ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
15 : 58

أَعَدَّ ٱللَّهُ لَهُمۡ عَذَابٗا شَدِيدًاۖ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ

អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំឱ្យពួកគេ(ពួកពុតត្បុត)នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ដោយពួកគេនឹងត្រូវចូលឋាននរកជាន់ក្រោមបង្អស់។ ជាការពិតណាស់ ពួកគេធ្លាប់បានប្រព្រឹត្តនូវអំពើប្រឆាំងដ៏អាក្រក់បំផុត(កាលពួកគេ)នៅក្នុងលោកិយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لطف الله بنبيه صلى الله عليه وسلم؛ حيث أدَّب صحابته بعدم المشقَّة عليه بكثرة المناجاة.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះព្យាការីរបស់ទ្រង់ (ព្យាការីមូហាំម៉ាត់) ដោយទ្រង់ឱ្យសហាហ្ពាត់(មិត្តភក្តិរបស់ព្យាការី)មានសីលធម៌ល្អចំពោះគាត់ ដោយមិនត្រូវបង្កការលំបាកដល់អ្នកនាំសារតាមរយៈការពិភាក្សារឿងសម្ងាត់ច្រើនជាមួយគាត់ឡើយ។ info

• ولاية اليهود من شأن المنافقين.
• ការចងសម្ព័ន្ធមិត្តជាមួយនឹងពួកយូដា ស្ថិតក្នុងចំណោមកិច្ចការរបស់ពួកពុតត្បុត។ info

• خسران أهل الكفر وغلبة أهل الإيمان سُنَّة إلهية قد تتأخر، لكنها لا تتخلف.
• ការខាតបង់ចំពោះពួកគ្មានជំនឿ ហើយជ័យជម្នះសម្រាប់អ្នកមានជំនឿដែលជាមាគ៌ារបស់ព្រះជាម្ចាស់នោះ អាចមានការយឺតយ៉ាវខ្លះ ក៏ប៉ុន្តែ មិនប្រែប្រួលនោះទេ។ info