពុតត្បុត។ info

• من وسائل أعداء الدين الحصار الاقتصادي للمسلمين.
• ក្នុងចំណោមវិធីសាស្ត្ររបស់សត្រូវដើម្បីប្រឆាំងនឹងឥស្លាមនោះ គឺការរាំងខ្ទប់សេដ្ឋកិច្ចរបស់អ្នកមូស្លីម។ info

• خطر الأموال والأولاد إذا شغلت عن ذكر الله.
• គ្រោះថ្នាក់នៃទ្រព្យសម្បត្តិនិងកូនចៅ នៅពេលដែលវារំខានរូបគេពីការរំលឹកទៅចំពោះអល់ឡោះ។ info