ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
20 : 6

ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَعۡرِفُونَهُۥ كَمَا يَعۡرِفُونَ أَبۡنَآءَهُمُۘ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ

ពួកយូដាដែលយើងបានប្រទានគម្ពីរតាវរ៉តដល់ពួកគេ និងពួកណាសរ៉នីដែលយើងបានប្រទានគម្ពីរអិនជីលដល់ពួកគេនោះ ពួកទាំងនោះស្គាល់ព្យាការីមូហាំម៉ាត់ច្បាស់ ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេច្បាស់ជាងកូនចៅរបស់អ្នកដទៃដូច្នោះដែរ។ ពួកទាំងនោះ គឺពួកដែលខាតបង់ខ្លួនឯង ដោយពួកគេត្រូវបានបញ្ចូលទៅក្នុងឋាននរក ដោយសារតែពួកគេគ្មានជំនឿ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• بيان الحكمة في إرسال النبي عليه الصلاة والسلام بالقرآن، من أجل البلاغ والبيان، وأعظم ذلك الدعوة لتوحيد الله.
• បញ្ជាក់អំពីបុព្វហេតុក្នុងការបញ្ជូនព្យាការីមូហាំម៉ាត់ដោយពាំនាំមកនូវគម្ពីររគួរអាន គឺដើម្បីផ្សព្វផ្សាយ និងបកស្រាយបញ្ជាក់ប្រាប់ ហើយដែលសំខាន់ជាងគេនោះ គឺដើម្បីអំពាវនាវមនុស្សឱ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ info

• نفي الشريك عن الله تعالى، ودحض افتراءات المشركين في هذا الخصوص.
• បដិសេធថាអល់ឡោះមានដៃគូ និងបដិសេធការប្រឌិតកុហករបស់ពួកមុស្ហរីគីននៅក្នុងបញ្ហានេះជាពិសេស។ info

• بيان معرفة اليهود والنصارى للنبي عليه الصلاة والسلام، برغم جحودهم وكفرهم.
• បញ្ជាក់ពីការស្គាល់របស់ពួកយូដានិងពួកណាសរ៉នីចំពោះព្យាការីមូហាំម៉ាត់ ថ្វីបើពួកគេបដិសេធ និងគ្មានជំនឿក៏ដោយ។ info