ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
17 : 56

يَطُوفُ عَلَيۡهِمۡ وِلۡدَٰنٞ مُّخَلَّدُونَ

ហើយក្មេងៗដែលមានវ័យក្មេងជានិច្ច(មិនចេះចាស់)ដើរជុំវិញពួកគេ រង់ចាំបម្រើពួកគេ។ info
التفاسير:

external-link copy
18 : 56

بِأَكۡوَابٖ وَأَبَارِيقَ وَكَأۡسٖ مِّن مَّعِينٖ

ក្មេងៗទាំងនោះដើរក្រឡឹងពួកគេដោយមានពែង កំសៀវ ហើយនិងកែវស្រាមកពីទន្លេដែលហូរនៅក្នុងឋានសួគ៌។ info
التفاسير:

external-link copy
19 : 56

لَّا يُصَدَّعُونَ عَنۡهَا وَلَا يُنزِفُونَ

វាមិនដូចជាស្រាដែលនៅលើលោកិយនោះឡើយ។ អ្នកដែលផឹកវាហើយ គឺមិនឈឺក្បាល និងមិនបាត់បង់សតិនោះទេ។ info
التفاسير:

external-link copy
20 : 56

وَفَٰكِهَةٖ مِّمَّا يَتَخَيَّرُونَ

ហើយក្មេងៗទាំងនោះដើរក្រឡឹងជុំវិញពួកគេជាមួយនឹងផ្លែឈើជាច្រើនដែលពួកគេអាចជ្រើសរើសតាមក្តីប្រាថ្នា។ info
التفاسير:

external-link copy
21 : 56

وَلَحۡمِ طَيۡرٖ مِّمَّا يَشۡتَهُونَ

ហើយក្មេងៗទាំងនោះផងដែរ ដើរក្រឡឹងជុំវិញពួកគេដោយមានសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ។ info
التفاسير:

external-link copy
22 : 56

وَحُورٌ عِينٞ

ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានស្រ្តីទេពអប្សរជាច្រើនដែលមានកែវភ្នែកស្រស់ស្អាតបំផុត info
التفاسير:

external-link copy
23 : 56

كَأَمۡثَٰلِ ٱللُّؤۡلُوِٕ ٱلۡمَكۡنُونِ

ប្រៀបដូចជាគជ់ខ្យងដែលត្រូវបានគេថែរក្សា(ទុកយ៉ាងល្អ)នៅក្នុងសំបករបស់វា info
التفاسير:

external-link copy
24 : 56

جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ

ជាការតបស្នងដល់ពួកគេទៅលើទង្វើកុសលទាំងឡាយដែលពួកគេបានសាងកាលនៅក្នុងលោកិយ។ info
التفاسير:

external-link copy
25 : 56

لَا يَسۡمَعُونَ فِيهَا لَغۡوٗا وَلَا تَأۡثِيمًا

នៅក្នុងឋានសួគ៌នេះ ពួកគេមិនឮនូវពាក្យសម្តីដែលអាក្រក់ និងពាក្យសម្តីដែលនាំឲ្យមានបាបកម្មនោះឡើយ។ info
التفاسير:

external-link copy
26 : 56

إِلَّا قِيلٗا سَلَٰمٗا سَلَٰمٗا

ពួកគេមិនបានឮអ្វី ក្រៅពីការឲ្យសាឡាម(គារវកិច្ច)របស់ម៉ាឡាអ៊ីកាត់ទៅលើពួកគេ និងការឲ្យសាឡាមគ្នាទៅវិញទៅមករវាងពួកគេប៉ុណ្ណោះ។ info
التفاسير:

external-link copy
27 : 56

وَأَصۡحَٰبُ ٱلۡيَمِينِ مَآ أَصۡحَٰبُ ٱلۡيَمِينِ

ហើយក្រុមដៃស្តាំដែលពួកគេជាអ្នកដែលទទួលបានសៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃស្តាំ។ ធំធេងយ៉ាងណាឋានៈរបស់ពួកគេ និងកិច្ចការរបស់ពួកគេសម្រាប់អល់ឡោះជាម្ចាស់នោះ? info
التفاسير:

