ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
55 : 54

فِي مَقۡعَدِ صِدۡقٍ عِندَ مَلِيكٖ مُّقۡتَدِرِۭ

នៅកន្លែងដែលពិតប្រាកដ ដែលគ្មានការលេងសើចឥតប្រយោជន៍ ហើយក៏គ្មានបាបកម្មនោះដែរនៅទៅនោះ នៅក្បែរព្រះជាម្ចាស់ដែលគ្រប់គ្រងអ្វីៗទាំងអស់ ជាអ្នកដែលមានអានុភាពបំផុតដែលគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ហេតុនេះ សូមអ្នកកុំសួរពីភាពសម្បូរសប្បាយជានិរន្តន៍ដែលពួកគេទទួលបាននោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• كتابة الأعمال صغيرها وكبيرها في صحائف الأعمال.
• ការកត់ត្រាទង្វើដែលគេបានសាងទាំងតូចទាំងធំទៅក្នុងសៀវភៅកំណត់ត្រាទង្វើ។ info

• ابتداء الرحمن بذكر نعمه بالقرآن دلالة على شرف القرآن وعظم منته على الخلق به.
• អល់ឡោះជាម្ចាស់បានរៀបរាប់ពីឧបការគុណទាំងឡាយរបស់ទ្រង់ ដោយចាប់ផ្តើមមុនគេនឹងគម្ពីរគួរអាន ជាការបញ្ជាក់ឲ្យឃើញពីភាពខ្ពង់ខ្ពស់នៃគម្ពីរគួរអាន និងការប្រោសប្រទានដ៏ធំធេងរបស់ទ្រង់ចំពោះម៉ាខ្លូកទាំងអស់។ info

• مكانة العدل في الإسلام.
• ឋានៈនៃភាពយុត្តិធម៌នៅក្នុងសាសនាឥស្លាម។ info

• نعم الله تقتضي منا العرفان بها وشكرها، لا التكذيب بها وكفرها.
• ឧបការគុណទាំងឡាយរបស់អល់ឡោះជាម្ចាស់ ទាមទារឲ្យយើងទាំងអស់គ្នាទទួលស្គាល់ និងដឹងគុណចំពោះឧបការគុណទាំងនោះ ដោយមិនត្រូវបដិសេធនិងរមិលគុណចំពោះវានោះឡើយ។ info