ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
3 : 59

وَلَوۡلَآ أَن كَتَبَ ٱللَّهُ عَلَيۡهِمُ ٱلۡجَلَآءَ لَعَذَّبَهُمۡ فِي ٱلدُّنۡيَاۖ وَلَهُمۡ فِي ٱلۡأٓخِرَةِ عَذَابُ ٱلنَّارِ

ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនបានដាក់បទបញ្ជាលើពួកគេឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកនៅក្នុងលោកិយនេះ ដូចទ្រង់បានធ្វើចំពោះបងប្អូនរបស់ពួកគេនៃអម្បូរ”គូរ៉យហ្សោះ”ដែរជាមិនខាន។ ហើយនៅថ្ងៃបរលោកវិញ ពួកគេនឹងទទួលទណ្ឌកម្មនៃភ្លើងនរកដែលកំពុងតែរង់ចាំពួកគេ ដោយពួកគេស្ថិតនៅក្នុងឋាននរកនោះជាអមតៈ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• المحبة التي لا تجعل المسلم يتبرأ من دين الكافر ويكرهه، فإنها محرمة، أما المحبة الفطرية؛ كمحبة المسلم لقريبه الكافر، فإنها جائزة.
• សេចក្ដីស្រឡាញ់ដែលមិនធ្វើឱ្យអ្នកមូស្លីមចាកឆ្ងាយ និងស្អប់សាសនារបស់អ្នកគ្មានជំនឿទេនោះ ជាការពិតណាស់ វាត្រូវបានហាមឃាត់។ ចំណែកឯក្តីស្រឡាញ់ពីធម្មជាតិ ដូចជា អ្នកមូស្លីមស្រឡាញ់ទៅចំពោះសាច់ញ្ញាតិរបស់ខ្លួនដែលមិនមែនជាអ្នកមូស្លឹមនោះ គឺត្រូវបានអនុញ្ញាត។ info

• رابطة الإيمان أوثق الروابط بين أهل الإيمان.
• ចំណងនៃសេចក្តីជំនឿ គឺជាចំណងដ៏រឹងមាំបំផុតរវាងអ្នកមានជំនឿទាំងឡាយ។ info

• قد يعلو أهل الباطل حتى يُظن أنهم لن ينهزموا، فتأتي هزيمتهم من حيث لا يتوقعون.
• អ្នកដែលប្រព្រឹត្តខុសអាចមានភាពខ្ពង់ខ្ពស់ ខ្លាំងក្លា រហូតដល់គេគិតថា ពិតណាស់ពួកគេនឹងមិនទទួលបរាជ័យឡើយ។ ប៉ុន្តែការបរាជ័យរបស់ពួកគេបានមកដល់ពួកគេ ដោយពួកគេនឹកស្មានមិនដល់។ info

• من قدر الله في الناس دفع المصائب بوقوع ما دونها من المصائب.
• ក្នុងចំណោមការកំណត់របស់អល់ឡោះចំពោះមនុស្សលោក គឺការផ្លាស់ប្តូរពីគ្រោះធំទៅជាគ្រោះតូចវិញ។ info