external-link copy
28 : 56

فِي سِدۡرٖ مَّخۡضُودٖ

(ពួកគេ)នៅក្រោមដើមពុទ្រាដែលត្រូវបានគេកាត់បន្លាចេញ ដោយវាពុំបង្កគ្រោះថ្នាក់អ្វីនោះឡើយ។ info
التفاسير:

external-link copy
29 : 56

وَطَلۡحٖ مَّنضُودٖ

និងនៅក្រោមដើមចេកដែលមានផ្លែត្រួតលើគ្នា តម្រៀបជាជួរៗ។ info
التفاسير:

external-link copy
30 : 56

وَظِلّٖ مَّمۡدُودٖ

ហើយនៅក្រោមម្លប់ដែលមានជាប់ជានិច្ច មិនបាត់បង់ទៅណាឡើយ។ info
التفاسير:

external-link copy
31 : 56

وَمَآءٖ مَّسۡكُوبٖ

និងទឹកដែលហូររហូតឥតឈប់ឈរ។ info
التفاسير:

external-link copy
32 : 56

وَفَٰكِهَةٖ كَثِيرَةٖ

ហើយនិងផ្លែឈើជាច្រើនរាប់មិនអស់។ info
التفاسير:

external-link copy
33 : 56

لَّا مَقۡطُوعَةٖ وَلَا مَمۡنُوعَةٖ

ផ្លែឈើទាំងនោះមិនដាច់ពីពួកគេឡើយ។ ផ្លែឈើទាំងនោះ គ្មានរដូវកាលទេ ហើយក៏គ្មានអ្វីអាចរារាំងវានៅពេលណាដែលពួកគេត្រូវការនោះដែរ។ info
التفاسير:

external-link copy
34 : 56

وَفُرُشٖ مَّرۡفُوعَةٍ

និងមានពូកដែលត្រូវបានគេលើកយ៉ាងខ្ពស់គេដាក់នៅលើគ្រែ។ info
التفاسير:

external-link copy
35 : 56

إِنَّآ أَنشَأۡنَٰهُنَّ إِنشَآءٗ

ពិតប្រាកដណាស់ យើងបានបង្កើតស្រ្តីទេពអប្សរដែលបានលើកឡើងនោះនូវការបង្កើតមួយដែលខុសពីការបង្កើតធម្មតា info
التفاسير:

external-link copy
36 : 56

فَجَعَلۡنَٰهُنَّ أَبۡكَارًا

ដោយយើងបានឲ្យពួកនាងនៅក្រមុំព្រហ្មចារីយ៍ ដែលគ្មានអ្នកណាធ្លាប់ប៉ះពាល់ពួកនាងពីមុនមកនោះឡើយ។ info
التفاسير:

external-link copy
37 : 56

عُرُبًا أَتۡرَابٗا

ពួកនាងស្រឡាញ់តែស្វាមីរបស់ពួកនាងប៉ុណ្ណោះ ហើយពួកនាងមានអាយុស្មើៗគ្នា។ info
التفاسير:

external-link copy
38 : 56

لِّأَصۡحَٰبِ ٱلۡيَمِينِ

យើងបានបង្កើតស្រ្តីទេពអប្សរទាំងនោះសម្រាប់ក្រុមដៃស្តាំ ដែលពួកគេ គឺជាអ្នកដែលបានទទួលសៀវភៅកំណត់ត្រាទង្វើដោយដៃខាងស្តាំដែលជាសញ្ញាបញ្ជាក់ថា ពួកគេជាអ្នកដែលទទួលបាននូវសុភមង្គល។ info
التفاسير:

external-link copy
39 : 56

ثُلَّةٞ مِّنَ ٱلۡأَوَّلِينَ

ពួកគេជាក្រុមមួយក្នុងចំណោមប្រជាជាតិរបស់ព្យាការីនៅជំនាន់មុនៗ។ info
التفاسير:

external-link copy
40 : 56

وَثُلَّةٞ مِّنَ ٱلۡأٓخِرِينَ

ហើយក៏មានក្រុមមួយនៃប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ ដែលជាប្រជាជាតិចុងក្រោយបង្អស់ផងដែរ។ info
التفاسير:

