ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
2 : 60

إِن يَثۡقَفُوكُمۡ يَكُونُواْ لَكُمۡ أَعۡدَآءٗ وَيَبۡسُطُوٓاْ إِلَيۡكُمۡ أَيۡدِيَهُمۡ وَأَلۡسِنَتَهُم بِٱلسُّوٓءِ وَوَدُّواْ لَوۡ تَكۡفُرُونَ

ប្រសិនបើពួកគេជួបពួកអ្នកនោះ គឺពួកគេបង្ហាញនូវភាពជាសត្រូវដែលលាក់ទុកក្នុងដួងចិត្តរបស់ពួកគេ។ ហើយពួកគេបានលើកដៃរបស់ពួកគេធ្វើទុក្ខបុកម្នេញនិងវាយដុំចំពោះពួកអ្នក ថែមទាំងជេរប្រទេច និងប្រមាថចំពោះពួកអ្នកដោយអណ្តាតរបស់ពួកគេ ហើយពួកគេប្រាថ្នាថា ប្រសិនបើពួកអ្នកប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នោះពួកអ្នកនឹងដូចពួកគេដែរ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تسريب أخبار أهل الإسلام إلى الكفار كبيرة من الكبائر.
• ការផ្តល់ព័ត៌មានរបស់អ្នកឥស្លាមទៅឱ្យពួកគ្មានជំនឿ គឺជាបាបកម្មដ៏ធំមួយក្នុងចំណោមបាបកម្មធំៗទាំងឡាយ។ info

• عداوة الكفار عداوة مُتَأصِّلة لا تؤثر فيها موالاتهم.
• ភាពជាសត្រូវរបស់ពួកគ្មានជំនឿ គឺជាភាពជាសត្រូវតាំងពីដើមរៀងមក(សួរពូជ) ដែលការគាំពារចំពោះពួកគេ មិនផ្តល់ផលប៉ះពាល់អ្វីឡើយ(មិនអាចឲ្យពួកគេប្តូរគោលជំហប្រែមកជាមិត្តវិញនោះឡើយ) info

• استغفار إبراهيم لأبيه لوعده له بذلك، فلما نهاه الله عن ذلك لموته على الكفر ترك الاستغفار له.
• ការសុំការអភ័យទោសរបស់ព្យាការីអ៊ីព្រហ៊ីមចំពោះឪពុករបស់គាត់ គឺដោយសារតែការសន្យារបស់គាត់ចំពោះឪពុករបស់គាត់ប៉ុណ្ណោះ។ ដូច្នេះ នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់គាត់មិនឲ្យធ្វើដូច្នេះដោយសារតែឪពុករបស់គាត់បានស្លាប់នៅក្នុងភាពគ្មានជំនឿនោះ គាត់ក៏បោះបង់ការសុំអភ័យទោសដល់ឪពុករបស់គាត់វិញ។ info