ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
16 : 58

ٱتَّخَذُوٓاْ أَيۡمَٰنَهُمۡ جُنَّةٗ فَصَدُّواْ عَن سَبِيلِ ٱللَّهِ فَلَهُمۡ عَذَابٞ مُّهِينٞ

ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែលការពារពីការសម្លាប់ដោយសារភាពគ្មានជំនឿ ដោយពួកគេបានបង្ហាញថាពួកគេជាជនមូស្លីមគ្រាន់តែដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្ដិរបស់ពួកគេប៉ុណ្ណោះ។ ហើយពួកគេបានបង្វែរមនុស្សលោកអំពីការពិត(ចូលឥស្លាម) ដែលការធ្វើដូចនេះ ជាការធ្វើឲ្យអ្នកមូស្លីមមានភាពទន់ខ្សោយ និងបំបាក់ស្មារតីរបស់ពួកគេ។ ដូចនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏គួរឱ្យអាម៉ាស់ និងអាប់ឱនជាទីបំផុត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لطف الله بنبيه صلى الله عليه وسلم؛ حيث أدَّب صحابته بعدم المشقَّة عليه بكثرة المناجاة.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះព្យាការីរបស់ទ្រង់ (ព្យាការីមូហាំម៉ាត់) ដោយទ្រង់ឱ្យសហាហ្ពាត់(មិត្តភក្តិរបស់ព្យាការី)មានសីលធម៌ល្អចំពោះគាត់ ដោយមិនត្រូវបង្កការលំបាកដល់អ្នកនាំសារតាមរយៈការពិភាក្សារឿងសម្ងាត់ច្រើនជាមួយគាត់ឡើយ។ info

• ولاية اليهود من شأن المنافقين.
• ការចងសម្ព័ន្ធមិត្តជាមួយនឹងពួកយូដា ស្ថិតក្នុងចំណោមកិច្ចការរបស់ពួកពុតត្បុត។ info

• خسران أهل الكفر وغلبة أهل الإيمان سُنَّة إلهية قد تتأخر، لكنها لا تتخلف.
• ការខាតបង់ចំពោះពួកគ្មានជំនឿ ហើយជ័យជម្នះសម្រាប់អ្នកមានជំនឿដែលជាមាគ៌ារបស់ព្រះជាម្ចាស់នោះ អាចមានការយឺតយ៉ាវខ្លះ ក៏ប៉ុន្តែ មិនប្រែប្រួលនោះទេ។ info