ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
6 : 60

لَقَدۡ كَانَ لَكُمۡ فِيهِمۡ أُسۡوَةٌ حَسَنَةٞ لِّمَن كَانَ يَرۡجُواْ ٱللَّهَ وَٱلۡيَوۡمَ ٱلۡأٓخِرَۚ وَمَن يَتَوَلَّ فَإِنَّ ٱللَّهَ هُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ

តាមពិត អ្នកដែលដើរតាមគំរូដ៏ល្អនេះ គឺមានតែជនណាដែលសង្ឃឹមថា នឹងទទួលបានផលល្អពីអល់ឡោះ ទាំងនៅក្នុងលោកិយ និងថ្ងៃបរលោកប៉ុណ្ណោះ។ រីឯជនណាហើយបែរចេញពីគំរូដ៏ល្អនេះពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់ឡើយ។ ទ្រង់មិនត្រូវការនោះឡើយនូវការគោរពប្រតិបត្តិរបស់ពួកគេ ហើយទ្រង់ជាអ្នកដែលត្រូវបានគេកោតសរសើរបំផុតគ្រប់ស្ថានភាពទាំងអស់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• في تصريف الله القلب من العداوة إلى المودة، ومن الكفر إلى الإيمان إشارة إلى أن قلوب العباد بين إصبعين من أصابعه سبحانه، فليطلب العبد منه الثبات على الإيمان.
• ការដែលអល់ឡោះជាម្ចាស់អាចបង្វែរដួងចិត្ត(ខ្ញុំបម្រើរបស់ទ្រង់)ពីសត្រូវទៅជាមិត្ត និងពីភាពគ្មានជំនឿ ទៅកាន់ភាពមានជំនឿវិញនោះ ជាការចង្អុលបង្ហាញឲ្យឃើញថា ជាការពិតណាស់ ដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ គឺស្ថិតនៅរវាងម្រាមពីរក្នុងចំណោមម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់។ ដូច្នេះហើយចាំបាច់ត្រូវបួងសួងសុំពីទ្រង់ឲ្យថែរក្សាពួកយើង ឱ្យស្ថិតលើភាពមានជំនឿជាដរាប។ info

• التفريق في الحكم بين الكفار المحاربين والمسالمين.
• ភាពខុសគ្នានៃច្បាប់ឥស្លាមចំពោះពួកគ្មានជំនឿដែលជាសត្រូវបង្កសង្គ្រាម និងពួកគ្មានជំនឿដែលមិនបង្កសង្គ្រាម។ info

• حرمة الزواج بالكافرة غير الكتابية ابتداءً ودوامًا، وحرمة زواج المسلمة من كافر ابتداءً ودوامًا.
• ហាមឃាត់មិនឱ្យបុរសមូស្លីមរៀបការជាមួយស្ត្រីគ្មានជំនឿដែលមិនមែនជាពួកអះលីគីតាប គឺជាការហាមឃាត់ដែលមានតាំងពីដើមរៀងមក និងជាដរាប ហើយការហាមឃាត់មិនឲ្យស្ត្រីមូស្លីមរៀបការជាមួយបុរសដែលមិនមែនជាអ្នកមូស្លីម ក៏ជាការហាមឃាត់ដែលមានតាំងពីដើមរៀងមក និងជាដរាបដូចគ្នាដែរ។ info