ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
16 : 57

۞ أَلَمۡ يَأۡنِ لِلَّذِينَ ءَامَنُوٓاْ أَن تَخۡشَعَ قُلُوبُهُمۡ لِذِكۡرِ ٱللَّهِ وَمَا نَزَلَ مِنَ ٱلۡحَقِّ وَلَا يَكُونُواْ كَٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلُ فَطَالَ عَلَيۡهِمُ ٱلۡأَمَدُ فَقَسَتۡ قُلُوبُهُمۡۖ وَكَثِيرٞ مِّنۡهُمۡ فَٰسِقُونَ

តើមិនទាន់ដល់ពេលសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដែលចិត្តរបស់ពួកគេទន់ភ្លន់ និងមានភាពនឹងនរចំពោះការរំលឹករបស់អល់ឡោះ ហើយនិងអ្វីដែលគម្ពីរគួរអានបានបញ្ចុះមក ដូចជាការសន្យា(ប្រទានក្តីមេត្តា) ឬការព្រមាន(ដាក់ទណ្ឌកម្ម)ទេឬ? ហើយកុំឲ្យពួកគេមានចិត្តរឹងរូសដូចពួកយូដាដែលគេបានប្រទានគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលគេបានប្រទានគម្ពីរអិនជីល ហើយពេលវេលាដ៏យូររវាងពួកគេ និងការបញ្ជូនបណ្តាព្យាការីរបស់ពួកគេ(បានកន្លងផុតពីពួកគេ) ដែលជាហេតុធ្វើឲ្យចិត្តរបស់ពួកគេប្រែជារឹងរូស។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលឃ្លាតចេញពីការគោរពប្រតិបត្តចំពោះអល់ឡោះទៅរកការប្រព្រឹត្តល្មើសចំពោះទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• امتنان الله على المؤمنين بإعطائهم نورًا يسعى أمامهم وعن أيمانهم.
• គុណបំណាច់របស់អល់ឡោះជាម្ចាស់ទៅលើបណ្តាអ្នកមានជំនឿ ដោយទ្រង់បានប្រទានដល់ពួកគេនូវពន្លឺដែលភ្លឺចែងចាំងនៅខាងមុខពួកគេ និងខាងស្តាំពួកគេ។ info

• المعاصي والنفاق سبب للظلمة والهلاك يوم القيامة.
• អំពើល្មើស និងអំពើពុតត្បុត គឺជាមូលហេតុដែលនាំឲ្យមានងងឹតនិងអន្តរាយ នៅថ្ងៃបរលោក។ info

• التربُّص بالمؤمنين والشك في البعث، والانخداع بالأماني، والاغترار بالشيطان: من صفات المنافقين.
• ការរង់ចាំអ្នកមានជំនឿទទួលបរាជ័យ ការមន្ទិលសង្ស័យចំពោះការពង្រស់ឡើងវិញ ការក្បត់កិច្ចសន្យា និងការចាញ់បោកស្ហៃតន គឺជាលក្ខណៈសម្បត្តិរបស់ពួកពុតត្បុត។ info

• خطر الغفلة المؤدية لقسوة القلوب.
• គ្រោះថ្នាក់នៃការធ្វេសប្រហែស(ពីការគោរពប្រតិបត្តិអល់ឡោះ) គឺនឹងនាំឲ្យចិត្តរឹងរូស។ info