ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

អាល់ហាស្ហរ៍

គោល​បំណងនៃជំពូក:
إظهار قوة الله وعزته في توهين اليهود والمنافقين، وإظهار تفرقهم، في مقابل إظهار تآلف المؤمنين.
បង្ហាញពីភាពខ្លាំងក្លា និងភាពខ្លាំងពូកែរបស់អល់ឡោះជាម្ចាស់ក្នុងការធ្វើឱ្យពួកយូដានិងពួកពុតត្បុតមានភាពចុះខ្សោយ និងបង្ហាញពីការបែកបាក់របស់ពួកគេ ដែលផ្ទុយពីការចុះសម្រុងគ្នារបស់អ្នកមានជំនឿ។ info

external-link copy
1 : 59

سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

រាល់អ្វីៗទាំងអស់ដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដី បានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ទ្រង់ពីអ្វីដែលមិនសាកសមនឹងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• المحبة التي لا تجعل المسلم يتبرأ من دين الكافر ويكرهه، فإنها محرمة، أما المحبة الفطرية؛ كمحبة المسلم لقريبه الكافر، فإنها جائزة.
• សេចក្ដីស្រឡាញ់ដែលមិនធ្វើឱ្យអ្នកមូស្លីមចាកឆ្ងាយ និងស្អប់សាសនារបស់អ្នកគ្មានជំនឿទេនោះ ជាការពិតណាស់ វាត្រូវបានហាមឃាត់។ ចំណែកឯក្តីស្រឡាញ់ពីធម្មជាតិ ដូចជា អ្នកមូស្លីមស្រឡាញ់ទៅចំពោះសាច់ញ្ញាតិរបស់ខ្លួនដែលមិនមែនជាអ្នកមូស្លឹមនោះ គឺត្រូវបានអនុញ្ញាត។ info

• رابطة الإيمان أوثق الروابط بين أهل الإيمان.
• ចំណងនៃសេចក្តីជំនឿ គឺជាចំណងដ៏រឹងមាំបំផុតរវាងអ្នកមានជំនឿទាំងឡាយ។ info

• قد يعلو أهل الباطل حتى يُظن أنهم لن ينهزموا، فتأتي هزيمتهم من حيث لا يتوقعون.
• អ្នកដែលប្រព្រឹត្តខុសអាចមានភាពខ្ពង់ខ្ពស់ ខ្លាំងក្លា រហូតដល់គេគិតថា ពិតណាស់ពួកគេនឹងមិនទទួលបរាជ័យឡើយ។ ប៉ុន្តែការបរាជ័យរបស់ពួកគេបានមកដល់ពួកគេ ដោយពួកគេនឹកស្មានមិនដល់។ info

• من قدر الله في الناس دفع المصائب بوقوع ما دونها من المصائب.
• ក្នុងចំណោមការកំណត់របស់អល់ឡោះចំពោះមនុស្សលោក គឺការផ្លាស់ប្តូរពីគ្រោះធំទៅជាគ្រោះតូចវិញ។ info