ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
126 : 6

وَهَٰذَا صِرَٰطُ رَبِّكَ مُسۡتَقِيمٗاۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَذَّكَّرُونَ

ហើយសាសនា(ឥស្លាម)ដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នេះហើយ គឺជាមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវដោយគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ។ ពិតណាស់ យើងបានបញ្ជាក់នូវបណ្តាភស្តុតាងជាច្រើនសម្រាប់ជនដែលចេះគិតពិចារណា និងស្វែងយល់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سُنَّة الله في الضلال والهداية أنهما من عنده تعالى، أي بخلقه وإيجاده، وهما من فعل العبد باختياره بعد مشيئة الله.
• មាគ៌ារបស់អល់ឡោះក្នុងកាធ្វើឲ្យវង្វេង និងផ្តល់ការចង្អុលបង្ហាញដល់នរណាម្នាក់ ដោយវាទាំងពី (ការវង្វេង និងការចង្អុលបង្ហាញ)គឺមកពីអល់ឡោះជាម្ចាស់ ពោលគឺតាមរយៈការបង្កើតវា និងធ្វើឲ្យវាមានវត្តមាន ហើយវាទាំងពីរ គឺជាអំពើរបស់មនុស្សលោកផ្ទាល់តាមរយៈការជ្រើសរើសរបស់ពួកគេដោយខ្លួនឯងផ្ទាល់បន្ទាប់ពីចេតនារបស់អល់ឡោះ។ info

• ولاية الله للمؤمنين بحسب أعمالهم الصالحة، فكلما زادت أعمالهم الصالحة زادت ولايته لهم والعكس.
• ការគាំពាររបស់អល់ឡោះចំពោះអ្នកមានជំនឿ គឺអាស្រ័យទៅតាមទង្វើកុសលរបស់ពួកគេ។ នៅពេលណាដែលរូបគេកាន់តែខិតខំសាងនូវទង្វើកុសលកាន់តែច្រើន នោះការគាំពាររបស់អល់ឡោះចំពោះរូបគេកាន់តែខ្លាំងឡើង ហើយផ្ទុយមកវិញក៏ដូចគ្នាដែរ។ info

• من سُنَّة الله أن يولي كل ظالم ظالمًا مثله، يدفعه إلى الشر ويحثه عليه، ويزهِّده في الخير وينفِّره عنه.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះ គឺទ្រង់បង្កើតសម្រាប់ពួកដែលបំពានគ្រប់រូបនូវមេដឹកនាំដែលជាអ្នកបំពានដូចគ្នា ដែលមេដឹកនាំនោះអំពាវនាវនិងជម្រុញពួកគេទៅរកប្រការអាក្រក់ ហើយឲ្យពួកគេបោះបង់ចោលប្រការល្អ។ info