ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
11 : 60

وَإِن فَاتَكُمۡ شَيۡءٞ مِّنۡ أَزۡوَٰجِكُمۡ إِلَى ٱلۡكُفَّارِ فَعَاقَبۡتُمۡ فَـَٔاتُواْ ٱلَّذِينَ ذَهَبَتۡ أَزۡوَٰجُهُم مِّثۡلَ مَآ أَنفَقُواْۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِيٓ أَنتُم بِهِۦ مُؤۡمِنُونَ

ប្រសិនបើភរិយារបស់ពួកអ្នកមួយចំនួនបានបោះបង់សាសនាឥស្លាមត្រលប់ទៅរកភាពគ្មានជំនឿវិញ ហើយពួកអ្នកសុំយកមកវិញនូវខាន់ស្លារបស់ពួកនាងពីពួកគ្មានជំនឿ តែពួកគេមិនព្រមផ្ដល់វា(ឱ្យពួកអ្នក)ទេនោះ ដូច្នេះ ទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកគ្មានជំនឿនោះ គឺពួកអ្នកត្រូវផ្ដល់(នូវទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបាននោះ)ឱ្យទៅស្វាមីរបស់អ្នកដែលភរិយាពួកគេវិលទៅរកភាពគ្មានជំនឿ(ចេញពីសាសនាឥស្លាម)វិញ ស្មើនឹងអ្វីដែលពួកគេបានចំណាយទៅលើខាន់ស្លារបស់ពួកនាង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដែលពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់ ដោយអនុវត្តន៍តាមនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• في تصريف الله القلب من العداوة إلى المودة، ومن الكفر إلى الإيمان إشارة إلى أن قلوب العباد بين إصبعين من أصابعه سبحانه، فليطلب العبد منه الثبات على الإيمان.
• ការដែលអល់ឡោះជាម្ចាស់អាចបង្វែរដួងចិត្ត(ខ្ញុំបម្រើរបស់ទ្រង់)ពីសត្រូវទៅជាមិត្ត និងពីភាពគ្មានជំនឿ ទៅកាន់ភាពមានជំនឿវិញនោះ ជាការចង្អុលបង្ហាញឲ្យឃើញថា ជាការពិតណាស់ ដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ គឺស្ថិតនៅរវាងម្រាមពីរក្នុងចំណោមម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់។ ដូច្នេះហើយចាំបាច់ត្រូវបួងសួងសុំពីទ្រង់ឲ្យថែរក្សាពួកយើង ឱ្យស្ថិតលើភាពមានជំនឿជាដរាប។ info

• التفريق في الحكم بين الكفار المحاربين والمسالمين.
• ភាពខុសគ្នានៃច្បាប់ឥស្លាមចំពោះពួកគ្មានជំនឿដែលជាសត្រូវបង្កសង្គ្រាម និងពួកគ្មានជំនឿដែលមិនបង្កសង្គ្រាម។ info

• حرمة الزواج بالكافرة غير الكتابية ابتداءً ودوامًا، وحرمة زواج المسلمة من كافر ابتداءً ودوامًا.
• ហាមឃាត់មិនឱ្យបុរសមូស្លីមរៀបការជាមួយស្ត្រីគ្មានជំនឿដែលមិនមែនជាពួកអះលីគីតាប គឺជាការហាមឃាត់ដែលមានតាំងពីដើមរៀងមក និងជាដរាប ហើយការហាមឃាត់មិនឲ្យស្ត្រីមូស្លីមរៀបការជាមួយបុរសដែលមិនមែនជាអ្នកមូស្លីម ក៏ជាការហាមឃាត់ដែលមានតាំងពីដើមរៀងមក និងជាដរាបដូចគ្នាដែរ។ info