external-link copy
41 : 56

وَأَصۡحَٰبُ ٱلشِّمَالِ مَآ أَصۡحَٰبُ ٱلشِّمَالِ

ហើយពួកដៃឆ្វេងដែលពួកគេជាអ្នកដែលទទួលបានសៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃឆ្វេង។ អាក្រក់យ៉ាងណាទៅស្ថានភាពរបស់ពួកគេ និង កន្លែងវិលត្រលប់របស់ពួកគេនោះ។ info
التفاسير:

external-link copy
42 : 56

فِي سَمُومٖ وَحَمِيمٖ

(ពួកគេ)ស្ថិតនៅក្រោមខ្យល់ដែលក្តៅបំផុត និងក្រោមទឹកដែលក្តៅបំផុត។ info
التفاسير:

external-link copy
43 : 56

وَظِلّٖ مِّن يَحۡمُومٖ

និងនៅក្រោមម្លប់នៃផ្សែងដ៏ខ្មៅងងឹត info
التفاسير:

external-link copy
44 : 56

لَّا بَارِدٖ وَلَا كَرِيمٍ

ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។ info
التفاسير:

external-link copy
45 : 56

إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُتۡرَفِينَ

ប្រាកដណាស់ មុននឹងពួកគេបានមកត្រូវទណ្ឌកម្មនេះ ពួកគេធ្លាប់បានសោយសុខនៅលើលោកិយ។ គ្មានអ្វីដែលសំខាន់ចំពោះពួកគេក្រៅពីចំណង់តណ្ហារបស់ពួកគេឡើយ។ info
التفاسير:

external-link copy
46 : 56

وَكَانُواْ يُصِرُّونَ عَلَى ٱلۡحِنثِ ٱلۡعَظِيمِ

ហើយពួកគេធ្លាប់បានប្រឆាំងនឹងអល់ឡោះជាម្ចាស់ និងគោរពសក្ការៈចំពោះរូបបដិមានានាផ្សេងពីទ្រង់ជានិច្ច។ info
التفاسير:

external-link copy
47 : 56

وَكَانُواْ يَقُولُونَ أَئِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ

ហើយពួកគេធ្លាប់បានបដិសេធនឹងការពង្រស់ឡើងវិញ ដោយពួកគេបាននិយាយចំអកឡកឡឺយនឹងថ្ងៃបរលោកថាៈ នៅពេលដែលពួកយើងបានស្លាប់ និងបានក្លាយជាដី ហើយឆ្អឹងក៏ត្រូវបានពុកផុយរលួយអស់ទៅហើយនោះ តើបន្ទាប់ពីនោះ ពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញឬ? info
التفاسير:

external-link copy
48 : 56

أَوَءَابَآؤُنَا ٱلۡأَوَّلُونَ

ចុះជីដូនជីតារបស់ពួកយើងជំនាន់មុនៗដែលបានស្លាប់ទៅហើយនោះ តើពួកគាត់នឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដែរឬ? info
التفاسير:

external-link copy
49 : 56

قُلۡ إِنَّ ٱلۡأَوَّلِينَ وَٱلۡأٓخِرِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ប្រាកដណាស់ ទាំងមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយទាំងអស់ info
التفاسير:

external-link copy
50 : 56

لَمَجۡمُوعُونَ إِلَىٰ مِيقَٰتِ يَوۡمٖ مَّعۡلُومٖ

ពួកគេនឹងត្រូវបានគេប្រមូលផ្តុំនៅថ្ងៃបរលោកដោយចៀសមិនផុតឡើយ ដើម្បីជំនុំជម្រះ និង ទទួលការតបស្នង។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• العمل الصالح سبب لنيل النعيم في الآخرة.
• ការសាងទង្វើកុសល ជាមូលហេតុមួយដែលនាំឲ្យគេទទួលបាននូវការសោយសុខនៅថ្ងៃបរលោក។ info

• الترف والتنعم من أسباب الوقوع في المعاصي.
• ភាពត្រេកត្រអាល និងការសោយសុខនៅលើលោកិយ ស្ថិតក្នុងចំណោមមូលហេតុដែលនាំធ្លាក់ទៅក្នុងការប្រព្រឹត្តអំពើល្មើស។ info

• خطر الإصرار على الذنب.
• គ្រោះថ្នាក់នៃការនៅតែបន្តប្រព្រឹត្តអំពើបាបកម្ម។ info