ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
5 : 60

رَبَّنَا لَا تَجۡعَلۡنَا فِتۡنَةٗ لِّلَّذِينَ كَفَرُواْ وَٱغۡفِرۡ لَنَا رَبَّنَآۖ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ឱម្ចាស់របស់ពួកយើង!សូមទ្រង់មេត្ដាកុំធ្វើឱ្យពួកយើងក្លាយជាការសាកល្បងចំពោះពួកគ្មានជំនឿ ដោយឲ្យពួកគេគ្រប់គ្រងលើពួកយើងឡើយ ព្រោះពេលនោះ ពួកគេនឹងនិយាយថាៈ ប្រសិនបើពួកគេ(អ្នកមានជំនឿ)ស្ថិតនៅលើការពិតមែននោះ ម្ល៉ោះពួកយើងនឹងមិនអាចគ្រប់គ្រងលើពួកគេបានឡើយ។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសដល់ពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើងផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تسريب أخبار أهل الإسلام إلى الكفار كبيرة من الكبائر.
• ការផ្តល់ព័ត៌មានរបស់អ្នកឥស្លាមទៅឱ្យពួកគ្មានជំនឿ គឺជាបាបកម្មដ៏ធំមួយក្នុងចំណោមបាបកម្មធំៗទាំងឡាយ។ info

• عداوة الكفار عداوة مُتَأصِّلة لا تؤثر فيها موالاتهم.
• ភាពជាសត្រូវរបស់ពួកគ្មានជំនឿ គឺជាភាពជាសត្រូវតាំងពីដើមរៀងមក(សួរពូជ) ដែលការគាំពារចំពោះពួកគេ មិនផ្តល់ផលប៉ះពាល់អ្វីឡើយ(មិនអាចឲ្យពួកគេប្តូរគោលជំហប្រែមកជាមិត្តវិញនោះឡើយ) info

• استغفار إبراهيم لأبيه لوعده له بذلك، فلما نهاه الله عن ذلك لموته على الكفر ترك الاستغفار له.
• ការសុំការអភ័យទោសរបស់ព្យាការីអ៊ីព្រហ៊ីមចំពោះឪពុករបស់គាត់ គឺដោយសារតែការសន្យារបស់គាត់ចំពោះឪពុករបស់គាត់ប៉ុណ្ណោះ។ ដូច្នេះ នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់គាត់មិនឲ្យធ្វើដូច្នេះដោយសារតែឪពុករបស់គាត់បានស្លាប់នៅក្នុងភាពគ្មានជំនឿនោះ គាត់ក៏បោះបង់ការសុំអភ័យទោសដល់ឪពុករបស់គាត់វិញ។ info